« ប្រាប់ថាមិនព្រមទៅដើរលេងទេតែបាយរួចលោកឯងទៅដើរលេងចោលខ្ញុំ អ្ហឹក! បើគ្រាន់តែដើរលេងជាមួយខ្ញុំមួយថ្ងៃទៅលោកស្ទះខ្យល់ស្លាប់អី? ហាស៎???? »
យូលី គេងលើពូកស្រែកឡូឡារអ៊ូរទាំម្នាក់ឯងចង្អុលមេឃចង្អុលផ្កាយមិនដឹងទិសតំបន់ព្រោះកំពុងតែស្រវឹង។ យូលី ក្រោកឡើងដោយងាកទៅសំលក់ទ្វារហើយក្រោកចេញពីបន្ទប់ទៅដើរតាំងៗទៅរកបន្ទប់មួយទៀតដែលនៅមិនឆ្ងាយពីបន្ទប់នាងប៉ុន្មាន។
ផាំង! ផាំង!
« បើកទ្វារ អ្ហឹក! បើកទ្វារ!!! »
យូលី គោះទ្វារទាំងដង្ហក់តិចៗនិយាយមិនចង់រួចតែចិត្តខឹងវានៅក្ដៅងំមិនទាន់អន់ថយ។
ផឹប! ផឹប!
« បើកទ្វារ... »
ដៃតូចៗគោះទ្វារសឹងមិនឮសំលេងនិយាយចេញតែសូរខ្សាវៗតែនៅតែខំគោះរហូតទ្វាររបើកនាំឱ្យរាងកាយដែលផ្អែកស្មានឹងទ្វារដើម្បីទើបលំនឹងនោះបិះនឹងផ្កាប់មុខជាថ្មីតែសំណាងល្អបានដៃបុរសម្ចាស់បន្ទប់ជួយទប់ជាប់។
« ដាច់ចិត្តបើកហើយអ្ហេ៎ះ? »
យូលី ក្រោកឈរឱ្យត្រង់ខ្លួនហើយសំលឹងទៅមុខគេដោយភ្នែកមមីឯដៃក៏មិនហ៊ានព្រលែងពីដើមដៃរបស់គេដដែល។
« អាមនុស្សចិត្តខ្មៅ! អ្ហឹក! លោកឯងធ្វើបាបខ្ញុំ! ផ្ដាច់ពាក្យស្អី? ផ្ដាច់ពាក្យខ្មោចយ៏ស្អីបើលោកនៅមុខក្រាស់សំដែងដូចគ្មានរឿងអីបន្តអ៊ីចឹងនោះ? អាមនុស្សអាក្រក់! »
គ្រាន់តែឃើញ យ៉ុនហ្គី បើកទ្វារភ្លាម យូលី ចាប់ផ្ដើមជេរ យ៉ុនហ្គី សព្វគ្រប់ដោយដៃម្ខាងវាយទ្រូងគេទាំងដែលកំលាំងដៃនាងពេលស្រាលស្ងើកមិនអាចសូម្បីតែធ្វើឱ្យគេស្រគៀរសាច់។ ដំបូងៗ យ៉ុនហ្គី ភាំងបន្តិចដែរដែលឃើញនាងយកឈរយំពីមុខបន្ទប់គេទាំងយប់ព្រលប់បែបនេះគ្រាន់តែបើកទ្វារភ្លាមក៏ជេរភ្លាម តែដោយឃើញនាងស្រវឹងគេក៏ខ្ជិលប្រកាន់ទើបនាំនាងចូលមកក្នុងបន្ទប់សិនបើឱ្យឈរនៅខាងក្រៅបែបនេះសំលេងប្រហែលជាខ្ទ័រពេញផ្ទះរំខានដល់អ្នកដទៃដែលកំពុងលង់លក់ក្នុងដំណេកមិនខាន។
YOU ARE READING
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?