<< អ៊ំឃើញអ្នកនាងរត់មកផ្ទះធំវិញទាំងយំហើយឡើងទៅខាងលើមួយសន្ទុះក៏រត់ចុះមកវិញហើយយកសោរឡានបើកឡានចេញទៅតែម្ដង អ៊ំមិនដឹងទេថាអ្នកនាងមានរឿងអី >>
« បើមិនដឹងក៏មិនអីដែរអ៊ំ ហើយអ៊ំមិនបាច់បារម្ភពី យូលី ទៀតទេនាងផុតគ្រោះថ្នាក់ហើយ អ៊ំនិងអ្នកនៅចំការអាចធូរចិត្តបាន »
<< ចាស៎! អ៊ំសង្ឃឹមថាអ្នកនាងនឹងដឹងខ្លួនឆាប់ៗទៅចុះ >>
« ប៉ុណ្ណឹងចុះ ខ្ញុំមិនរំខានអ៊ំធ្វើការទៀតទេ »
<< ចាស៎អ្នកប្រុស! >>
យ៉ុនហ្គី ទំលាក់ទូរស័ព្ទចុះហើយងាកទៅមើល យូលី ទាំងអស់សង្ឃឹមជាថ្មី។ គេខំតែរំពឹងថានឹងបានតំរុយអ្វីខ្លះពីអ៊ំ ឆេ ទើបខលទៅរកតែគ្រប់យ៉ាងខុសស្រឡះ។
< សង្ឃឹមថាមិនមែនដោយសារយើងទៅចុះ យើងខ្លាចបាត់បង់នាង យូលី >
« យើងចេះខ្លាចបាត់បង់នាងហើយ យូលី »
យ៉ុនហ្គី ស្រែកក្នុងចិត្តមិនអស់បន្លឺមកក្រៅបន្ថែមព្រោះខ្លាចថានៅពេលដែលនាងដឹងខ្លួននាងនឹងចេញឆ្ងាយពីគេតែម្ដង គេមានអារម្មណ៍មិនល្អទាល់តែសោះពេលនេះ។
ក្រាក...
« អ្នកប្រុសធំ... »
ព្រឹកជិតឈានចូលរសៀលទៅហើយ វត្តមានអ្នកដែលមើលថែ យូលី កាលពីក្មេងក៏មកដល់ទីនេះលឿនជាងការរំពឹងទុករបស់ យ៉ុនហ្គី ទៅទៀត។ អ៊ំ ស៊ូមីន ដើរចូលមកក្នុងបន្ទប់ហើយដាក់កាបូបអីវ៉ាន់របស់គាត់លើតុមួយក្នុងបន្ទប់មុននឹងដើរមកអង្គុយក្បែរគ្រែ យូលី។
« អ្នកនាងរបស់អ៊ំមិនគួរជួបរឿងបែបនេះសោះ »
អ៊ំ ស៊ូមីន យកដៃ យូលី មកកាន់ហើយនិយាយតិចៗដោយក្ដីអាណិត។ រាងកាយដែលល្អឥតខ្ចោះតាំងពីក្បាលដល់ចុងជើងពេលនេះបែរជាមានស្នាមជាំនិងរបួសបន្សល់ក្រោយពីជួបឧបទ្ទេវហេតុគួរឱ្យអាសូរទៅវិញ។
« ខ្ញុំផ្ញើរអ៊ំមើល យូលី បន្តិចផងខ្ញុំទៅជួបដុកទ័របន្តិចសិន »
ដោយមុនពេលដែលអ៊ំ ស៊ូមីន មកដល់បន្តិចគិលានុបដ្ឋាយិកាម្នាក់ចូលមកប្រាប់ថាដុកទ័រប្រចាំខ្លួនរបស់ យូលី មកដល់មន្ទីរពេទ្យនិងទំនេរហើយ យ៉ុនហ្គី ក៏ដកខ្លួនទៅជួបនឹងលោកដុកទ័រដោយផ្ញើរ យូលី នឹងអ៊ំ ស៊ូមីន សិន។
VOCÊ ESTÁ LENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?