ល្ងាចចេញពីធ្វើការ យ៉ុនហ្គី ក៏ត្រឡប់មកផ្ទះជាថ្មីហើយក្រោយពីញ៉ាំអាហារពេលល្ងាចរួចគេក៏មិនបានទៅណាក្រៅពីមករក យូលី ដល់ក្នុងបន្ទប់របស់នាងដូចរាល់ដង។
« មានរឿងអី? នាងដូចជាស្ងាត់មាត់ខុសធម្មតា »
ដោយសង្កេតឃើញ យូលី ស្ងប់ស្ងាត់ចំលែក យ៉ុនហ្គី ក៏អត់ឆ្ងល់មិនបាន គេហាក់ដូចជាមិនទំលាប់ពេលដែលនាងស្ងៀមស្ងាត់បែបនេះ។
« ខ្ញុំឮក្រុមការងារប្រាប់ថារកកន្លែងធ្វើកម្មវិធីមិនបានទេ »
« កម្មវិធី? ហេតុអីក៏នាងជាអ្នកចាត់ចែង? »
យ៉ុនហ្គី មិនយល់ថាហេតុអីបានជា យូលី នៅតែត្រូវធ្វើការទាំងដែលនាងមានបញ្ហាបែបនេះ បើតាមចិត្តខឹងគេចង់តែខលទៅសួរលោកប៉ានាងដោយផ្ទាល់តែម្ដងព្រោះវាមិនសមទាលតែសោះដែលឱ្យនាងធ្វើការទាំងមានបញ្ហាបែបនេះ។
« កម្មវិធីសប្បុរសធម៌នោះគ្រោងធ្វើឡើងនៅសេអ៊ូលនេះបីខែទៀត ខ្ញុំមកទីនេះក៏ដោយសារតែវាតែពេលនេះកន្លែងដែលគិតថាសមនឹងធ្វើនោះបែរជាមិនទំនេរឯកន្លែងផ្សេងទៀតស៊ើបដឹងមកថាសេវាកម្មមិនល្អទើបមិនទាន់អាចរកកន្លែងសមស្របបាន »
« សំរាកទៅ រឿងទីតាំងនោះទុកឱ្យអ្នកផ្សេងអ្នកធ្វើចុះ នាងមិនបាច់ធ្វើទេនាងកំពុងតែត្រូវការសំរាកឲ្យបានច្រើនណា៎ »
« ខ្ញុំគ្រាន់តែចង់ផ្ដល់យោបល់ឱ្យក្រុមការងារប៉ុណ្ណោះ តែខ្ញុំគិតមិនឃើញថាត្រូវធ្វើយ៉ាងណាទើបខ្ញុំ...ចង់សុំឱ្យលោកជួយ »
មិនសុញសាញបន្ត យូលី ក៏ប្រាប់ពីបំណងរបស់ខ្លួនតែម្ដងទើប យ៉ុនហ្គី ស្ងាត់មាត់នឹកគិតបន្តិច។
« បាន! អគាររបស់ ម៉ារ៉េត ក៏មានសាលកម្មវិធីដែរ នាងក៏ធ្លាប់ចូលតើប៉ុណ្ណឹងល្មមឱ្យកម្មវិធីនាងដំណើរការបានទេ? »
យ៉ុនហ្គី បន្លឺឡើងនាំឱ្យ យូលី ចាប់ផ្ដើមមានក្ដីសង្ឃឹមមកវិញខួរក្បាលចាប់ផ្ដើមនឹកគិតទៅដល់ទីតាំងដែល យ៉ុនហ្គី ប្រាប់រួចញញឹម។
« ល្អណាស់! អគាររបស់លោកនៅកណ្ដាលក្រុងងាយស្រួលធ្វើដំណើរស្រាប់ សាលកម្មវិធីក៏ធំទូលាយនៅសល់តែខាងបច្ចេកទេសឆាកនិងភ្លើងក្នុងកម្មវិធីប៉ុណ្ណោះដែលខ្ញុំត្រូវរក »
![](https://img.wattpad.com/cover/301467042-288-k989029.jpg)
VOCÊ ESTÁ LENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?