ភាគទី ២៦

145 4 1
                                    

    មកដល់ផ្ទះ ម្ហូបអាហារក៏ត្រូវបានចំអិនរួចរាល់ជាស្នាដៃរបស់អ៊ំ ស៊ូមីន និងម៉ាក់របស់នាង។ យូលី ទុកកាបូបនៅកៅអីក្បែរខ្លួនហើយទាញកៅអីរបស់នាងមកអង្គុយញ៉ាំអាហារពេលល្ងាចក្រោយពីរាក់ទាក់ប៉ាម៉ាក់របស់ខ្លួនរួច។

« និយាយអ៊ីចឹងកូនចង់ទៅកូរ៉េចូលរួមកម្មវិធីរបស់ក្មួយ យ៉ុនហ្គី ពេលណា? »

    យូលី ស្ងាត់មាត់បន្តិចក្រោយពីឮសំណួរបែបនោះពីមាត់ប៉ារបស់ខ្លួនតែនាងនៅតែត្រូវឆ្លើយតបទៅវិញទោះចិត្តមិនចង់។

« ប្រហែលជាមុនកម្នវិធីពីរថ្ងៃលោកប៉ា »

« ហេតុអី? ប៉ាគិតថាចង់ឱ្យកូនទៅស្អែកតែម្ដងព្រោះចង់ឱ្យកូនយកកិច្ចសន្យាឱ្យគេស៊ីញ៉េដែរ »

« កិច្ចសន្យាអីទៅលោកប៉ា? »

    យូលី សួរទាំងមិនយល់ថាគាត់ចង់សំដៅលើកិច្ចសន្យាអ្វីជាមួយនឹងគ្រួសារនោះ។

« ជាកិច្ចសន្យាទិញលក់ក្រណាត់ព្រោះក្រុមហ៊ុន ម៉ារ៉េត មានបញ្ហាខ្លះៗមិនអាចផ្គត់ផ្គង់ក្រណាត់ឱ្យក្រុមហ៊ុនយើងតែមួយបានទើបរៀបចំវាឡើង »

« មិនសមសោះ តាំងពីដើមមកក្រែងក្រុមហ៊ុន ម៉ារ៉េត មិនដែលកំណត់អ្វីជាមួយយើងទេមែនទេ? »

    យូលី ចងចិញ្ចើមលាន់មាត់ឡើងបន្ទាប់ពីដឹងរឿងនេះ។ នាងមានអារម្មណ៍មិនល្អព្រោះកន្លងមកមិនធ្លាប់មានបញ្ហាអីក្នុងការធ្វើជំនួញជាមួយគ្នានោះឡើយតែពេលនេះបែរជាមកប្រាប់ថាមានបញ្ហាចង់ធ្វើកិច្ចសន្យាលក់ដូរឲ្យបានត្រឹមត្រូវទៅវិញ។

« ប៉ាឮមកថាខាងនោះទិញដីធ្វើចំការថ្មីប្រហែលជាក្រណាត់មានទីផ្សារខ្ពស់ខ្វះខាតវត្ថុធាតុដើមហើយ ពួកយើងក៏ទិញក្រណាត់ពីគេមិនដែលកំណត់មកច្រើនឆ្នាំដែរ ពីមួយឆ្នាំទៅមួយឆ្នាំតែងមានការកើនរហូត គេអាចនឹងបាត់បង់ឱកាសធ្វើការជាមួយក្រុមហ៊ុនផ្សេងទៀតព្រោះតែយើងបើយើងនៅតែកម្ម៉ង់ឥតដែនកំណត់រាល់ឆ្នាំបែបនេះ »

    យូលី មិនតបតែក៏កំពុងធ្វើចិត្តយល់ពីបំណងរបស់គ្រួសារ ម៉ារ៉េត ទាំងដែលភ្លាមៗក៏នាងដូចជាមិនពេញចិត្តនឹងរឿងនេះដែរ។

ពិសោធចិត្តDonde viven las historias. Descúbrelo ahora