< ថ្ងៃនេះអូនមិនអាចរៀបការបានសម្រេចទេបើកូនកម្លោះមិនមែនជាបង >
ពាក្យទាំងនេះ យ៉ុនហ្គី បានត្រឹមបន្លឺក្នុងចិត្តសិនព្រោះគេត្រូវអត់ធ្មត់បន្តិចដើម្បីឱ្យគំរោងឆក់កូនក្រមុំរបបស់គេបានជោគជ័យ។ យ៉ុនហ្គី មិនឈររេរាបន្តនាយក៏ចូលទៅឈរទល់មុខ យូលី ហើយប្រគល់ផ្កាលីលីពណ៌សមួយបាច់ជាមួយនឹងផ្កាយក្រដាសដែលខ្លួនខំបត់នោះឱ្យទៅនាង។ យូលី ងើបមុខសម្លឹងទៅ យ៉ុនហ្គី រួចមើលទៅរបស់ដែលគេប្រគល់ឱ្យនោះហើយទទួលយកវាមកកាន់។
« អរគុណបងហើយ! »
យូលី និយាយតិចៗរួច យ៉ុនហ្គី ក៏ដាក់ខ្លួនអង្គុយលើកៅអីមួយក្បែរនោះស្របពេលដែល យូលី ក៏បើកគំរបកែវដាក់ផ្កាយក្រដាសដកយកផ្កាយមួយមកលាមើល។
« បងមិនដឹងថាត្រូវសរសេរអីក្នុងនោះដូចឯងទេ គ្រាន់តែចង់បត់ឱ្យជាកាដូដូចដែលឯងធ្លាប់បត់ឱ្យបង »
យ៉ុនហ្គី ដឹងថានាងចង់លារកមើលអីទើបគេបន្លឺឡើង ហាក់ដូចជាសារភាពឱ្យ យូលី ដឹងតែម្ដងថាខ្លួនបានលាផ្កាយក្រដាសដែលនាងបត់ជូនហើយឃើញនិងអានពាក្យពេចន៍ដែលនាងសរសេរក្នុងនោះ។
« ផ្កាយទាំងប៉ុន្មានកែវនោះបងមិនត្រឹមតែជាអ្នកយកមិនប្រាប់ខ្ញុំទេថែមទាំងលួចបើកអានមិនឱ្យខ្ញុំដឹងទៀត »
យូលី និយាយទាំងសើចបន្តិចក្រោយពីដឹងថាផ្កាយពិតជានៅនឹង យ៉ុនហ្គី ពិតមែនហើយក៏បានដឹងថាគេក៏បានអាចសារដែលនាងបង្កប់ក្នុងផ្កាយទាំងនោះដែរ។ ផ្កាយទាំងប៉ុន្មានដែលនាងទុកក្នុងបន្ទប់បន្ទាប់ពី យ៉ុនហ្គី បដិសេធមិនយកនោះនាងដឹងថាវាបាត់ពីបន្ទប់និងគិតថា យ៉ុនហ្គី ជាអ្នកយកទៅយូរហើយព្រោះបន្ទប់នាងគ្មានអ្នកណាចេញចូលក្រៅពីប៉ាម៉ាក់នាង អ៊ំ ស៊ូមីន និងគេទេសូម្បីតែ ហ្គីយ៉ុង តាំងពីធំឡើងមកពេលមករកនាងម្ដងៗក៏មិនហ៊ានចូលទៅរកដល់ក្នុងបន្ទប់នាងដូច យ៉ុនហ្គី នោះដែរ។
« បើសិនជាបងសរសេរវិញប្រហែលជាសុទ្ធតែពាក្យជូនពរឯងនិងអ្នកថ្មីទេដឹង? »
យូលី ញញឹមស្ងួតបន្តិចព្រោះមានអារម្មណ៍ថា យ៉ុនហ្គី នៅតែបង្ហាញការមិនពេញចិត្តដដែលបើទោះជាថ្ងៃនេះដល់ថ្ងៃរៀបការទៅហើយក៏ដោយ។ សារដែលនាងសរសេរក្នុងផ្កាយទាំងប៉ុន្មាននាងគ្មានបំណងចង់ឱ្យ យ៉ុនហ្គី បើកអានទេ កាលនោះនាងគ្រាន់ចង់ឱ្យអារម្មណ៍របស់នាងបានទៅដល់និងនៅនឹង យ៉ុនហ្គី រហូតប៉ុណ្ណោះ។
![](https://img.wattpad.com/cover/301467042-288-k989029.jpg)
KAMU SEDANG MEMBACA
ពិសោធចិត្ត
Fiksi Penggemarការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?