ផ្ដើមរឿង

643 20 1
                                    

រឿងថ្មី តួថ្មី សង្ឃឹមថាទាក់ទាញបានអ្នកអានថ្មីដែរ ហុហុ

រឿង៖ ចំណងបេះដូងមួយរាត្រី
ផ្ដើមរឿង

អាកាសយានដ្ឋានក្នុងទីក្រុងឡុងដ៍
ព្រឹកព្រលឹមបូកផ្សំនិងអាកាសធាតុត្រជាក់ល្ហឹមនាំឲ្យអ្នកដំណើរទាំងស្រីប្រុសដើរប្រញាប់ប្រញាលចូលមកខាងក្នុង ដើម្បីគេចពីភាពរងាស្រៀវស្រាញនារដូវរងានោះ។
<ថ្ងៃទី10ខែធ្នូ ឆ្នាំ2018 នាព្រលានយន្តហោះក្នុងទីក្រុងឡុងដ៍..>
បើយើងដកក្រសែភ្នែកចេញពីអ្នកដំណើរដែលកំពុងតែមមាញឹក ឃើញថាមានអ្នកដំណើរម្នាក់ ស្លៀកពាក់យ៉ាងសមសួនក្នុងឈុតអាវធំក្រាស់ សក់ក្បាលក៏មានរបៀបរៀបរយហាក់ដូចជាមិនមែនត្រឹមជាអ្នកដំណើរធម្មតា។
"លោកខេន"
"ខ្ញុំដឹងហើយ" ដៃមាំទាំដែលកាន់បិចសរសេរសៀវភៅកំណត់ហេតុខ្លួននោះក៏ឧទានឡើងដូចជាដឹងហេតុការណ៍ច្បាស់។ នាយរៀបចំរបស់របរខ្លួនទុកក្នុងកាបូបធ្វើការរួចកាន់វាឡើង ស្របនិងដងខ្លួនក្រោកមួយជំហរដូចគ្នា។
"ទៅដល់ក្រុងសៀងហៃពេលណា កុំភ្លេចខលមកជម្រាបលោកជំទាវផងទាន៎ មុននេះលោកជំទាវខលមកបន្ទាន់ណាស់ ព្រោះខលមកលោក លោកមិនទទួល" ខេវីលនូអា ឡូផេស៍ ជាឈ្មោះពេញមុខរបស់កម្លោះសង្ហាយើងហ្នឹងឯង។ សព្វថ្ងៃគេជាអ្នកការទូតម្នាក់ដែលមានកិត្តិនាមមិនតូច ត្បិតគេមានស្នាដៃការងារនិងភាពឆ្លាតវៃមិនចាញ់អ្នកការទូតផ្សេងប៉ុន្មានទេ។ គេដាក់ពាក្យចូលធ្វើការទាំងអាថ៌កំបាំង មិនមានការបង្ហាញអ្វីច្បាស់លាស់ រហូតទាល់តែដល់ពេលទៅបំពេញការងារទើបគេដឹងថា កម្លោះម្នាក់នេះមិនមែនជាកូនអ្នកធម្មតាទេ។ អ្នកម្ដាយគេជាលោកជំទាវដែលមានទំនាក់ទំនងជិតដិតនិងលោកនាយករដ្ឋមន្ត្រីហើយលោកស្រីផ្ទាល់ក៏មានមុខងារជាន់ខ្ពស់ក្នុងក្រសួងក្រៅរដ្ឋាភិបាលមួយកន្លែងដែរ។ ចំណែកលោកប៉ារបស់នាយក៏ជាអតីតអ្នកការទូតមួយដ៏ឆ្នើម គាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងរហូតដល់ឆ្នាំ90 ទើបបាត់ស្ងាត់ទៅវិញ ត្បិតលោកបានចូលនិវត្តន៍និងរស់នៅជីវិតយ៉ាងអាថ៌កំបាំងបំផុត។
"ត្រឹមតែដឹងថាខ្ញុំទៅសៀងហៃ អ្នកម៉ាក់គាត់ក៏ដឹងហើយថាខ្ញុំទៅទីណានោះ លោកនិយាយធ្វើមើលតែម៉ាក់ខ្ញុំជាមនុស្សគ្មានខ្សែបណ្ដាញអ៊ីចឹង" ខេនឆ្លើយតបទៅកាន់អ្នកជូនដំណើរមកទាំងទឹកមុខញញឹមតិចៗបង្ហាញពីអារម្មណ៍ដែលគ្មានភាពតានតឹងអ្វីទាំងអស់ ព្រោះការធ្វើដំណើរផ្លូវអាកាសនេះ គេធ្វើដំណើរឡើងស៊ាំអស់ទៅហើយ។
"តែយ៉ាងណាចិត្តជាម្ដាយ នៅតែភ័យបារម្ភដដែលហ្នឹងបាទ៎"
"គិតតែការងារឯងទៅនូរ៍អា នេះឯងជាជំនួយការខ្ញុំរឺមួយក៏ជាអាណាព្យាបាលខ្ញុំទៅ?" នាយសង្ហាដែលឈរជួយកាន់វ៉ាលីរបស់ខេននោះគឺនាយនូរ៍អា សព្វថ្ងៃគេជាជំនួយការជិតដិតដែលខេនតែងតែយកតាមជានិច្ច គេទើបតែចូលបម្រើការក្នុងក្រសួងការបរទេស តែខេនក៏ពេញចិត្ត ត្បិតគេនៅក្មេងតែក៏ឆ្លាតវៃ គួរឲ្យចង់យកតាម។
"មិនហ៊ានទេបាទ ខ្ញុំគ្រាន់តែជួយជាយោបល់ខ្លះៗ បើល្អលោកខេនក៏យក បើមិនល្អក៏បោះចោលទៅបាទ កុំទុកក្នុងចិត្តនាំតែស្មុគស្មាញអីទាន៎" នូរ៍អាញញឹមដាក់ចៅហ្វាយនាយបន្តិច រួចប្រញាប់កាន់វ៉ាលីរត់លឿនស្លេវទៅកន្លែងផ្លូវចូល ត្បិតខាងព្រលានបានប្រកាសរួចហើយថាជិតដល់ពេលវេលាដែលចាកចេញ។ ខេនឯណោះគេក៏ងាកបែរមើលទៅទិដ្ឋភាពទីក្រុងឡុងដ៍ដែលនៅពីក្រោយខ្នងបន្តិច រួចក៏ដើរទៅតាមពីក្រោយនូរ៍អាទាំងចិត្តស្រស់ថ្លាបំផុត។
...
យន្តហោះបោះពួយហោះសំកាំងខ្លួនឡើងនៅលើអាកាស នាំយកនូវក្រសែភ្នែកអ្នកអង្គុយកៅអីក្បែរបង្អួចយន្តហោះនោះឲ្យបានឃើញពីភាពធំទូលាយនៃទីក្រុងកំណើតរបស់ខ្លួន។ ខេននៅអង្គុយស្ងៀម កាន់ពែងតែមួយជាប់និងដៃ មិននិយាយស្ដីអ្វី ត្បិតពេលបែបនេះ ជាពេលដែលគេត្រូវការសមាធិជាបំផុត។
ខុសប្លែកពីខេន នូរ៍អាឯណោះជាលើកដំបូងដែលបានជិះយន្តហោះ business class គេក៏ភ័យអរៗរកធ្វើខ្លួនមិនត្រូវទាល់តែសោះ។ ដូចជាពេលនេះអ៊ីចឹង គេងាកបែរមើលឆ្វេងស្ដាំ ច្រឡំយកស្លាបព្រាមកហាន់សាច់ ចំណែកកាំបិទក៏យកកូរកាហ្វេផឹក មើលទៅសស្លាក់សស្លើតបំផុត។
"លោកខេន..មក..មកវិញសុំជិះកន្លែងធម្មតាបានរឺអត់ទាន៎?"
"ហេតុអី?" កាលបើលឺកូនចៅសួរបែបនោះ ខេនក៏សុខចិត្តដកភ្នែកពីទេសភាពដ៏ស្រស់ស្អាតបែរមក តែក៏សឹងតែគាំងបេះដូងស្លាប់ ពេលឃើញសភាពរញ៉េរញ៉ៃរបស់នូរ៍អាក្នុងពេលនោះ។
"សភាពឯងបែបនេះ កុំថាឡើយតែជិះកន្លែងធម្មតា តែជាន់យន្តហោះគេក៏គេមិនឲ្យជាន់ផង ណេះ! យកកន្សែងជូតមាត់ទៅ" ខេនហុចកន្សែងពីកន្លែងខ្លួនឲ្យទៅនូរ៍អា រួចចងចិញ្ចើមបែបហួសចិត្តមិនតិច។ នូរ៍អារួសរ៉ាន់យកកន្សែងមកជូត រួចប្រញាប់ក្រោកពីកៅអីទៅបន្ទប់ទឹកបាត់ ទុកឲ្យខេននៅអង្គុយតែឯង គ្មានអ្នកជជែកដូចដើម។
ក្រឺង!
ទូរសព្ទ័របស់ខេនក៏ស្រាប់តែលោកសារមួយឡើងមក នាំឲ្យនាយប្រញាប់លើកវាយកមកមើលក្រែងជាកិច្ចការអ្វីសំខាន់ តែលើកឡើងមកក៏មានតែធ្វើឲ្យទឹកមុខគេប្រែប្រួលមកជាស្អុយវិញ ព្រោះស្គាល់ច្បាស់ថាជាលេខនរណា។
<មកដល់សៀងហៃ កុំភ្លេចមកទីនេះសម្លាញ់>
(យើងមិនទៅទេ រវល់ការងារ) ខេនឆ្លើយតប។
<អ្វីៗអាចសម្រេចពេលក្រោយបាន តែជីវិតត្រូវរកភាពសប្បាយខ្លះទើបល្អ..>
(រឿងសប្បាយឯង មានតែរឿងស្រី!)
<ពូកែដឹងចិត្តម៉្លេះ? យើងក៏រកស្រីទុកឲ្យឯងរួចដែរ..>
(យើងប្រាប់ហើយថាអត់ទេ)
<បើឯងមិនមក ត្រៀមបកស្រាយប្រាប់ជំទាវម៉ាក់ទៅ ថាហេតុអីបានជាមិនចេះស្រឡាញ់ស្រី?>
"អាចង្រៃយ៍!" រឿងណាមិនដឹងទេ តែរឿងមួយនេះវាជារឿងដែលអ្នកម៉ាក់គេតាមសួរមករហូត ឆ្នាំនេះគេអាយុ30ឆ្នាំទៅហើយ តែ30ឆ្នាំមកនេះ គេមិនដែលសូម្បីតែនាំមនុស្សស្រីទៅជួបរឺបណ្ដើរឲ្យម៉ាក់របស់គេឃើញសោះ។

មិត្តដឹងចំណុចខ្សោយមិត្ត :3

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now