យ៉ុនហ្គី រហ័សក្រោកតាំងពីមេឃមិនទាន់ភ្លឺយ៉ាងរហ័សរហួនប្រញាប់រៀបចំខ្លួនទៅបន្ទប់របស់គេវិញដោយមិនភ្លេចថើបសក់ យូលី មួយខ្សឺតមុននឹងចាកចេញទៅដែរ។ គេមិនបានដាស់ យូលី ក៏មិនបានធ្វើអីរំខាននាងដែរព្រោះដឹងថានាងគេងមិនទាន់ឆ្អែតទេបើធ្វើអ្វីឱ្យនាងភ្ញាក់នោះនាងប្រាកដជាល្វើយនៅពេលព្រឹកមិនខាន។
« នេះអ្នកប្រុសធំកំពុងតែធ្វើអីហ្នឹង? »
អ៊ំមេការចូលមកក្នុងផ្ទះបាយឃើញ យ៉ុនហ្គី កំពុងតែញាប់ដៃញាប់ជើងនឹងចង្ក្រានចានឆ្នាំងនោះក៏ឆ្ងល់បន្តិចព្រោះរាល់ដងបើមិនទាន់ដល់ម៉ោងញ៉ាំអាហារគឺគេមិនចុះមកឡើយ។
« ខ្ញុំកំពុងតែរំងាស់ស៊ុបទុកឱ្យអ្នកគ្រប់គ្នា »
អ៊ំមេការនិងអ្នកបម្រើស្វាងដូចជាគេចាប់ទះពេលឮថា យ៉ុនហ្គី កំពុងតែរំងាស់ស៊ុបសំរាប់អ្នកផ្ទះបែបនេះ។ តើមានរឿងអីទៅ? ហេតុអីគេនឹកឃើញក្រោកធ្វើស៊ុបឱ្យអ្នកផ្ទះញ៉ាំព្រឹកនេះ?
« អ៊ំធ្វើម្ហូបផ្សេងទៅ ខ្ញុំធ្វើតែស៊ុបទេ »
« ចាស៎អ្នកប្រុស! »
អ៊ំមេការទទួលបញ្ជាហើយរវាសបក់ដៃហៅអ្នកបម្រើឱ្យតាមទៅជួយធ្វើអាហារពេលព្រឹកជាមួយគាត់ឯ យ៉ុនហ្គី ក៏បន្តរធ្វើស៊ុបរបស់ខ្លួនរហូតទាល់តែឆ្អិនដោយមានការជួយភ្លក់ពីអ៊ំមេការដោយផ្ទាល់ផងដែរ។
« មិនបាច់ប្រាប់អ្នកណាថាខ្ញុំជាអ្នកធ្វើស៊ុបនេះទេ ខ្ញុំយកអាហារទៅឱ្យ យូលី សិនហើយ »
« ចាស៎អ្នកប្រុសធំ »
យ៉ុនហ្គី គ្របចានស៊ុបរួចប្រញាប់លើកមកឱ្យ យូលី ដល់បន្ទប់ចង់ឱ្យនាងញ៉ាំឱ្យហើយពេលនេះព្រោះគេត្រូវចុះមកញ៉ាំអាហារពេលព្រឹកជាមួយគ្រួសារវិញ។
« ហ្អឹម... »
យូលី ដឹងខ្លួនហើយប្រាស់ខ្លួនបន្តិចស្រវារកអ្នកដែលគេងឱបនាងពីយប់តែមិនប៉ះអ្វីក្រៅពីភាពទទេរស្អាតនៅលើពូកតែមួយដែលនាងគេង។
<< គេទៅហើយមែនទេ? >>
យូលី បើកភ្នែកឡើងដឹងថាគ្មាន យ៉ុនហ្គី នៅក្បែរនាងក៏ចាប់ផ្ដើមគិតច្រើននឹងអន់ចិត្តជាថ្មី។ មិនថាកាលពីយប់នាងនិងគេយល់ចិត្តគ្នាកំរិតណាក៏ព្រឹកឡើងនាងនៅតែភ្ញាក់ពីគេងតែម្នាក់ឯងដដែល។
![](https://img.wattpad.com/cover/301467042-288-k989029.jpg)
KAMU SEDANG MEMBACA
ពិសោធចិត្ត
Fiksi Penggemarការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?