ភាគទី32៖ ការព្រួយបារម្ភ

52 3 0
                                    

ខ្សែជីវិតជាគូ វាអាចនឹងមិនងាយស្រួលក៏ថាបាន

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី32៖ ការព្រួយបារម្ភ

(អ៊ីចឹងសម្រេចថាបងនឹងត្រឡប់មកអង់គ្លេសវិញត្រូវទេ?)
អ្នកម្ខាងទៀតបោះសំនួរមក ស្របគ្នានឹងបងប្រុសខ្លួនកំពុងតែងាកក្រសែភ្នែកសំឡឹងមើលទៅមនុស្សស្រីជាទីស្រឡាញ់ក្នុងរង្វង់ដែលកំពុងតែមានភាពស្ទាក់ស្ទើរឯណោះ។
"ពេលណាច្បាស់ការណ៍ហើយ សឹមបងទាក់ទងទៅឯង អ៊ីចឹងប៉ុណ្ណឹងចុះម៉ាខេឡា"
(ចាស៎ បាយៗបងប្រុស បាយៗបងថ្លៃ ហិហិ)
ម៉ាខេឡាពោលលាយ៉ាងគួរឲ្យស្រឡាញ់ មុននឹងចុចកាត់ផ្ដាច់ការនិយាយទាក់ទងគ្នាតាមទូរសព្ទ័ ចំណែកលូហ្ស៊ីងឯណោះ គេក៏ដើរចូលមកម្នាក់ទៀត ដោយហេតុថាគេឃើញខេនមើលទៅដូចជាពិបាកទាំងអោបកូននឹងអោបប្រពន្ធផង ទើបគេចូលមក ក្រែងគេអាចជួយអ្វីបានខ្លះ។
"ក្មេងតូច នេះលោកពូណា៎ ម៉ោះឲ្យលោកពូសុំពរមួយមក"
"អត់អេ៎" លូហ្ស៊ីងចូលទៅជិតខេន រួចក៏ហួសទៅនិយាយរាក់ទាក់ជាមួយក្មេងតូចបន្តិច ដោយគេឧទានហៅសព្វនាមខ្លួនឯងពេញសិទ្ធថាជាពូ ហើយក៏ថែមទាំងសុំនាងតូចពរទៀត តែនាងល្អិតឆ្នាស់ឆ្នើមឯណោះក៏ឆ្លើយដាច់ម៉ាត់ ហាក់មិនក្លបខ្លាចគេអីបន្តិចសោះ។
លូហ្ស៊ីងកាលបើទទួលការបដិសេធពីក្មេង គេញញឹមបែបមិនបានខឹងនាង តែវិនាទីបន្ទាប់គេក៏ងាកសំឡឹងត្មែរដាក់ខេនឯណោះជំនួស។
"មុខមិនដូចប៉ាទេ តែចារិកកាត់100%តែម្ដង"
"នេះឈីងប្រាប់—"
"ត្រូវហើយ ជូអឺជាកូនរបស់ពួកយើង សុំទោស..ដែលមុននេះខ្ញុំព្យាយាមលាក់បាំងជាមួយនឹងលោក អឹប" រកតែអឺឈីងនិយាយបញ្ចប់មិនបាន ខេនឯណេះរហ័សទាញនាងមកអោបអឹបជាប់នឹងទ្រូង សប្បាយចិត្តរកអ្វីនិយាយមិនត្រូវតែម្ដង ក្រោយបែកគ្នាមកប្រាំឆ្នាំ គេមិនដែលទាំងសង្ឃឹមនោះទេថានឹងអាចរកនាងឃើញវិញ តែពេលនេះគេមិនត្រឹមតែបានរកនាងឃើញទេ គេថែមទាំងមានគ្រួសារតូចមួយដែលមានប៉ាម៉ាក់នឹងកូន ការរង់ចាំមកច្រើនឆ្នាំនេះមិនអត់ប្រយោជន៍ទេ វាជាការរង់ចាំដ៏សាកសមបំផុត។
"កុំសុំទោសបង អូនមិនបានខុស បងយល់ពីអូនណា៎ឈីង" កាលបើលឺខេនឆ្លើយតបទាំងយល់ចិត្ត អឺឈីងឯណេះក៏ញញឹមទាំងស្រាលទ្រូងជាទីបំផុត។ នាងត្រសុលខ្លួនចូលអោបគេយ៉ាងណែន ឈ្លីក្បាលនឹងទ្រូងហាប់ណែនទៅមកទាំងក្ដីនឹករលឹកជាទីបំផុត បែកគ្នាមករាប់ឆ្នាំនេះ កុំថានាងមិននឹកគេនោះ នាងនឹករលឹកគេខ្លាំងណាស់ ទោះបីជាពន្លកស្នេហ៍ពួកគេមានត្រឹមរយៈពេលខ្លី តែពាក្យសម្ដីនឹងភាសាបេះដូងពួកគេវាជ្រាលជ្រៅខ្លាំងណាស់។
"ខ្ញុំអរគុណលោកហើយខេន អរគុណដែលយល់ អ្ហឹក"
"នរណាឲ្យអូនយំ? នៅជាមួយបងអូនត្រូវតែញញឹម មិនត្រូវយំនោះទេ ហ័រ អឺឈីង"
"ចាស៎" អឺឈីងប្រញាប់ដកខ្លួនចេញពីការអោបខេន រួចលើកខ្មងដៃជូតទឹកភ្នែកខ្លួនឯងទាំងមាត់ញញឹមជាប់។ ខេនឯណេះក៏សំឡឹងមើលនាងមិនទម្លាក់ភ្នែកសោះ គេស្រឡាញ់ស្នាមញញឹមនាងណាស់ គេចង់ឃើញវាបំផុត តែពេលនេះគេមើលមុខនាង គេមិនអាចបដិសេធបាន ថាគេក៏បែរជាមានអារម្មណ៍ថាស្រងេះស្រងោច ហេលហាលបំផុត។
"ភ្នែករបស់អូន" មូលហេតុនោះគឺមកពីភ្នែករបស់អឺឈីងម្ខាងហ្នឹងឯង ខេនគេឈឺចាប់នឹងពិបាកសំឡឹងមើលវាណាស់ ឃើញវាពេលណា ហាក់បីដូចជាបង្ហាញប្រាប់គេថា នេះជាលទ្ធផលមកពីការធ្វេសប្រហែសរបស់គេមកលើនាង គេគួរតែមើលថែនាងឲ្យល្អកាលនោះ។
"ភ្នែកម្ខាងនៅអាចមើលឃើញ ដូច្នេះខ្ញុំនៅតែអាចមើលមុខលោកបានណា៎ខេន វាគ្មានបញ្ហាអ្វីនោះទេ" អឺឈីងដឹងច្បាស់ថាខេនគេស្រងេះស្រងោចមកពីមូលហេតុអ្វី ហើយនាងក៏មិនចង់ឲ្យគេគិតច្រើនព្រោះតែរឿងដែលមិនទាក់ទងជាមួយគេនោះដែរ នាងមានរបួសមកពីវាជាជីវិតនាង កម្មពៀដែលនាងសេសសល់ពីមុន នាងត្រូវទទួលបានផលតបស្នងបែបហ្នឹងឯង មិនមែនជាកំហុសរបស់គេនោះទេ។
"ទៅដល់អង់គ្លេស បងសន្យាថា បងនឹងរកពេទ្យណាដែលល្អដើម្បីព្យាបាលអូនណាឈីង បងនឹងធ្វើឲ្យកែវភ្នែកស្រស់ស្អាតទាំងគូរបស់អូនអាចដំណើរការឡើងវិញជាដាច់ខាត"
"អឺម" អឺឈីមិនបានបដិសេធ តែផ្ទុយទៅវិញនាងក៏ងក់ក្បាលឆ្លើយតបនឹងការចង់បានរបស់ខេន អ្នកម្ខាងទៀតក៏ស្ងប់ចិត្ត ហើយអោបប្រពន្ធនឹងកូនជាថ្មីម្ដងទៀត ក្រោមវាយោត្រជាក់បក់ទម្លាក់ស្លឹកឈើរីព្រៀកៗមកលើដី ដូចជាផ្កាលាភផ្កាជ័យអបអរពួកគេ។

យប់ថ្ងៃដដែល
ក្រោយពីដោះស្រាយ យោគយល់គ្នាអស់មក ពេលនេះខេនគេក៏មានសិទ្ធិអាចនៅក្បែរអឺឈីងនឹងកូនពេញទីតែម្ដង ហើយយប់នេះគេក៏ជ្រើសស្នាក់នៅផ្ទះតូចនោះជាមួយម៉ាក់កូនទាំងពីរ គេចង់ដឹងណាស់ថាតើកន្លងមកម៉ាក់កូនពួកគេរស់នៅយ៉ាងម៉េចខ្លះ?
"អា៎ ហិហិ ដល់តុកតាឆ្មាកណ្ដុរហៃប៉ា ប៉ាមើលមួយអូនអត់?" ក្មេងតូចអង្គុយពីមុខកង្ហារដាក់សក់ឲ្យស្ងួតក៏ស្រាប់តែទទះដៃជើងសក់ ហើយបក់ដៃហៅអ្នកជាឪពុកឲ្យមកមើលអ្វីជាមួយខ្លួន។ ខេនដែលទើបតែចេញពីងូតទឹកក៏កាន់កន្សែងជូតសក់ទៅរកកូនភ្លាមមិនបង្អង់។
"សក់នៅសើមនៅឡើយទេកូន ដាក់សក់ឲ្យស្ងួតសិនចាំមើលទូរទស្សន៍"
"អត់អេ៎ បើចឹងដាច់ភាគតុកតាអូនអស់ហៃ" ជូអឺនិយាយដាច់ខាតថាចង់មើលវា នាងងាកបែរមុខមកមើលចាស់ទុំជាឪពុក មុននឹងច្បូញមាត់តិចៗបែបចង់យំ។ ខេនឯណោះក្រវីក្បាលតិចៗរួចទម្លាក់ខ្លួនអង្គុយផ្ទាល់នឹងឥដ្ឋក្បែរកូន រួចមើលជាមួយនឹងនាងតែម្ដង។ ភ្នែកមើលតុក្កតាជាមួយកូន តែដៃវិញក៏លូកទាញសក់ស្ដើងរបស់ជូអឺមកជូតសម្ងួតថ្នមៗត្បិតខ្លាចកូនឈឺផ្ដាសាយ។
ដំបូងជូអឺក៏រៀងរសើប តែយូរទៅនាងក៏ថ្នឹកនឹងការជូតរបស់ឪពុក រួចក្រោកត្រសុលទៅអង្គុយលើភ្លៅឪពុកជំនួសវិញ។
"បាយចិត្តណាស់ បានប៉ាប៉ាមកអង្គុយមើលតុកតាមួយអូន" ជូអឺពោលឡើងដូចជាធ្វើឲ្យអ្នកជាម្ដាយដែលកំពុងតែរៀបចំអាហារឯណោះបានលឺដែរអ៊ីចឹង។ អឺឈីងងាកភ្នែកមើលទៅខេននឹងកូន ឃើញពួកគេចុះសម្រុងគ្នា នាងក៏សប្បាយចិត្តដល់ថ្នាក់បិទមាត់មិនជិត។
"កុំអីប៉ាបាននៅជាមួយកូន ហើយតែមកពីកាលមុនម៉ាក់កូនកូរប៉ាពេក"
"កូរម៉េចទៅប៉ាប៉ា?" ជូអឺងាកភ្នែកពីតុក្កតាឈុតសំខាន់ ហើយបែរមកសួរនាំរឿងដែលឪពុកចង់និយាយវិញ។ ខេនគេមើលមុខគាត់រួចច្បូញមាត់តិចៗដូចដែលជូអឺធ្វើដាក់ខ្លួនអម្បាញ់មិញដែរ។
"ជូដឹងទេ? ម៉ាក់កូនធ្វើបាបប៉ាតាំងពីជួបគ្នាដំបូងម៉្លេះ ល្បួងប៉ាបានហើយ ក៏រត់ចោលប៉ាបាត់"
"ហិហិ សមមុខ" លឺរឿងរ៉ាវកំសត់របស់ឪពុក ជូអឺនាងបែរជាមិនអាណិត ថែមទាំងសើចប៉ានាងថែមទៀត។ អឺឈីងឯណោះក៏ដូចគ្នា លឺកូននៅខាងខ្លួនបែបនេះ អ្នកជាម្ដាយក៏បានតែសើច សើចទាំងហួសចិត្តនឹងសប្បាយចិត្តដែរ។
"ម៉ាក់កូនខូចបែបនេះ ចាំមើលទៅអង់គ្លេស ប៉ានិយាយជាមួយលោកយាយកូនរួច ប៉ានឹងរៀបការហើយចងម៉ាក់កូនឲ្យជាប់មិនឲ្យទៅណាចោលប៉ាបានទៀតទេ" ខេននិយាយមកដល់ត្រឹមនេះ ទឹកមុខអឺឈីងក៏ស្រាប់តែទម្លាក់ចុះភ្លែត។
(មែនហើយ! ហេតុអីក៏យើងអាចភ្លេចបាន? បើយើងព្រមទៅជាមួយខេន យើងក៏ត្រូវហ៊ានទៅប្រឈមមុខជាមួយនឹងម៉ាក់របស់គេដែរ គេជាមនុស្សប្រុសខ្ពង់ខ្ពស់ថ្នាក់នេះ ចុះទម្រាំលោកជំទាវដែលជាម៉ាក់គេនោះ តើយើងគួរធ្វើយ៉ាងម៉េចទៅ? យើងមិនចង់បំបាក់មុខខេនទេ)

ទោះសមីខ្លួនព្រម តែនាងត្រូវឆ្លងកាត់គ្រួសារគេជាមុនសិនដែរ។

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now