ទីងទុង...
គ្រាដែលសម្លេងកណ្ដឹងបន្លឺឡើងដៃស្រឡូនមួយក៏លូកមកចាប់ករបស់ យ៉ុនហ្គី ធ្វើឱ្យនាយភាំងមួយកន្លែងតែម្ដង។
« ជាលោកពិតមែន យ៉ុនហ្គី ម៉ារ៉េត »
យ៉ុនហ្គី ងាកមកមើលមុខម្ចាស់សម្លេងទាំងស្រឡាំងកាំង សឹងមិនជឿថាខ្លួននឹងត្រូវជួបមុខនាងនៅពេលនេះ។ អ្នកដែលគេគិតថាជាអ្នកនៅម្ដុំនេះហើយគ្រាន់តែដើរកាត់ការពិតជាកូនស្រីម្ចាស់ផ្ទះដែលគេចុចកណ្ដឹងនេះ។ យូលី ព្រលែងដៃគេហើយឱនយកកាដូដែលគេដាក់ចុះពីមុខទ្វារផ្ទះនោះបែរមកមើល យ៉ុនហ្គី ដែលកំពុងតែសម្លឹងមកនាងដោយស្ងៀមស្ងាត់។
« ខានជួបគ្នាយូរហើយ »
ព្រោះពេលវេលាដែល យ៉ុនហ្គី បាត់ខ្លួនចេញពីអ្នកគ្រប់គ្នាវាពិតជាយូរពិតមែន បើឃ្លាតពីនាងមិនដែលបានឃើញមុខសោះគឺវាបីឆ្នាំមកហើយយូររហូតដល់ពេលដែលបានជួបបែបនេះនាងមិនដឹងថាត្រូវប្រើពាក្យអ្វីមកនិយាយរាក់ទាក់គេ។ នាងអង្គុយផ្ទៀងម៉ោងចាំផ្លូវអ្នកយកផ្កាមកទុកពីកន្លែងអង្គុយខាងក្រៅម៉ាតម្ដុំនោះយូរមកហើយ លុះឃើញគេដើរមកនាងក៏ប្រញាប់ចេញមកភ្លាមទាំងមិនទាន់ប្រាកដចិត្តថាជា យ៉ុនហ្គី នៅឡើយបើមិនមែនដោយសារតែនាងមកដល់ឮសម្លេងគេនិយាយដាក់របងផ្ទះមុនចុចកណ្ដឹងទេនាងក៏មិនដឹងថាជា យ៉ុនហ្គី ពិតមែនដែរ។
« រីករាយថ្ងៃកំណើត! »
យ៉ុនហ្គី មិនដឹងនិយាយអ្វីកាលបើគេបានជួបនាងទាំងមិនបានព្រៀងទុកបែបនេះទើបនាយបន្លឺឡើងហើយទាញមួកបាំងមុខបន្តិចរួចបែរខ្លួនដើរចេញទៅ។
« កុំទាន់ទៅ! »
យូលី ប្រញាប់ដាក់បាច់ផ្កាឱបនឹងដៃម្ខាងហើយដៃម្ខាងទៀតប្រញាប់ចូលទៅចាប់ដៃ យ៉ុនហ្គី ឃាត់មិនទាន់ចង់ឱ្យគេចាកចេញទៅ។ មនុស្សខានជួបគ្នាយូរហើយ នាងខំចេញក្រៅផ្ទះមកស្កាត់ចាំគេបែបនេះបើឱ្យគេចេញទៅវិញទាំងដែលនិយាយរកគ្នាទើបតែបានប៉ុន្មានម៉ាត់វាដូចជាមិនសមទាល់តែសោះនាងក៏មានអារម្មណ៍ថាមិនអស់ចិត្ត។
« មានអីមែនទេ? »
ទោះជា យ៉ុនហ្គី យកម៉ាសនិងមួកមកបិទបាំងមុខមាត់ក៏ដោយតែ យូលី អាចកែវភ្នែករបស់គេដែលបង្ហាញភាពនឹករឮកមកកាន់នាងនោះបាន ដូចនេះហើយបានជានាងមិនដាច់ចិត្តឱ្យគេចេញទៅពេលនេះ។
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?