ភាគទី20៖ បាត់ដំណឹង

62 5 1
                                    

បងខេនថា មិត្តអាណាក៏មាត់ឆ្កែម៉្លេះ?

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី20៖ បាត់ដំណឹង

រាត្រីនាក្រុងសៀងហៃ
យប់យន់ទន់ទេរបានឈានចូលមកដល់ ទេសភាពភ្លើងពណ៌ស្រស់ត្រកាលនៃទីក្រុងសៀងហៃក៏ចាប់បង្ហាញខ្លួនបន្តិចម្ដងៗហៅដូចជាអន្ទងហៅអ្នកកំពុងតែធ្វើដំណើរមិនថាត្រឡប់មកពីធ្វើការរឺកំសាន្តឲ្យងាកមកចាប់អារម្មណ៍នឹងចង់ចូលមកកាន់ទីក្រុងនោះ ព្រោះតែចង់ដឹងលឺ ហើយក៏ចង់ប្រឡែងនឹងពន្លឺភ្លើងពណ៌ទាំងនោះ។
ឡានស្ពតបៃតងបើកលឿនស្លេវ ត្រង់ដូចជាព្រួញ ឆ្ពោះសម្ដៅទៅកាន់សណ្ឋាគារធំខ្ពស់ ឈរបង្អួតខ្លួនកណ្ដាលទីក្រុង ស្រស់ស្អាតសាកសមជាសម្បត្តិមានតម្លៃបំផុតរបស់ត្រកូលហ្វានអ៊ឺ។ ត្រកូលមួយនេះជាត្រកូលល្បីឈ្មោះមកបន្តជាជំនាន់ ដោយទាយាទមួយរូបណាក៏មានសមត្ថភាព មានអំណាចក្ដោបក្ដាប់មុខជំនួញទាំងអស់មិនឲ្យទាស់ ខុសគេអីតែគេ...
លូហ្ស៊ីងងាកក្រសែភ្នែកមើលទៅកាន់ផ្លូវចំណតដែលកំពុងតែសន្សឹមៗបើក មុននឹងជាន់ហ្គែកប់ នាំឡានចូលទៅយ៉ាងលឿនដូចជាគ្រាប់រន្ទះ ការដែលគេធ្វើបែបនេះ វាក៏នាំឲ្យអ្នកយាមកាមនៅទីនោះស្លោរស្លន់ ប្រញាប់ចុចបើកទ្វារចំណតយ៉ាងលឿន ត្បិតខ្លាចថាឡានអ្នកប្រុសអាចនឹងមានគ្រោះថ្នាក់។
ង៉ោង!
ឡានលូហ្ស៊ីងបើកចូលហួសដល់ខាងក្នុងជាស្ថាពរ គេកាច់បង្វិលជុំឡានមួយខ្វាច់ ហ៊ុយផ្សែងទ្រលោម មុននិងចតចំកន្លែងដែលខ្លួនតែងចតជាប្រចាំឯណោះ។ លូហ្ស៊ីងព្រលែងដៃពីចង្កូត ខណៈក្បាលងើយផ្អែកនឹងកៅអីពូកហាក់សង្រួមអារម្មណ៍ខ្លួនឯងបន្តិច ក្រោយពីបើកឡានត្រាច់ចរលំហែខួរក្បាលអស់ចូលជាម៉ោងរួចមក។
ក្រឺង!ក្រឺង..
ទូរសព្ទ័ដែលទុកក្បែរដៃបំផុត ពេលនោះក៏ស្រាប់តែរោទ៍បន្លឺសំឡេងលាន់ខ្ទរពេញក្នុងឡានតែម្ដង។ លូហ្ស៊ីងព្រួសខ្យល់ដង្ហើមស្រាល មុននឹងលូកដៃទាញទូរសព្ទ័យកមកស្ដាប់និងត្រចៀក។
"អាឡូ លូហ្ស៊ីងនិយាយ"
(រម្យទមសម្បើមណាស់ឯង អាលូហ្ស៊ីង)
គ្រាន់តែលឺសំឡេងអ្នកម្ខាងទៀតភ្លាម អ្នកដែលមានទឹកមុខខ្មួរអម្បាញ់មិញក៏បែរញ៉ោចស្នាមញញឹមឡើងបន្តិច នេះគេខាននិយាយជាមួយមិត្តសម្លាញ់យូរគួរសមដែរហើយ មិនដឹងថាគេខលមកខ្លួនក្នុងបំណងអ្វីនោះឡើយ តែឲ្យតែបានគេនឹកឃើញដល់ខ្លួន ទោះក្នុងគោលបំណងអ្វីក៏គេមិនខ្វល់ខ្វាយនោះដែរ។
"មានការស្អី? នេះខលមកមិនដឹងគេដេកពួនបែបនេះ?"
(មុខអាឯងនេះរឺដេកម៉ោង7យប់នោះ? បើកុហកក៏រកក្បាច់កុហកឲ្យសាកសមបន្តិចទៅ)
"បើយើងចុចបិទកុំថាយើងអាក្រក់ឲ្យសោះ អាខេន"
(និយាយលេងតិចតួចឆាប់ខឹងម៉្លេះ អានេះ)
ខេននឹងលូហ្ស៊ីងទោះបីជាជួបគ្នាម្ដងណាក៏ប៉ះសម្តីពិតមែន តែពួកគេអាចនិយាយបានថាជាមិត្តល្អនិងយកចិត្តទុកដាក់ជាមួយគ្នាជានិច្ច។ លូហ្ស៊ីងផ្អែកក្បាលសើច កាលបើលឺខេនខលមកស្ដីថារឿងដែលគេបង្ហើបប្រាប់ម៉ាខេឡារឿងដែលខេនមកសៀងហៃហើយបានជួបគ្នាជាមួយនិងមនុស្សស្រីម្នាក់ តាមការពិតគេមិនមែនបង្ហើបទេ គេមានបំណងចង់ឲ្យម៉ាខេឡាដឹងតែម្ដង ព្រោះគេចង់ឲ្យដំណឹងលិចលឺ នឹងអាលបានខេនឆាប់ត្រឡប់មករកកំណាន់ចិត្តដែលនៅរង់ចាំឯណេះវិញ។
(យើងមានរឿងចង់ពឹងឯងបន្តិច)
"ថាអីចេះខុស មុខឯងនេះបើមិនមានការគឺច្បាស់ជាមិននឹកឃើញមិត្តសង្ហាម្នាក់នេះទេ បាននិយាយមក ត្រូវការអី?" លូហ្ស៊ីងដៃម្ខាងកាន់ទូរសព្ទ័ស្ដាប់មិត្ត ខណៈដៃម្ខាងទៀតកាច់ចង្កូតឡានថយក្រោយវឹង បត់ចេញពីចំណតសណ្ឋាគារវិញ ទាំងដែលគេមកដល់មិនទាន់ទាំងបាត់ក្ដៅម៉ាសុីនស្រួលបួលផងនោះ។

ការចាកចេញយ៉ាងលឿននោះគឺលូហ្ស៊ីងប្រញាប់សម្ដៅឆ្ពោះទៅធ្វើរឿងតែមួយដែលមិត្តបានខលមកពឹងពាក់អម្បាញ់មិញ ហើយនោះគឺការទៅមើលការខុសត្រូវមនុស្សម្នាក់ដែលអាចនិយាយបានថាគេជាដើមហេតុធ្វើឲ្យពួកគេទាំងពីរនាក់បានជួបនិងព្រួយបារម្ភជាមួយគ្នាឯណោះ។
ឡានស្ពតឈប់ងក់ មុននឹងម្ចាស់ខ្លួនខ្ពស់ចុះពីឡានទាំងញាប់ជំហាន ទោះបីជាមកទាំងប្រញាប់ប្រញាល់ក៏ពិតមែន តែគេក៏មិនបានភ្លេចដែរនូវរបស់បញ្ញើយកមកជាប់ដៃជាមួយ។
"អឺឈីង!"
"អឺឈីង នេះខ្ញុំលូហ្ស៊ីងណា៎" លូហ្ស៊ីងកាន់របស់បញ្ញើមកជាប់ដៃ ឈរពីមុខទ្វារសំណាក់ ព្រមទាំងស្រែកហៅម្ចាស់សំណាក់ឲ្យមកបើកទ្វារឲ្យគេ តែថាកាន់តែហៅ គ្រប់យ៉ាងហាក់កាន់តែស្ងាត់។ លូហ្ស៊ីងមានភាពងឿងឆ្ងល់និងហាក់ដូចជាមិនស្រួលចិត្ត ទើបគេអោនដាក់របស់បញ្ញើទុក យារជើងបំណងចង់ធាក់ទ្វារសំណាក់បំបើក។
ក្រាក!
លូហ្ស៊ីងដែលយារជើងបម្រុងនឹងធាក់ទ្វារ ពេលគេនៅខាងក្នុងស្រាប់តែបើកមកបែបនេះ គេក៏អស់ជំហរដួលព្រូសទៅនឹងដីតែម្ដង។
"លោក..លោកយ៉ាងម៉េចទៅហើយហ្នឹង?"
"អ..អូយ៎ ខ្ញុំ ខ្ញុំមិនអីទេ ខ្ញុំអាចក្រោកខ្លួនឯងបាន" លូហ្ស៊ីងព្យាយាមក្រោកឡើងកាត់កេរ្តិ៍កាត់ខ្មាស ច្រត់នាំខ្លួនប្រាណឡើងទាំងអាម៉ាស់ តែភាពអាម៉ាស់នោះក៏ត្រូវបំភ្លេចចោលទាំងអស់ ក្រោយពីគេបានឃើញសភាពអ្នកដែលមកជួយលើកគ្រាហ៍គេនៅនឹងមុខឯណោះ។
"អឺ..អឺឈីង? នេះ..នេះនាងកើតអី?" មុខមាត់ដែលធ្លាប់តែស្រស់ផូរផង់ ពេលនេះក៏ប្រែក្លាយមកជាហើមជាំគួរឲ្យអាណិត រាងកាយតូចគ្របដណ្ដប់ខ្លួនដោយស្បៃស្ដើងដែលអាចឲ្យគេបានឃើញនូវរាល់ស្នាមរបួសជាច្រើន មើលទៅដូចជាថ្មីៗបំផុត។
"លោកមកទីនេះមានការអ្វីដែរ? ម៉ោះអញ្ជើញចូលមកអង្គុយនៅខាងក្នុងសិនទៅ" អឺឈីងនាងមិនបានជាចាប់អារម្មណ៍សួរនឹងសំនួរដែលលូហ្ស៊ីងសួរប៉ុន្មានទេ នាងបែរជានិយាយបង្វែរប្រធានបទ ដោយការអញ្ជើញលូហ្ស៊ីងឲ្យចូលទៅខាងក្នុងវិញ។ អ្នកម្ខាងទៀតកាលបលបានឃើញសភាពរបស់អឺឈីង គេហាក់ដូចជានិយាយអ្វីលែងចេញ ដឹងត្រឹមតែម៉្យាងគឺគេចង់ឲ្យដំណឹងមួយនេះដឹងលឺទៅដល់ខេនឆាប់ៗណាស់ កាន់តែឆាប់កាន់តែល្អ។
"គឺអាខេនវាប្រាប់ខ្ញុំឲ្យមកមើលអ្នកនាង លឺវាថាមានរឿងចង់និយាយប្រាប់អ្នកនាងហ្នឹងណា៎ ចាំមួយភ្លែត.. ចាំខ្ញុំ"
ក្រឺង!ក្រឺង
ទូរសព្ទ័គេក៏រោទ៍ឡើងមក ហាក់បីដូចជាដឹងជាមុនថាគេចង់ប្រើវាចុចខលចេញទៅក្រៅឯណោះ ដោយវាជាលេខក្រៅប្រទេសទៀត ទើបលូហ្ស៊ីងទទួល រួចបើកសំឡេងលឺៗមានបំណងចង់ឲ្យអឺឈីងនាងបានស្ដាប់ជាមួយខ្លួនដែរ។
"អាឡូ លូហ្ស៊ីងនិយាយ.."
(ប្រុសហ្ស៊ីង នេះគឺអុំណា៎ អុំប៉ារបស់ខេន)
ការគិតរបស់គេក៏ខុសទាំងស្រុង ព្រោះអ្នកខលមកមិនមែនជាខេន តែបែរជាលោកប៉ារបស់គេទៅវិញ នេះគាត់ខលមកមានការអីទៅ?
"សួស្ដីលោកពូ នេះលោកពូមានការអ្វីដែរ?"
(ខេនមិនបានប្រាប់ឯងទេ គេជិតភ្ជាប់ពាក្យហើយ)
"ថាម៉េច?" លូហ្ស៊ីងគេលាន់មាត់លឺខ្លាំងយកតែមែនទែនតែម្ដង នាយប្រញាប់ទាញទូរសព្ទ័មករួចចុចបិទសំឡេងវិញទាំងភ័យស្លោរស្លន់ នេះគេមិនស្មានថានឹងមានរឿងបែបហ្នឹងទេ គេមិនគិតថាខេនមានរឿងធំថ្នាក់នេះហើយមិនប្រាប់ខ្លួនជាមុនដែរ។ លូហ្ស៊ីងព្យាយាមសង្រួមអារម្មណ៍ ងាកបែរមើលទៅអឺឈីងវិញ មុននឹងទទួលបានស្នាមញញឹមមួយត្រឡប់ពីនាងវិញ។
"នេះមែនទេ រឿងដែលបងខេនខំប្រាប់ឲ្យលោកស្កាត់មកដើម្បីប្រាប់ខ្ញុំនោះលោកលូហ្ស៊ីង?"
"វា..វាមិនមែនបែបហ្នឹងទេអឺឈីង ប្រហែលជាមានការយល់ច្រឡំអីហើយ"
"លោកមិនបានយល់ច្រឡំទេ ព្រោះមុននេះក៏មានគេយកធៀបមកឲ្យខ្ញុំដែរ" អឺឈីងពោលទាំងស្នាមញញឹមជាប់បបូរមាត់ តែស្នាមញញឹមទាំងនោះក៏រលុបបាត់ ក្រោយរាងកាយតូចស្រឡូនប្រែជាអស់កម្លាំង រួចក៏ដួលព្រូសនៅក្នុងរង្វង់ដៃរបស់លូហ្ស៊ីង។
"អឺឈីង! អឺឈីងក្រោក.."

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now