តើវាកន្លងទៅយូរប៉ុណ្ណាហើយដែល យ៉ុនហ្គី តែងតែមករក យូលី រាល់យប់ដើម្បីបត់ផ្កាយជាមួយនាងបែបនេះ? យ៉ុនហ្គី ខ្លួនឯងមិនបានដឹងទេថាវាយូររហូតដល់ថ្នាក់ យូលី ចំលែកចិត្តនឹងនៅក្បែរគេយូរខុសធម្មតាបែបនេះ។
« លោកមិនមានការងារធ្វើទេបានជាមកបត់ផ្កាយជាមួយខ្ញុំរាល់យប់បែបនេះ? »
យូលី សួរទាំងដែលកំពុងតែបត់ផ្កាយតាមទំលាប់ឯ យ៉ុនហ្គី ក៏មិនទាន់ឆ្លើយភ្លាមរហូតគេបត់ផ្កាយរួចទំលាក់ក្នុងក្រឡកែវសិនទើបដកដង្ហើមធំបន្តិចរកនឹកអ្វីមកតបនឹងនាង។
« យើងធ្វើការងារហើយតាំងពីនៅក្រុមហ៊ុនម៉្លេះ »
មួយរយៈក្រោយមកនេះ យ៉ុនហ្គី ចាប់ផ្ដើមប្លែក ការងារដែលធ្លាប់ខ្ជិលមិនសូវចង់ធ្វើរហូតវាសល់ហូរហៀរត្រូវយកមកធ្វើនៅផ្ទះបន្តនោះបែរជាត្រូវបង្ហើយស្ទើរតែគ្មានសល់ដល់ផ្ទះរាល់ថ្ងៃ លុះយប់ឡើងក៏មកអង្គុយបត់ផ្កាយជាមួយ យូលី បែបនេះ។
« លោកមិនទៅក្លឹបឬក៏ធ្វើអីផ្សេងតាមដែលលោកចង់ទេ? »
មិនដឹងថានាងគួរសួរឬអត់តែបំណងរបស់ យូលី គឺចង់ឌឺដងឱ្យគេវិញ ព្រោះកាលពីមុនគេជាអ្នកនិយាយខ្លួនឯងថាមិនចូលចិត្តនៅក្បែរនាងពេលនាងឈឺហើយចូលចិត្តទៅក្លឹបកម្សាន្តនិងកំចាយអារម្មណ៍ជាមួយមនុស្សស្រីជាញឹកញាប់តែពេលនេះវាផ្ទុយស្រឡះ។
« រឿងទៅក្លឹបឬ? កាលពីមុនយើងនៅក្មេងយើងប្រាកដជាចូលចិត្តកន្លែងបែបនោះហើយ ម្យ៉ាងទៀតកំចាយអារម្មណ៍ជាមួយមនុស្សស្រីហាយសូដែលចូលចិត្តបែបនោះរួចព្រឹកឡើងក៏លែងស្គាល់គ្នាវាសប្បាយម្យ៉ាងដែរតែពេលនេះយើងគ្មានអារម្មណ៍ទៅធ្វើរឿងបែបនោះទៀតទេ រកតែពេលទំនេរពីការងារសឹងមិនឃើញផង »
« បានន័យថាលោកចាស់ហើយអ៊ីចឹង »
យ៉ុនហ្គី ស្ងាត់មាត់លែងនិយាយអ្វីបន្តគិតតែពីកំដរនាងបត់ផ្កាយតាំងពីបាតកែវរហូតបានពាក់កណ្ដាលដបកែវនោះទៅហើយ។
រីង! រីង!
« យើងលើកទូរស័ព្ទបន្តិច »
យ៉ុនហ្គី និយាយហើយក៏បើកទ្វាររានហាលក្នុងបន្ទប់របស់នាងរួចដើរចេញទៅឈរខាងក្រៅដោយមិនភ្លេចបិទទ្វារវិញឱ្យជិត។ យូលី ដែលកំពុងតែអង្គុយញញឹមសុខៗនោះក៏ស្រាប់តែរលុបស្នាមញញឹមរួចដកដង្ហើមធំបន្តិចអង្គុយស្ងៀមរហូតទាល់តែ យ៉ុនហ្គី ត្រឡប់មកវិញទើបបន្តបត់ផ្កាយជាមួយគេទៀត។
DU LIEST GERADE
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?