រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី86លូហ្ស៊ីងឈរស្ងៀម ស្បថក្នុងចិត្តម្នាក់ឯង ថាគេនឹងមិនមានថ្ងៃស្រឡាញ់រឺគិតលើម៉ាខេឡាច្រើនជាងពាក្យថាប្អូនស្រីម្នាក់នោះទេ បើសិនជាគេត្រូវទទួលខុសត្រូវលើខ្លួននាង ពេលការពិតបែកធ្លាយក៏ដោយ ក៏គេគ្មានថ្ងៃអាចឲ្យបេះដូង ឲ្យទៅម៉ាខេឡាដែរ។
"ពូហ្ស៊ីង" កាលបើកំពុងតែគិតសញ្ជឹងម្នាក់ឯង សំឡេងនាងល្អិតដែលទៅដាស់គេឲ្យក្រោកអម្បាញ់មិញក៏បន្លឺឡើងជាថ្មីម្ដងទៀត អឺឈីងនឹងបងប្រុសនាងដែលកំពុងតែនិយាយគ្នាខាងណោះ បានលឺសំឡេងកូនក៏ងាកបែរមើល ចំមុខនាយដូចគ្នា។
"លោកលូហ្ស៊ីងក្រោកហើយ? ម៉ោះចូលមកក្នុងសិន ម៉ោ" អឺឈីងក៏ឈប់ជជែកគ្នាជាមួយបងប្រុសបន្តទៀត ដោយនាងក្រោកងាកបែរមកអញ្ជើញភ្ញៀវឲ្យចូលតុអង្គុយវិញ។
"ម៉ោ ពូ ម៉ោ កុំឈរយូរពេក តិចដួលផ្កាប់មុខ" ជូអឺឯណោះក៏រហ័សចូលទៅជួយរុញខ្នងអ្នកដែលឈរធ្មឹងនោះ ឲ្យចូលទៅអង្គុយតុអាហារបន្តិច។ អឺហ្វាន់គេក៏អង្គុយរួមតុបានជាគ្នានឹងលូហ្ស៊ីង ខណៈអឺឈីងលើកយកបបរមាន់ក្ដៅៗមកដាក់នៅលើតុ។
"ហូបទៅ ទាន់នៅក្ដៅៗ វាអាចជួយបន្សាបជាតិស្រវឹងលោកដែលសល់ពីយប់ខ្លះផង"
"យប់មិញ ខ្ញុំបាននិយាយអីខ្លះទៅឈីង?" ខណៈអ្នកម្ខាងទៀតព្យាយាមបំភ្លេច អ្នកម្ខាងណេះក៏សួររំលឹក នាំឲ្យនាងនឹកឃើញម្ដងទៀត។ អឺឈីងនៅស្ងៀម មិនទាន់និយាយអី តែក៏ដាក់ខ្លួនអង្គុយលើកៅអីក្បែរកូនស្រីជាប់។
"ជូ.."
"ចាស៎ម៉ាក់"
"កូនអាចយកបបរទៅញ៊ាំមើលតុក្កតាបានណា៎កូន ម៉ាក់នឹងពូហ្ស៊ីងមានការនិយាយជាមួយគ្នាបន្តិច" នាងល្អិតជូអឺ ងាកបែរមើលម្ដាយទាំងស្នាមញញឹមហាក់មិនបានគិតខ្វល់ទាល់តែសោះ ព្រោះនាងតែងតែចង់ញ៊ាំបាយមើលតុក្កតាយូរហើយ តែមកពីគិតថាវាមិនល្អ ខ្លាចម្ដាយខឹង មិនសប្បាយចិត្ត ទើបនាងមិនដែលហ៊ានហាមាត់សុំ។
"ចា៎ម៉ាក់ចា៎"
"អាជូ ចាំអ៊ំកំដរឯងញ៊ាំអាហារចុះណា៎"
"ហិហិ តោះអ៊ំតោះ" ជូអឺនឹងអឺហ្វាន់ក៏នាំគ្នាចេញស្ររសម្តៅទៅបន្ទប់ទទួលភ្ញៀវបាត់ ពេលនេះក្នុងផ្ទះបាយក៏សល់តែអឺឈីងនឹងលូហ្ស៊ីងដែលនៅស្ដាប់ខ្យល់ដកដង្ហើមគ្នាទៅមក តែគ្មាននរណានិយាយអីសោះ។
"ហេតុអីក៏ម៉ាខេឡាមានកូននៅពេលនេះ?"
"លោកនិយាយបែបហ្នឹង ពេលខ្ញុំគ្រាហ៍ចូលផ្ទះ" អឺឈីងមិនលាក់លៀមក៏និយាយប្រាប់ចំៗតែម្ដង លូហ្ស៊ីងឯណោះគេក៏ភាំង មិនស្មានថារឿងដែលខំលាក់ បែរជាចេញពីមាត់នាយខ្លួនឯងផ្ទាល់ទាល់តែសោះ។
"ខ្ញុំគិតថាមិនរំលឹក ព្រោះប្រហែលជាលោកស្រវឹងបាត់បង់ស្មារតី ទើបនិយាយបែបគ្មានសតិ ម៉្យាង ខ្ញុំក៏ជឿថា លោកក៏នៅក្នុងចំណោមមនុស្សម្នាក់ដែលគ្មានថ្ងៃអាចធ្វើបាបម៉ាខេឡាដែរ"
"អឹ.." លូហ្ស៊ីងហាមាត់មានបំណងចង់និយាយ តែចុងកន្ទុយប្រយោគចេញពីមាត់អឺឈីង ក៏ធ្វើឲ្យគេត្រូវស្ងាត់។ ហេតុអីក៏គេត្រូវមកជាប់ជំពាប់ចំណងដ៏សែនតឹងតែងមួយនេះ? គេមិនយល់ទេ គិតមិនចេញឡើយ។
"..." លូហ្ស៊ីងនៅតែមិនទាន់អាចប្រមូលភាពក្លាហាននិយាយឆ្លើយតបវិញ ភាពស្ងប់ស្ងាត់របស់គេក៏ហាក់បង្ហាញសញ្ញាណមួយឲ្យអឺឈីងចាប់សង្កេតដឹង ខណៈដៃនាងម្ខាងចាប់ញ័រទទ្រើត ជើងនាងក៏រំកិលនាំខ្លួនឲ្យក្រោកឡើងផុតពីកៅអីដែលខ្លួនកំពុងតែអង្គុយនោះ។
"វាជាការពិតមែន..ហើយលោកជាប៉ាកូនក្នុងពោះទៀតត្រូវទេ?" អឺឈីងក៏សម្រេចចិត្តហាមាត់និយាយពីអ្វីដែលនាងបានគិតចេញមក លូហ្ស៊ីងក៏នៅអង្គុយស្ងៀមមិននិយាយអ្វីទៀត កាន់តែដូចជាធ្វើឲ្យគ្រប់យ៉ាងដែលឈីងគិតត្រូវផ្សាភ្ជាប់នឹងរឿងនៅសណ្ឋាគារកាលពីថ្ងៃនោះ។
"ម៉ាខេឡានាងបង្ខំចង់ទៅបរទេស ព្រោះតែនាងក៏ដឹងថានាងមានកូនដែរត្រូវទេ?"
"ខ្ញុំមិនបានតាំងចិត្តទេឈីង ម៉ាខេឡានឹងខ្ញុំជ្រុលជ្រួសជាមួយគ្នា ដោយសារតែល្បិចរបស់លោកស្រីម័រហ្គេនម្នាក់ប៉ុណ្ណោះ"
"តែលោកក៏គួរតែមានទំនួលខុសត្រូវក្នុងនាមជាមនុស្សប្រុស លោកចង់ឲ្យមនុស្សស្រីម្នាក់ទទួលរងទុក្ខតែម្នាក់ឯងបានយ៉ាងម៉េច ហ្វានអ៊ី លូហ្ស៊ីង?" ម្ដងនេះអឺឈីងនាងក៏និយាយឡើងកាច កាចបែបមិនធ្លាប់ធ្វើបែបនេះដាក់នរណាម្នាក់ពីមុនមកទេ សូម្បីតែលូហ្ស៊ីង គេក៏ភ្ញាក់មិនស្ទើរដែរ។
"ខ្ញុំមិនដឹងគួរធ្វើបែបណាទេឈីង—"
"រៀបការជាមួយម៉ាខេឡាទៅ បើនាងមានកូនជាមួយលោក លោកកាន់តែមិនអាចចោលនាងបាន កូនក្មេងកើតមកមិនអាចមានតែម្ដាយអត់ឪពុកបានទេ លើកលែងតែឪពុកគេស្លាប់តៃហោងបាត់ ទើបវាជាករណីលើកលែង"
"រៀប..រៀបការ?" លូហ្ស៊ីងគេនៅស្ងៀមទ្រឹង ខណៈអ្នកម្ខាងទៀតលើកឡើងនូវរឿងរៀបការយកមកធ្វើជាបញ្ហាដោះស្រាយជាមួយនឹងគេវិញ។
"ភ្ញាក់ផ្អើលធ្វើអីទៅ? មនុស្សប្រុសមុននឹងឡើងគ្រែជាមួយស្រីណាម្នាក់ រឿងអនាគតតែងតែលោតមកក្នុងខួរក្បាលគេមុនជានិច្ចត្រូវទេ? រឺក៏មកពីលោក មិនប្រើខួរក្បាលគិត?"
"អឺឈីង"
"រៀបការទទួលខុសត្រូវម៉ាខេឡា រឺក៏លោកចង់ឲ្យខ្ញុំប្រកាសប្រាប់មនុស្សពេញមួយសៀងហៃថា ម្ចាស់សណ្ឋាគារផារ៉ាដាយ៍ជាមនុស្សគ្មានទំនួលខុសត្រូវ មិនលើកលែងសូម្បីតែប្អូនមិត្ត?"
(មិនចាំបាច់បង្ខំគេទេបងឈីង)
សំឡេងមនុស្សស្រីម្នាក់បន្លឺឡើង ស្រាលៗថ្នមៗនាំឲ្យអ្នកដែលកំពុងតែពាក់មុខយក្សប្រញាប់ងាកបែរទៅមើលលឿនស្លេវ។
"ម៉ា..ម៉ាខេឡា" អឺឈីងប្រញាប់ប្រញាល់ចូលទៅកាន់ដៃប្អូនថ្លៃ ខណៈស្នាមញញឹមញ៉ោចឡើងទាំងនឹករលឹកនឹងបារម្ភបំផុត។
"ម៉ាខេឡា.."
"ខ្ញុំមិនគួរឲ្យអាណិតដល់ថ្នាក់ត្រូវបង្ខំប្រុសដែលមិនចង់ឲ្យមកទទួលខុសត្រូវទេ!"
(អ្នកណាមានកូន?)
—
ប្រយោគចុងក្រោយណាគេហ្នឹង? ទាយថូវឲ្យផាំហយ ហុហុ
![](https://img.wattpad.com/cover/360267065-288-k705591.jpg)
YOU ARE READING
ចំណងបេះដូងមួយរាត្រី
Romanceចំណងស្នេហ៍កើតចេញពីការអាណិតស្រឡាញ់ដែលកម្លោះមន្ត្រីការទូតមានទៅលើស្រីសាមញ្ញម្នាក់ដែលសុខចិត្តលក់ខ្លួន ព្រោះទ័លច្រក។ ខេន x អឺឈីង