ភាគទី53៖ យើងជាមនុស្សល្ងង់

84 6 0
                                    

រឿងដែលខេនមិនធ្លាប់ដឹង ពេលនេះក៏ត្រូវលាតត្រដាង

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី53៖ យើងជាមនុស្សល្ងង់

ការនាំខេនចូលមកក្នុងបន្ទប់វះកាត់ផ្ទាល់ ទោះបីវាអាចមិនសមស្របតាមស្តង់ដាររបស់វេជ្ជបណ្ឌិត តែលោកដុកទ័រក៏ចង់ឲ្យអ្នកដែលជាសាច់ញាតិបានមកមើលនឹងឃើញអ្វីដែលគាត់បានឃើញពេលគាត់លាត់ក្រណាត់គ្របដើម្បីធ្វើការវះកាត់ឲ្យនាង។
សភាពរាងកាយស្គមស្គាំង ទឹកមុខស្លេកស្លាំង បូកផ្សំនឹងរបួសស្លាកស្នាមជាច្រើនដែលខេនមិនបានគិតថាវាជាស្នាមដែលទើបតែកើតឡើងថ្មីៗនេះ។ ទឹកភ្នែកមួយតំណក់ហើយមួយតំណក់ទៀត ហូរស្រក់ចុះកាត់ផែនថ្ពាល់ទាំងសងខាងរបស់បុរសដែលជាប្ដីនាង ហូរស្រក់បង្ហាញពីភាពភ្ញាក់ផ្អើលដែលនៅតិចជាងការឈឺចាប់ដែលលាក់កប់ជ្រៅក្នុងទ្រូងរបស់គេ។
"ហេតុអីក៏បែបនេះ?"
"វាកើតឡើងតាំងពីពេលណា? អូនមានរឿងអស់ទាំងនេះតាំងពីពេលណាឈីង? អ្ហឺ អឺឈីង" ខេនឧទានទាំងអួលដើមករ ខណៈដៃមាំទម្លាក់ទៅកាន់ប៉ះស្នាមរបួសមួយក្នុងចំណោមស្នាមរបួសជាច្រើនដែលមាននៅលើខ្លួនអឺឈីង។ គេខំតែគិតថា ការដែលគេរកឃើញនាង ហើយនាំនាងមកកាន់ទីក្រុងដ៏ថ្មីស្រឡាងមួយនេះ វាអាចធ្វើឲ្យជីវិតនាងល្អប្រសើរជាង មានក្ដីសុខជាជាងរស់នៅក្នុងប្រទេសមួយដែលនាងមិនដែលមានក្ដីសុខសោះនោះ តែតាមពិត... តាមពិតគេយល់ខុសហើយ"
"ក្រោកមកនិយាយជាមួយបងមកឈីង, បកស្រាយប្រាប់បងឲ្យយល់ផងឈីង អ្ហឹក បងសុំអង្វរអូនសម្លាញ់" ខ្លួនដែលឈររឹងមាំកាន់ក្រសោបប៉ះខ្លួនអឺឈីងអម្បាញ់មិញ ពេលនេះគេក៏ដួលអុកជង្គង់នឹងឥដ្ឋមួយទំហឹង លុតនៅចំពោះមុខមនុស្សស្រីដែលគេបរាជ័យក្នុងការការពារនាង គេបានក្បត់សន្យាជាមួយនឹងនាង។
"លោក..អស់ពេលវេលាហើយលោក សូមលោកទៅរង់ចាំនៅខាងក្រៅវិញបាទ៎ ពួកយើងត្រូវការវះកាត់ឲ្យនាងបន្តិចទៀតនេះ" កាលបើឃើញពីភាពមិនប្រក្រតីនឹងភាពសោកសៅរបស់ខេន ដុកទ័រដែលអនុញ្ញាតនាំគេចូលមកឯណោះក៏ប្រញាប់ដាស់តឿន ហើយក៏សុំឲ្យខេនចាកចេញពីទីនោះ ដើម្បីអាចឲ្យពួកគេបានបំពេញការងារបន្តទៀត។
ខេននៅពេលនេះ គេមិនមានព្រលឹងព្រលះអ្វីក្នុងខ្លួនទេ ត្រចៀកក៏បានលឺដែរថាលោកដុកទ័រសុំគេឲ្យក្រោក តែរាងកាយគេបែរជាមិនសហការ មិនអាចសូម្បីតែនាំឲ្យខ្លួនគេក្រោក ទាល់តែមានដៃមាំមួយគូចូលមកក្រៀក លើកគេឡើងផុតពីឥដ្ឋ។
"សុំទោសដុក.. ដុកអាចធ្វើការបន្តបាន"
"អាហ្ស៊ីង?!" រាងកាយដែលគ្មានកម្លាំងកំហែង កាលបើក្រឡេកឃើញថាអ្នកដែលចូលមកជួយលើកគ្រាហ៍ខ្លួនជាមិត្តសម្លាញ់ គេក៏ហើបមាត់ហៅឈ្មោះគេភ្លាម។
លូហ្ស៊ីងមិនទាន់បានឆ្លើយអ្វី គិតតែពីគ្រាហ៍បុរសមាឌមាំចេញទៅខាងក្រៅបន្ទប់សង្គ្រោះភ្លាម នឹងអាលបានពេទ្យចាត់ចែងរឿងការងារគេបន្តទៀត។
មកដល់ខាងក្រៅ ខេនគេក៏បានឃើញថាលូហ្ស៊ីងគេមិនបានមកតែម្នាក់ឯងនោះទេ ព្រោះនៅខាងមុខនោះក៏មានវត្តមានម៉ាខេឡា ប្អូនស្រីរបស់គេកំពុងអង្គុយរង់ចាំនៅទីនោះ ដោយសភាពនាងក៏យំហើមមុខ ហើមមាត់មិនខុសពីខ្លួនគេប៉ុន្មានដែរ។
"បងខេន អ្ហឹកៗ" ម៉ាខេឡាក្រោកឡើងពីកៅអីរង់ចាំ សម្ដៅចូលមកអោបបងប្រុសជាទីស្រឡាញ់ជាប់ណែន ទើបដាច់ចិត្តព្រលែងទឹកភ្នែកនឹងយំយ៉ាងស្ងៀមស្ងាត់ក្នុងរបស់ដៃបងប្រុសនាង។ អារម្មណ៍ម៉ាខេឡាពេលនេះក៏បាក់ស្បាតមិនចាញ់ខេនប៉ុន្មានដែរ ថាខេនគេមិនបានដឹងពីស្ថានការណ៍ មិនបានដឹងថាអ្នកម៉ាក់ពួកគេសាហាវព្រៃផ្សៃកម្រិតណានោះ តែនាងវិញ.. នាងបានដឹងគ្រប់រឿងរ៉ាវទាំងអស់ នាងថែមទាំងធ្លាប់ព្រមានម៉ាក់នាងម្ដងរួចមកហើយថានាងនឹងមិនអោបដៃឈរមើលអ្នកម៉ាក់នាងធ្វើបាបបងថ្លៃនឹងក្មួយស្រីនាងដាច់ខាត តែនេះជាស្អី? នាងប្រហែសតែមួយភ្លែត អឺឈីងនឹងជូអឺក៏របូតពីការការពាររបស់នាង ហើយធ្លាក់ចូលមកក្នុងសភាពបែបនេះ។
"ខ្ញុំសុំទោសបងខេន.. អ្ហឹក សុំទោសដែលខ្ញុំមិនអាចការពារបងថ្លៃនឹងអូនជូបាន! អ្ហឹក ខ្ញុំខុសសន្យាជាមួយបងថ្លៃហើយ" ម៉ាខេឡាអោបផង សុំទោសខេនផង ដែលសម្ដីសុំទោសនាងអម្បាញ់មិញនោះមានឃ្លាប្រយោគខ្លះដែលឆ្លងកាត់ត្រចៀកខេន ធ្វើឲ្យគេត្រូវប្រញាប់ដកនាងចេញពីការអោបភ្លាមៗតែម្ដង។
"ឯងនិយាយអីម៉ាខេឡា? ឯង..ឯងនឹងឈីងបានសន្យាអី?"
"ឯងថាឯងមិនអាចការពារអឺឈីងនឹងកូនជូបាន...ឯង! ឯងក៏បានដឹងរឿងនេះជាយូរហើយមែនទេ?" ខេនសំឡឹងចំភ្នែកប្អូន ដោយដៃទាំងសងខាងកាន់ស្មានាង សួរផាំងៗចង់បានចម្លើយពីនាងភ្លាមៗឲ្យទាន់ចិត្តដែលកំពុងតែឆួលឆេះ។
"រឿងអ្នកម៉ាក់ធ្វើបាបបងថ្លៃ ខ្ញុំក៏ទើបតែដឹងដែរបង—"
"ចុះហេតុអីក៏ឯងមិនប្រាប់បងភ្លាមៗម៉ាខេឡា? ឯងទុកឲ្យរឿងទាំងអស់នេះកើតឡើងលើប្រពន្ធកូនបងបានយ៉ាងម៉េច? ហ្អាស៎ ម៉ាខេឡា ហេតុអីក៏ឯងមិននិយាយមក?" ខេនកាន់អង្រួនស្មាម៉ាខេឡាទាមទារចង់បានការឆ្លើយតបពីអ្នកម្ខាងទៀតភ្លាមៗឲ្យទាន់ចិត្ត តែម៉ាខេឡានាងមិនបានឆ្លើយតបអ្វីមកវិញ បានត្រឹមតែអោនមុខចុះ យំខ្សឹបខ្សួលទាំងខ្លួនឯងមានអារម្មណ៍ថាដឹងខុស។
"ឲ្យ..ឲ្យខ្ញុំសុំទោសបងខេន អ្ហឹក"
"ពាក្យសុំទោសឯងវាបានប្រយោជន៍អីម៉ាខេឡា! ឯងដឹងថាម៉ាក់គាត់មានបំណងមិនល្អលើប្រពន្ធកូនបង តែឯងនៅលាក់មិននិយាយចេញមកទៀត ឯងដឹងថាឈីងបានឆ្លងកាត់រឿងស្អីខ្លះមកទេ?"
"មកពីដឹងហ្នឹងហើយបានជាម៉ាខេឡានាងស្ងាត់មាត់!" ដោយទ្រាំមើមិនបាននូវភាពរកាំរកូសប្រេះស្រាំរវាងបងប្អូនទាំងពីរនាក់បាន ទើបលូហ្ស៊ីងគេលូកដៃចូលក្នុងជម្លោះមួយនេះ។
"បងហ្ស៊ីង! បងហ្ស៊ីងកុំអីបង អ្ហឹក"
"អូននៅឲ្យស្ងៀម"
ឆ្វឹប!
លូហ្ស៊ីងចូលមកជិតម៉ាខេឡា ទាញដៃខេនចេញពីស្មានាង រួចចាប់លាត់ដៃអាវនាងឡើង បង្ហាញនូវរាល់ស្នាមរបួសស្នាមដែលមានពាសពេញលើដៃនាងទាំងអស់។ របួសស្នាមដែលនាងតែងតែលាក់បាំង មូលហេតុដែលនាងមិនដែលពាក់អាវវាលបញ្ចេញសាច់ តាមពិតដោយសារតែនាងមានរឿងលាក់លៀមអស់ទាំងនេះទេមែនទេ?
"ម៉ាខេឡា..នេះ..នេះជាស្អី? របួស..ដៃឯង—"
"កន្លងទៅជាង20ឆ្នាំមកនេះ អ្នកម៉ាក់ក្នុងភ្នែកបងហាក់ដូចជាទេពធីតានៃឋានសួគ៌ តែសម្រាប់ខ្ញុំ.. ម៉ាក់ជាសុបិន្តអាក្រក់ដែលខ្ញុំមិនមានសិទ្ធសូម្បីតែក្រោក" ម៉ាខេឡាពោលទាំងស្នាមញញឹមលាយឡំនឹងទឹកភ្នែកស្រក់ចុះ ទីបំផុត.. ទីបំផុតនាងក៏មានភាពក្លាហាននិយាយប្រាប់វាទៅបងប្រុសនាងហើយ។
"អត់ទោសលោក.."
"ខ្ញុំចង់សុំលោកឲ្យសុីញ៉េកិច្ចសន្យាមុនវះកាត់" ការដែលកំពុងតែនិយាយគ្នាសុខៗ ក៏មានពេទ្យម្នាក់កាន់ក្រដាសឯកសារចូលមក។ ខេនប្រញាប់សង្រួមអារម្មណ៍ ទាញប៊ិចពីដៃពេទ្យមក មុននឹងបានឃើញពីក្រដាសកិច្ចសន្យាដែលមានដល់ទៅពីរច្បាប់។
"ហេតុអី..ហេតុអីក៏មានពីរ?"
"ស្ថានភាពកូនស្រីលោកក៏មិនអំណោយផលដែរលោក ទោះបីជាក្មេងមានរបួសនៅលើស្មាក៏ពិតមែន តែនាងក៏មានជម្ងឺប្រចាំកាយផងដែរ.. ដូច្នេះការវះកាត់គឺមានការប្រថុយប្រថានណាស់"
"លោកចង់បានន័យថាម៉េច? លោកចង់ឲ្យខ្ញុំសុីញ៉េបង្ការទុកអ៊ីចឹងហ្អេស៎?"
"បាទ៎"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now