ក្រោយពីបិទទូរស័ព្ទរួច យ៉ុនហ្គី ក៏លើកកែវវីស្គីក្នុងដៃយកមកក្រេបឱជារសនៃសុរាបន្តិចមុននឹងមាននារីពីរនាក់ដើរចូលមកអង្គុយអមសងខាងគេ។
« មើលទៅលោកមកតែឯងប្រហែលជាអផ្សុកហើយ យល់ទាស់ទេបើពួកយើងសុំមកអង្គុយជាមួយដែរ »
« គ្មានបញ្ហាទេ »
យ៉ុនហ្គី មិនប្រកែកតែអនុញ្ញាតឱ្យពួកនាងមកអង្គុយជាមួយខ្លួន ណាមួយបានឃើញគ្នាតាំងពីចំណតឡានមកម្ល៉េះ យូរហើយទើបតែពួកនាងដាច់ចិត្តចូលមករកគេទើបគេក៏មិនចិត្តអាក្រក់ដាក់ពួកនាង។
រីង! រីង!
កំពុងជជែកគ្នាលេងសុខៗស្រាប់តែទូរស័ព្ទ យ៉ុនហ្គី ក៏រោទិ៍ទើបគេយកមកមើលបន្តិចហើយបិទទុកវិញដោយទឹកមុខធុញទ្រាន់នឹងអ្នកដែលខលមករំខានគេពេលនេះ។
« ឈ្លោះគ្នាជាមួយសង្សារអ្ហេ៎ះ? »
យ៉ុនហ្គី ងាកមកចាប់អារម្មណ៍នឹងនារីខាងស្ដាំដៃក្រោយពីនាយទុកទូរស័ព្ទក្នុងបោរប៉ៅខោវិញរួច។
« ខ្ញុំគ្មានសង្សារទេ »
យ៉ុនហ្គី តបទៅវិញនាំឱ្យនារីសងខាងខ្លួនមានស្នាមញញឹមមកវិញ។
« ពួកយើងលេងបង្វិលដបល្អទេ? អ្នកដែលក្បាលដបបង្វិលត្រូវនឹងត្រូវរើសរវាងការឆ្លើយការពិតនិងព្រមធ្វើតាមបញ្ជាអ្នករួមហ្គេមនេះ »
« ល្អ! ពួកយើងចាប់ផ្ដើមទៅ »
យ៉ុនហ្គី យល់ស្របនឹងមតិនារីខាងឆ្វេងដៃរួចនារីៗដែលនៅសងខាងគេនោះក៏ក្រោកទៅអង្គុយឱ្យឃ្លាតបន្តិចសិនទើប យ៉ុនហ្គី ផ្ដួលដបបៀរ៍មួយដែលពួកនាងកាន់មកមុននោះហើយបង្វិល។ ក្បាលដបបានឈប់ដោយតំរង់ទិសទៅរកនារីដែលផ្ដើមគំនិតលេងហ្គេមនេះធ្វើឱ្យនាងញញឹមបែបមិនសូវសមបន្តិច។
« ខ្ញុំនឹងឆ្លើយការពិតគ្រប់សួរសំណួរ »
« តើអ្នកណាអ្នកសួរ? »
« លោកអ្នកសួរចុះ! »
នារីខាងស្ដាំដៃតបនឹង យ៉ុនហ្គី ដោយឱ្យគេជាអ្នកសួរសំណួរទើបគេងក់ក្បាលហើយងាកទៅមើលអ្នកដែលកំពុងតែចាំស្ដាប់សំណួរនោះ។
YOU ARE READING
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?