« កុំរត់ ! បើឯងរត់ឯងនឹងឈឺណា៎ ! »
សម្លេងក្មេងប្រុសវ័យ៧ឆ្នាំម្នាក់ស្រែកឡើងក្រោយពីក្មេងស្រីវ័យ៥ឆ្នាំដែលកំពុងលេងជាមួយគេនោះស្រាប់តែក្រោកឡើងហើយរត់ភ្លាមៗ។
« ខ្ញុំអត់អីទេ ! បងរត់មកតាមខ្ញុំមក ! »
គេមិនដឹងជាធ្វើយ៉ាងម៉េចព្រោះនិយាយមិនស្ដាប់អ៊ីចឹងហើយមានតែរត់ទៅតាមរហូតចូលមកក្នុងផ្ទះឡើងមកដល់បន្ទប់របស់នាង។
« អូយ៎...អ្ហឹក ! »
គ្រាន់តែឡើងមកដល់បន្ទប់ភ្លាមនាងតូចស្រាប់តែដួលហើយអង្គុយក្ដោបទ្រូងខ្លួនឯងទាំងស្រែកដោយការឈឺចាប់។
« អឺ !!!! »
« អាយ៎ !!! »
សុខៗក៏មានក្មេងប្រុសម្នាក់ក្រោកឡើងពញ្ញាក់អារម្មណ៍ យូលី ធ្វើឱ្យនាងលស់ព្រលឹងស្រែកមួយអស់សម្លេងហើយសន្លប់បាត់ស្មារតីតែម្ដង។
« យូលី ! យូលី ! »
« បង យ៉ុនហ្គី យូលី កើតអី ? »
« ហ្គីយ៉ុង ! ទៅប្រាប់អ្នកមីងទៅថា យូលី សន្លប់ហើយ »
យ៉ុនហ្គី ងាកមកប្រាប់ប្អូនទាំងព្យាយាមអង្រួនដាស់ យូលី ឱ្យនាងតូចដឹងខ្លួនមក។
« យូលី សន្លប់ដោយសារអូនមែនទេ ? »
ហ្គីយ៉ុង សួរទាំងពេបមាត់រកយំព្រោះភ័យខ្លាចថាខ្លួនធ្វើឱ្យ យូលី កើតអីធ្ងន់ធ្ងរ។
« ទៅប្រាប់លោពូអ្នកមីងឱ្យលឿនទៅ ! »
« បាទ ! »
ហ្គីយ៉ុង តបហើយប្រញាប់រត់ត្រុយចុះទៅក្រោមប្រាប់ម៉ាក់របស់នាងពីរឿងនេះហើយគាត់ក៏ប្រញាប់ឡើងមកដោយប៉ារបស់នាងប្រញាប់ទៅរៀបចំឡានត្រៀមដឹកនាងទៅមន្ទីរពេទ្យ។
« យូលី ! យូលី ! កុំកើតអីណាកូន ! យ៉ុនហ្គី និង ហ្គីយ៉ុង មកតាមមីងមកក្មួយ »
គ្រាន់តែចូលមកដល់ខាងក្នុងម៉ាក់របស់នាងក៏ប្រញាប់ដាស់នាងក្រែងនាងដឹងខ្លួនមានស្មារតីបន្តិចតែគ្មានអ្វីតបទេ។ គាត់ងាកមកប្រាប់ក្មេងប្រុសទាំងពីរដែលនៅក្បែរគាត់ហើយលើកបី យូលី ចុះទៅក្រោមឡើងឡានទៅមន្ទីរពេទ្យដោយមាន យ៉ុនហ្គី និង ហ្គីយ៉ុង មកជាមួយ។
YOU ARE READING
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?