« នាងនៅចាំទេ? ដែលខ្ញុំប្រាប់នាងថាខ្ញុំនឹងតាមបំផ្លាញនាងបើនាងមិនអាចផ្ដាច់ពាក្យពីខ្ញុំដាច់នោះនោះ? »
« ជាអី? លោកចង់បានអី? »
« សាកគិតទៅមើលថាខ្ញុំកំពុងតែធ្វើអី? ហេតុអីខ្ញុំត្រូវលួចចូលបន្ទប់នាងទាំងយប់ព្រលប់បែបនេះ? »
ព្រូស!!!
យ៉ុនហ្គី និយាយទាំងឈានជើងចូលមកជិត យូលី បណ្ដាលឱ្យ យូលី ចេះតែឈានជើងថយក្រោយរហូតបាត់ជំហររៀបនឹងដួលទៅលើកំរាលព្រំដោយ យ៉ុនហ្គី ក៏ព្រលែងដៃនាងឱ្យដួលជាស្ថាពរ។
« យើងចង់ដឹងណាស់ តើមានគូណាទៅដែលភ្ជាប់ពាក្យជាមួយគ្នាជាងដប់ឆ្នាំហើយនៅមិនទាន់រៀបការនោះ? »
យ៉ុនហ្គី និយាយស្របពេលដែលដៃម្ខាងលើកយកទៅវែកសក់ យូលី សៀតនឹងត្រចៀករបស់នាងតែត្រូវ យូលី វាសចេញមួយទំហឹង។
« កុំបន្លាយពេលយូរ ចង់បានអីក៏និយាយមក ! »
យូលី និយាយហើយក្រោកឡើងស្រាប់តែខ្សែអាវក្រៅចងនឹងចង្កេះរបស់ខ្លួមត្រូវបានរបូតដោយសារតែ យ៉ុនហ្គី មិនដឹងថាគេបន្លំចាប់កាន់តាំងពីពេលណាគ្រាន់តែនាងក្រោកឡើងខ្សែក៏ត្រូវបានគេស្រាយ។
« យើងចង់បានខ្លួននាង! »
« ឆ្កួតទេហ្អេស៎??? លែង! »
យូលី យកអាវមកបិទបាំងរាងកាយក្នុងរ៉ូបគេងយប់ដៃតូចៗរបស់ខ្លួនដោយដៃម្ខាងទាញខ្សែដែលគេចាប់កាន់មិនព្រមលែងនោះបំណងយកមកចងអាវវិញ។ យ៉ុនហ្គី ព្រមលែងខ្សែនោះពីដៃហើយក្រោកឡើងតែគេបែរជាដើរទៅតាម យូលី ដែលចង់ចេញពីបន្ទប់នោះហើយទាញអាវក្រៅនាងទំលាក់ពីលើស្មាតែម្ដង។ ចង្កេះតូចច្រឡឹងត្រូវបាន យ៉ុនហ្គី ត្រកងជាប់ក្រោយពីគេទាញទំលាក់អាវនាងហើយនាងក៏ផ្ងារក្រោយមករកគេជាថ្មី តែម្ដងនេះមិនមែនតែទប់មិនឱ្យនាងបាត់ជំហរដួលនោះឡើយគេថែមទាំងលើកនាងបីសំដៅទៅលើគ្រែថែមទៀត។
« ដាក់ខ្ញុំចុះទៅ! ខួរក្បាលគិតពីរឿងនេះបានយ៉ាងម៉េច? »
ព្រូស!
យូលី ស្រែកចាចរកទំនុកដៀល យ៉ុនហ្គី ជារឿយៗតែ យ៉ុនហ្គី បែរជាមិនស្ដាប់ហើយទំលាក់នាងទៅលើពូករួចឡើងទ្រោបពីលើនាង។
![](https://img.wattpad.com/cover/301467042-288-k989029.jpg)
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?