ភាគទី ៣៩

131 2 0
                                    

< ចង់ផ្ដាច់ពាក្យ? >

​     សំលេងភ្ញាក់ផ្អើលរបស់គេធ្វើឱ្យ យូលី គ្រឺតខ្នាញ់យ៉ាងខ្លាំងតែមិនចង់និយាយកាត់ម៉ាក់របស់នាងទើបបានត្រឹមតែខាំមាត់ទប់អារម្មណ៍សិន។

« មែនហើយ! មុនប្អូនត្រឡប់មកវិញកូនមានបានធ្វើអីឱ្យប្អូនមិនសប្បាយចិត្តឬអត់?​ »

< ខ្ញុំមិនច្បាស់ទេអ្នកមីង យូលី នាងមិនបាននិយាយអីឱ្យច្បាស់ក្រៅពីកាយវិការប្រញាប់ប្រញាល់ចង់ត្រឡប់ទៅវិញគេចពីមុខខ្ញុំនោះឡើយ >

     យូលី អង្គុយស្ដាប់ទាំងក្ដាប់ដៃជាប់សឹងតែក្រចកចាក់ចូលសាច់ចេញឈាមទៅហើយតែនាងបែរជាគ្មានអារម្មណ៍ថាឈឺសូម្បីតែបន្តិច។

« កូនមិនដឹងថាប្អូនខឹងរឿងអីពិតមែនអ្ហេ៎ះ? »

< បាទ! បើ យូលី ខឹងដល់ថ្នាក់ចង់ផ្ដាច់ពាក្យបែបនេះខ្ញុំនឹងប្រញាប់ទៅជប៉ុនដើម្បីដោះស្រាយជាមួយនាងឱ្យបានច្បាស់ព្រោះផ្ដាច់ពាក្យវាមិនមែនជារឿងតូចតាចទេវាក៏ប៉ះពាល់ដល់កិត្តិយស យូលី ដូចគ្នា >

« មិនបាច់មកទេ! »

    ដោយទ្រាំស្ដាប់នឹងពាក្យសំដីលាក់ត្បុតរបស់គេមិនបាន យូលី ក៏ស្រែកឡើងនាំឱ្យលោកប៉ាអ្នកម៉ាក់របស់នាងសំលឹងមុខនាងទាំងពីរនាក់ស្របគ្នា។

« កូន យូលី... »

    ម្ដងនេះមិនមែនលោក ហ៊ីម៉ា តែជាភរិយាគាត់គឺម៉ាក់របស់នាងផ្ទាល់ដែលបន្លឺមកកូនស្រីដោយក្រសែភ្នែកមិនពេញចិត្តបន្តិច។

« បើកូនមិនច្បាស់ថាមានរឿងអីហើយមិនចាំបាច់ហត់មកក៏បាន ចាំមីងនិយាយជាមួយកូន យូលី ឱ្យដឹងរឿងច្បាស់ហើយទាក់ទងទៅប្រាប់កូនវិញ »

< អត់ទេអ្នកមីង! ខ្ញុំមិនអាចអង្គុយស្ងៀមបានឡើយ ល្ងាចនេះខ្ញុំទៅដល់ជប៉ុនហើយខ្ញុំនឹងនិយាយជាមួយ យូលី ដោយផ្ទាល់ >

    យ៉ុនហ្គី តបមកវិញរួចក៏បិទទូរស័ព្ទបាត់មិនចាំឱ្យលោកស្រី ហ៊ីម៉ា បាននិយាយអ្វីបន្ត។ សំលេងបែបខូចចិត្តរបស់គេនោះបណ្ដាលឱ្យលោកស្រី ហ៊ីម៉ា តានតឹងចិត្តបន្ថែមទៀត។

ពិសោធចិត្តWhere stories live. Discover now