« ដឹងឬអត់...? បងធ្លាប់គិតថាបងនឹងចូលទៅរកឯងម្ដងទៀត តែពេលនេះបងគិតថាវាហួសពេលហើយ... »
ក្រោយពីឱបដោយភាពស្ងប់ស្ងាត់បានបន្តិច យ៉ុនហ្គី ក៏ចាប់ផ្ដើមនិយាយពាក្យក្នុងចិត្តចេញមកទាំងនៅមានកំសួលទឹកភ្នែកនៅឡើយ។ បើសិនជាឱ្យនាយលាក់ទុកវាក្នុងចិត្តបន្តនោះ យ៉ុនហ្គី ប្រាកដជាយំគ្មានថ្ងៃឈប់នោះឡើយ។ យូលី កាលបើឮគេនិយាយបែបនោះនាងក៏នៅស្ងៀមបន្តិចមិនដឹងថាត្រូវនិយាយឬធ្វើអ្វីបន្តទៀត។
« បងអាចនឹងជាមនុស្សអាត្មានិយម កំសាកដែលចោលអ្នកគ្រប់គ្នាទៅសំងំម្នាក់ឯង តែបងក៏រង់ចាំដល់ពេលមួយដែលអូនជាសះស្បើយយ៉ាងពិតប្រាកដដើម្បីត្រឡប់មករកឯងវិញតែហេតុអី...បងត្រឡប់មកយឺតពេល? »
យ៉ុនហ្គី និយាយបណ្ដើរស្រក់ទឹកភ្នែកបណ្ដើរទាំងដៃព្យាយាមឱបមនុស្សស្រីជាទីស្រឡាញ់ជាប់ព្រោះនេះអាចជាលើកចុងក្រោយយដែលគេអាចឱបនាងពេញៗដៃបាន។
« ដឹងថាបងស្រឡាញ់ឯងមែនទេ? ហេតុអីក៏ព្រមរៀបការនឹងគេចោលបង? បងព្យាយាមកែប្រែគ្រប់យ៉ាងដើម្បីឯងហើយ ហេតុអីក៏ឱកាសចុងក្រោយមួយក៏មិនអាចផ្ដល់ឱ្យបាន? »
យ៉ុនហ្គី ដឹង យូលី ក៏ដឹង អ្នកជិតដិតម្នាក់ណាក៏ដឹងថា យូលី បានផ្ដល់ឱកាសដល់ យ៉ុនហ្គី ច្រើនលើកច្រើនសារមកហើយទំរាំតែនាងដាច់ចិត្តដើរចេញតែ យ៉ុនហ្គី នៅតែទទួចសុំឱកាសពីនាងជាថ្មីទោះជាពេលនេះវាហួសពេលខ្លាំងហើយក៏ដោយ។
« បងតែងតែចង់ឱ្យខ្ញុំផ្ដល់ឱកាសឱ្យបងម្ដងទៀតមែនទេ? »
យ៉ុនហ្គី ប្រែជាជ្រប់មុខនឹងស្មារបស់នាងដើម្បីយំឱ្យបានខ្លាំងជាមុនដោយមិនអាចទប់អ្វីបានទៀត។
« អ្នកណាដែលថាមិនចង់ក្លាយជាព្រះនាងដ៏ស្រស់ស្អាតក្លាយជាមនុស្សស្រីដែលពិសេសបំផុតក្នុងថ្ងៃរៀបការរបស់ខ្លួនជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់នោះ តែការរៀបការមិនមែនកើតឡើងដោយសារតែចង់ធ្វើជាព្រះនាងមួយថ្ងៃឯណា »
យូលី សម្លឹងមើលផ្ទៃមេឃដែលមានផ្កាយរះភ្លឺផ្លេកនោះពីកន្លែងមួយដែលនាងខកខានមិនបានមកអស់ពេលជាយូរ។ អតីតកាលរវាងនាងនិងគេវាមិនល្អទេ នាងឈឺចាប់ច្រើនលើកច្រើនសារមកហើយទំរាំតែដោះលែងខ្លួនឯងលែងឱបក្រសោបបន្លារបស់គេបន្តវាមិនមែនជារឿងងាយ បើសិនជា យ៉ុនហ្គី គ្រាន់តែយំរួចហាមាត់សុំឱកាសមួយម៉ាត់នាងក៏យល់ព្រមផ្ដល់ឱ្យនោះវាដូចជារឿងងាយពេកហើយ។ ទុកថានេះជាមេរៀនមួយសម្រាប់ យ៉ុនហ្គី ទៅចុះដែលលទ្ធផលបានមកពីភាពរឹងរូស យល់តែចិត្តខ្លួនឯង មិនខ្វល់ពីអ្នកណា ចុងបញ្ចប់ក៏មានតែការស្ដាយក្រោយបែបនេះ។
BINABASA MO ANG
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?