ភាគទី ១០០

120 3 0
                                    

« យូលី បាត់បង់កូនហើយប្រុសធំ...! »

    ប៉ុន្មានម៉ាត់ចុងក្រោយចេញពីមាត់លោកស្រី ម៉ារ៉េត វិះនឹងធ្វើឱ្យកូនប្រុសគាត់បាត់ជំហរដួលទៅហើយបើមិនមែនដោយសារតែគាត់យំហើយគេត្រូវទប់គាត់នោះ យ៉ុនហ្គី មុខជាដួលព្រូសអង្គុយលើឥដ្ឋមិនខាន។

« ម៉ាក់...ម៉ាក់និយាយអី? »

< អ្នកប្រុស...អ្នកប្រុសមិនឃើញអ្នកនាងឧស្សាហ៍ចាញ់ក្លិនអាហារ ឧស្សាហ៍ក្អួត ហើយគេងច្រើនខុសធម្មតាទេហ្អេស៎? អាការៈបែបនេះជាអាការៈអ្នកចាញ់កូនច្បាស់ណាស់ >

    យ៉ុនហ្គី សួរបញ្ជាក់ស្របពេលដែលពាក្យសំដីដែលអ៊ំ ឆេ និយាយទាំងប៉ុន្មានលេចឡើងក្នុងការចងចាំរបស់គេ។

« យូលី នាងរលូតកូនប៉ុណ្ណឹងឯងស្ដាប់បានឬនៅ? »

    លោកស្រី ម៉ារ៉េត ស្រែកប្រាប់ហើយក៏ដើរចេញត្រឡប់ទៅរក យូលី ដែលគ្រូពេទ្យទើបនឹងសំរេចរុញចេញពីបន្ទប់សង្គ្រោះបន្ទាន់ប្ដូរទៅបន្ទប់អ្នកជំងឺវីអាយភីតាមដែលលោកស្រី ម៉ារ៉េត បានប្រាប់វិញ។

« រលូតកូនឬ? »

    យ៉ុនហ្គី សួរដូចជាមិនច្បាស់ទាល់តែសោះថាមុននេះខ្លួនមានបានស្ដាប់ច្រឡំឬអត់។ ល្ងាចមិញគេនៅរំពឹងដំណឹងល្អពីនាងនៅឡើយពាក់កណ្ដាលអធ្រាត្រនាយបែរជាទទួលបានដំណឹងថាកូនរបស់នាយចាកចេញទាំងដែលនាយមិនទាន់នឹងបានដឹងថាកូនមានវត្តមាននៅក្នុងផ្ទៃរបស់ យូលី មុនពេលនេះផង។ យ៉ុនហ្គី ដាក់ខ្លួនអង្គុយនឹងកៅអីក្បែរនោះហើយយកដៃជ្រប់មុខបន្តិច ទ្រូងចាប់ផ្ដើមធ្ងន់ដូចមានភ្នំមកសង្កត់ក្រោយពីបានដំណឹងមិនល្អបែបនេះ។

« យើងមានចេតនាចង់ឱ្យនាងមានកូន យើងចង់ឲ្យនាងពពោះកូនរបស់យើងតែហេតុអីក៏យើងមិនអាចមើលថែនាងនិងកូនឱ្យបានល្អ? »

    យ៉ុនហ្គី ចាប់ផ្ដើមទំលាក់កំហុសលើខ្លួនឯងលើរឿងនេះ។ បើដឹងមុនថានាងមានកូនដែលគេបង្កើតឡើងដោយក្ដីស្រឡាញ់និងការពេញចិត្តទាំងសងខាងនោះគេនឹងមិនបណ្ដោយឱ្យនាងលួចចេញមកម្នាក់ឯងដាច់ខាត។ យ៉ុនហ្គី ជូតទឹកភ្នែកដែលហៀបនឹងហូរកាត់ផែនថ្ពាល់នោះចេញហើយសំរួលអារម្មណ៍ក្រោកឡើងដើរទៅរកបន្ទប់ដែល យូលី សំរាកដើម្បីមើលស្ថានភាពនាងដោយផ្ទាល់។

ពិសោធចិត្តDove le storie prendono vita. Scoprilo ora