ភាគទី30៖ ការតាំងចិត្ត

66 3 0
                                    

បងខេនថា ចាប់បានហ្សេច៎ ចេះភូតអីណានៀក៎

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី30៖ ការតាំងចិត្ត

ខេនចាប់កន្ទុយអឺឈីងបាន ដឹងថានាងកុហករឿងបាត់ការចងចាំនឹងមិនស្គាល់ខ្លួន ចំណែកអឺឈីងឯណោះ ដោយសាថតែខឹងនឹងចង់គេចវេសឲ្យឆាប់ផង ទើបនាងធ្លោយមាត់និយាយវាចេញមកទាំងមិនបានគិតពិចារណាទាល់តែសោះ។ នាងងាកមុខចេញពីខេនទាំងភ្នែករេរាហាក់ព្យាយាមរកវិធី ធ្វើយ៉ាងណាឲ្យដោះខ្លួនចេញពីរង្វង់ដៃប្រុសម្នាក់នេះបាន តែថាវិនាទីបន្ទាប់ ថ្ពាល់ក៏ស្រាប់តែទទួលបានស្នាមថើបមួយខ្សឺតដែលខេនផ្ដល់ឲ្យទាំងមិនមានផ្ដល់ដំណឹងអ្វីជាមុនសោះ។
"លោក..ធ្វើឆ្កួតស្អីហ្នឹង?"
"ថើបប្រពន្ធមានអីខុស?"
"នរណាជាប្រពន្ធលោក? ខ្ញុំមិនមែន ហើយក៏គ្មានថ្ងៃដែរ" អឺឈីងកាន់តែពុះកញ្ជ្រោលចង់ចេញពីគេកាន់តែខ្លាំង ដោយពេលនេះនាងក៏លូកដៃទៅក្ដិចខ្ញាំដៃខេនខ្លាំងៗ នាងច្រម៉ក់ជូអឺឯណោះ កាលបើឃើញម្ដាយខាំដៃខេន នាងក៏យកធ្មេញទន់ៗរបស់ខ្លួនខាំញ៉េញដៃអ្នកដែលកំពុងតែអោបនោះដែរ ពីរនាក់ម្ដាយកូនព្យាយាមខាំអស់ពីសមត្ថភាព តែខេនបែរជាឈឺឆីបៗដូចជាស្រមោចខាំទៅវិញ។
"នេះម៉ាក់កូនពូកែខាំដូចគ្នានរ៎? នេះអូនបង្រៀនកូនបងយ៉ាងម៉េចខ្លះហ្នឹង? ជូអឺ..ជូអឺម៉េចក៏ខាំប៉ាចឹងកូន?" ខេនងាកមើលទៅជូអឺ ខាំមាត់តិចៗកាលបើឃើញនាងកំពុងតែអង្គាមដៃគេជឹបៗដូចជាអង្គាមសាច់។ ជូអឺមិនបានដកមាត់ តែភ្នែកសំឡឹងមើលទៅខេនវិញដូចជាចង់សុីសាច់ហុតឈាមយកតែម្ដង។ ដំបូងខេនគិតថាកូនប្រហែលជាសំឡក់លេង តែពេលភ្នែកកូនឡើងក្រហមនឹងរលីងរលោងភ្លាម ទើបនាយទម្លាក់ទឹកមុខច្រឡើមចុះបន្តិច។
"បើពូពូនិយាយថាពូពូជាប៉ាអូន"
"ចឹងជាពូពូមែនអត់ដែរធើឲ្យម៉ាក់អូនយំ? ពូពូទុកម៉ាក់អូនចោល ឲ្យម៉ាក់អូនឈឺមែក(ភ្នែក)" ជូអឺឧទានឡើងនូវពាក្យចុកអួលណែន ដែលគ្រាន់តែមនុស្សចាស់ស្ដាប់ គេក៏ស្រាប់តែរអៀសខ្លួនភ្លាមៗនឹងសម្ដីរបស់ក្មេងតូចម្នាក់នេះ។ ជូអឺដកមាត់ លែងខាំខេនបន្ត តែប្ដូរមកជាអោបកញ្ចឹងករម្ដាយជាប់ណែន បិទភ្នែកសម្រក់ទឹកនេត្រាម៉ាត់ៗដល់ថ្នាក់អឺឈីងឯណោះស្លុតចិត្តទប់មិនបាននិងប្រញាប់បែរទៅអោបកូនវិញ។
"ជូអឺ..ឈប់និយាយទៅកូនម៉ាក់ ប៉ុណ្ណឹងបានហើយកូន"
"អ្ហឹកៗពូពូចេញទៅ ពូពូធ្វើឲ្យម៉ាក់អូនឈឺ ពូពូអត់ស្រឡាញ់ម៉ាក់អូននឹងអូនទេ អ្ហឹកៗ"
"ជូអឺ! មិនមែនបែបហ្នឹងទេកូន ប៉ា..ប៉ាស្រឡាញ់កូននឹងម៉ាក់កូនណាស់ ប៉ាសុំទោស ឲ្យប៉ាធ្វើយ៉ាងណាក៏បានដែរណាកូនណា៎" ខេនពេលនេះគេចលាចល ទន់ជ្រាយតាមសម្ដីនឹងការយំយែករបស់ម្ដាយកូនទាំងពីរនាក់នេះជាខ្លាំង ដល់ថ្នាក់គេភ្លេចខ្លួន បន្ធូរដៃពីការអោបក្រសោបដែលហុចឱកាសឲ្យអឺឈីងប្រញាប់គៀសគេចេញ រួចពរជូអឺរត់ចូលផ្ទះយ៉ាងលឿនជាទីបំផុត។
(អឺឈីង! អឺឈឺងបើកទ្វារឲ្យបង)
(ជូអឺ..ជូអឺបើកទ្វារឲ្យប៉ាផងកូន)
សំឡេងគោះទ្វារ បូកផ្សំនឹងសំឡេងស្រែកហៅនៅតែបន្តបន្លឺឡើងមិនឈប់។ ម្ដាយកូនទាំងពីរនាក់ដែលនៅខាងក្នុង ពេលនេះក៏អោបក្រសោបគ្នាជាប់ ដោយអ្នកជាម្ដាយជាអ្នកពរអោបគាត់ជាប់ទ្រូង ខណៈខ្នងផ្អែកនឹងទ្វារផ្ទះជាប់ទាំងភ្នែករលីងរលោងមិនឈប់។ ហេតុអី? ហេតុអីក៏បន្តឲ្យពួកគេជួបគ្នាទៀត? ហេតុអីក៏គេមករកនាង? ក្រែងគេមានគូអនាគតហើយមែនទេ? តើមានរឿងអីកើតឡើង? មាងចង់ដឹងណាស់ តែនាងក៏មិនសួរ នាងមិនផ្ដល់ឱកាសឲ្យខ្លួនឯងបានដឹងរឿងពីគេបន្តទៀតនោះទេ ព្រោះនាងខ្លាច! ខ្លាចថាបើនាងស្ដាប់ នាងនឹងដកអារម្មណ៍ ធ្វើចិត្តមិនឲ្យនឹកគេមិនបានទៀត។
ក្រឺង!ក្រឺង..
(អាឡូ..ម៉ាខេឡា?)
សំឡេងទូរសព្ទ័រោទ៍ពីខាងក្រៅក៏បន្លឺឡើង មុននឹងខេនទទួលហើយនិយាយពីឈ្មោះស្រីណាមិនដឹង តែវាក៏អាចឲ្យអឺឈីងសន្មតបានថាស្រីម្នាក់នោះ ស្រីម្នាក់នោះហើយដែលជាគូដណ្ដឹងរបស់ខេន។
(បងមកដល់យូរហើយ នៅខាងអង់គ្លេសនោះយ៉ាងម៉េចដែរ? ចុះម៉ាក់?)
"តាមពិតបងនៅមានគេនៅឡើយ ចុះហេតុអីក៏បងត្រឡប់មករកអូនទៀតខេន? បងក៏ដឹង..ថាមួយជីវិតអូននេះ អូនមិនចង់បានអ្វីដែលជារបស់គេទេ អូនរឹតតែមិនអាច មិនអាចទ្រាំជាប់ឈ្មោះធ្វើឲ្យមនុស្សស្រីដូចគ្នាឈឺចាប់ អូនមិនចង់ក្លាយជាស្រីដូចដែលប៉ាអូនធ្លាប់និយាយនោះទេខេន" អឺឈីងនិយាយបណ្ដើរ ដៃម្ខាងក៏លើកប៉ះភ្នែកខ្លួនដែលមើលមិនឃើញនោះថ្នមៗ។ នាងបិទភ្នែក មុននឹងពាក្យសម្ដី ព្រមទាំងសកម្មភាពយ៉ង់ឃ្នងរបស់លោកប៉ានាងបង្ហាញឡើងម្ដងទៀត ដោយយប់នោះគាត់ប្រើហិង្សាដោយទាញខ្សែតីមកវាយវ៉ាត់លើនាង ទោះជានាងអង្វរគាត់ ប្រាប់គាត់ថានាងកំពុងតែពពោះ ក៏គាត់មិនស្ដាប់ដែរ។

<ក្លាហានណាស់នរ៎ មិនគិតខំធ្វើការរកលុយទេ មួយថ្ងៃៗគិតតែពីទៅដេកហែកជើងឲ្យប្រុសចូល មីកូនឈាមថោក មីទុរយស យើងខ្មាសគេណាស់ដែលមានកូនដូចជានាងឯង>
<ងាប់ទៅ! អឹស>
<ប៉ា! ឈប់ទៅប៉ា កូនខ្ញុំ..កូនខ្ញុំអាចនឹងរលូតបាន ប៉ាកុំធ្វើបាបចៅអីប៉ា អ្ហឹកៗ>
<កុំឃាត់អញ បើងាប់ក៏ល្អដែរ ងាប់បានពីរនាក់មីឈាមថោកម៉ែកូនឯងហ្នឹង មីកាឈីង>
..
ទឹកភ្នែករាប់សិបតំណក់ហូរស្រក់កាត់ផែនថ្ពាល់អឺឈីង កាលបើរំលឹកនឹកឃើញដល់រឿងអស់ទាំងនោះ នាងព្យាយាមងើបមុខ ប្រឈមមុខជាមួយឪពុក ទើបជាហេតុធ្វើឲ្យខ្សែតីវ៉ាត់ចំភ្នែកនាង នាំឲ្យនាងពិការ មើលអ្វីលែងឃើញដល់សព្វថ្ងៃនេះ តែបើសួរថានាងស្ដាយក្រោយទេ? ចម្លើយនាងគឺអត់ទេ! បើពិការភាពអាចធ្វើឲ្យនាងសង្គ្រោះកូននាងបានបែបនេះ វាជាការលះបងដែលសាកសមបំផុត។
"ម៉ាក់អា៎ កុំយំអីម៉ាក់ តិចទៀតអស់អីអៃម៉ាក់ ហ៊ឹម" ឃើញម្ដាយយំ នាងច្រម៉ក់ជូអឺឯណោះក៏ត្រសុលចូលអោបម្ដាយកាន់តែណែន រួចឈ្លីក្បាលលើទ្រូងម្ដាយតិចៗទាំងចិត្តស្រឡាញ់ពេញបេះដូងតែម្ដង។
"ម៉ាក់នឹងមិនយំឲ្យកូនឃើញទៀតទេជូ ម៉ាក់សុំទោសដែលឲ្យកូនមកជួបរឿងរញ៉េរញ៉ៃដូចជាថ្ងៃនេះណា៎ ម៉ាក់សុំទោស"
"ឆុំទោសធើអីម៉ាក់ ម៉ាក់អត់ខុសមួយកូនផង ហិ ជូឡាញ់ម៉ាក់ជាងគេលើលោក ឡាញ់ធំៗដូចស្រះខាងមុខចឹង ហិហិ" ជូអឺនិយាយលួងលោមម្ដាយដោយសម្ដីផ្អែមនឹងកាយវិការច្រង៉េងច្រង៉ាង ដែលធ្វើឲ្យអឺឈីងទប់មិនបានសើចចេញមកទាំងទឹកភ្នែក។ អឺឈីងអោបក្រសោបកូនជាប់ណែន រួចគោះអង្អែលខ្នងកូនតិចៗលួងលោមកូនរហូតទាល់តែនាងគេងលង់លក់ក្នុងពេលនោះ។
អ្នកជាម្ដាយលើកពរកូនស្រីឡើងសម្ដៅចូលទៅរកគ្រែដេក មុននឹងទាញភួយឈូកទន់យកមកដណ្ដប់ឲ្យកូនរហូតដល់ទ្រូងស្នាត់។ នាងទម្លាក់បបូរមាត់ថើបថ្ងាសកូន រួចងាកបែរមានបំណងចង់ទៅផ្ទះបាយបន្តិច តែក៏ទច់ដំណើរ កាលបើវត្តមានមនុស្សម្នាក់នៅខាងក្រៅឯណោះកំពុងតែអង្គុយអោបដៃដេកលង់លក់លើប៉ៅអ៊ីឈើខាងមុខផ្ទះដូចគ្នា នេះនាងស្មានតែគេទៅវិញហើយតើ ហេតុអីក៏គេនៅតែនៅទីនេះទៀត?
"លោកមានៈខ្លាំងណាស់ខេន លោកគួរតែមានហេតុផលជាងនេះ"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now