ក្រោយពីចំណាយពេលធ្វើដំណើរអស់រយៈពេលយូរគួរសម យ៉ុនហ្គី ក៏បាននាំ យូលី ត្រឡប់មកដល់ផ្ទះនាងវិញដោយសុវត្ថិភាព។ យ៉ុនហ្គី ចតឡាននៅពីមុខរបងផ្ទះនាងរួចងាកមកមើល យូលី ដែលអង្គុយក្បែរនោះក៏ឃើញនាងគេងលក់បាត់ទៅហើយ។
« យូលី ! យូលី ! »
យ៉ុនហ្គី អង្រួនស្មានាងដាស់ឱ្យក្រោកបន្តិចតែបែរជា យូលី បាត់មាត់ឈឹងមិនដូចជាទំលាប់ដែលឆាប់ភ្ញាក់ដោយសារសំលេងរំខានរបស់នាងសោះ។
« យូលី! »
យ៉ុនហ្គី ហៅនាងម្ដងទៀតមុននឹងទាញប្រអប់ដៃនាងលាមើលក៏ឃើញថាវាស្លេកហើយត្រជាក់ស្រេបគួរឱ្យបារម្ភ។ យ៉ុនហ្គី ឃើញបែបនោះក៏ប្រញាប់បើកភ្លើងក្នុងឡានហើយរកសោរផ្ទះពីក្នុងកាបូបនាងរួចហលយចុះទៅបើកទ្វាររួចបើកឡានចូលទៅចងខាងក្នុងដើម្បីងាយស្រួលបីនាងចូលទៅក្នុងផ្ទះ។
« យូលី! »
យ៉ុនហ្គី ព្យាយាមដាស់នាងបន្តជារឿយៗទោះជាគេបីនាងមកដក់ក្នុងបន្ទប់ហើយក៏ដោយលុះដាស់បានបន្តិច យូលី ក៏ដឹងខ្លួនមកទាំងល្វើយៗគ្មានកំលាំងក្នុងខ្លួន។
« យ៉ាងម៉េចហើយ? »
យ៉ុនហ្គី មិនដឹងថាសុខៗមនុស្សត្រជាក់ខ្លួនស្រេបបែបនេះត្រូវធ្វើអ្វីដើម្បីឱ្យកំដៅក្នុងខ្លួនមកប្រក្រតីវិញទើបបានត្រឹមព្យាយាមដាស់ឱ្យនាងដឹងខ្លួនហើយអង្គុយមើលនាងបែបនេះ។
« កាបូបខ្ញុំ »
យូលី បន្លឺខ្សាវៗហើយយកដៃច្រត់នឹងពូកងើបខ្លួនមកអង្គុយដោយមាន យ៉ុនហ្គី ជាអ្នកជួយទប់ហើយឈោងយកកាបូបលុយរបស់នាងមកឱ្យ។
« ត្រូវការឱ្យយើងហៅពេទ្យមកឬអត់? »
« មិនបាច់ទេ »
យូលី បដិសេធភ្លាមៗព្រោះនាងក៏បានធូរស្បើយខ្លះហើយក្រោយពីគេងបានបន្តិចមុននេះ។ យ៉ុនហ្គី សំលឹងទៅនាងទាំងមិនអស់ចិត្តព្រោះគេចង់ដឹងណាស់ថានាងកើតអីហេតុអីបានជាសុខៗនាងបែរជាមិនស្រួលខ្លួនឈឺភ្លាមៗបែបនេះ។
« ខ្ញុំចង់ញ៉ាំទឹក »
ដោយមានអារម្មណ៍ថា យ៉ុនហ្គី សំលឹងមកនាងដោយមន្ទិលមិនឈប់នោះ យូលី ក៏ងាកទៅប្រាប់គេចង់ឱ្យគេចេញពីមុខនាងបន្តិច។
VOCÊ ESTÁ LENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?