ភាគទី ៧១

111 2 0
                                    

« ពួកយើងនៅទីនេះតែមួយថ្ងៃទៀតទេមែនទេ? »

    ហ្គីយ៉ុង និយាយទាំងចិត្តមិនដាច់ពីទីនេះប៉ុន្មានក្រោយពីងាកទៅណាក៏ឃើញតែទេសភាពស្អាតទាក់ចិត្តបែបនេះ។ បន្ទាប់ពីញ៉ាំអាហារបន្តិចបន្តួចដែល ហ្គីយ៉ុង ទិញមករួចរាល់ទាំងបីនាក់ក៏ត្រូវបានចាស់ៗហៅឱ្យមកលេងនៅឯមាត់បឹងមួយកន្លែងដែលជារមណីយដ្ឋានកម្សាន្តមានទាំងអាហារដ្ឋាននិងទូកសំរាប់ជិះលេងលើមាត់បឹងទៀតផង។

« ស្អែកយើងត្រូវទៅតូក្យូពីព្រឹកពេលទៅដល់គឺឡើងយន្តហោះទៅកូរ៉េវិញភ្លាម »

    យ៉ុនហ្គី តបនឹងប្អូនប្រុសហើយលើកទឹកមកញ៉ាំបន្តិចឯ យូលី វិញក៏កំពុងតែបើកម៉ឺនុយអាហារដើម្បីកម្ម៉ង់អាហារសម្រន់ខ្លះៗមកញ៉ាំកំដរមាត់។

« បើពួកយើងជិះទូកលេងគិតយ៉ាងម៉េចដែរ? »

« ចែវទូកម៉េចនឹងកើតបើបងរបស់ឯងឈឺដៃម្ខាងហើយនោះ? »

    យូលី តបនឹងសំណើររបស់ ហ្គីយ៉ុង នាំឱ្យគេធ្លាក់ទឹកមុខចុះសោកស្ដាយបន្តិច។

« អ៊ីចឹងឯងទៅជិះដែរឬអត់? »

« ទៅ! »

    យូលី តបហើយបិទម៉ឺនុយទុករួចក្រោកឡើងទើប ហ្គីយ៉ុង ក្រោកតាមដែរដោយទាំង យ៉ុនហ្គី ក្រោកមកជាមួយ។

« បងទៅដែរ? »

« យើងមិនបានថាយើងឈឺដៃទេ »

    យ៉ុនហ្គី តបហើយដើរទៅជួលទូកឱ្យពួកគេជិះហើយមិនយូរប៉ុន្មានទាំងបីនាក់ក៏បានអង្គុយលើទូកហើយចែវចាចេញពីកំពង់ទូកទៅ។

« ទីនេះដូចជាកន្លែងកូនក្មេងអ៊ីចឹងហេតុអីក៏ប៉ាម៉ាក់ពួកយើងមកលេងទីនេះ? »

    ចេញឆ្ងាយពីច្រាំង ហ្គីយ៉ុង ក៏ឆ្ងល់បន្តិចព្រោះកន្លែងកម្សាន្តនៅមាត់បឹង រីនដូ នេះដូចជាសួនកម្សាន្តសំរាប់ក្មេងៗអ៊ីចឹង។

« ឮថាគាត់មកលេងសួននិងមើលសត្វដែលគេចិញ្ចឹមលើនេះមានសត្វខ្លះគេព្រលែងឱ្យដើរក្នុងសួនទៀតផង »

« យើងស្មានតែគាត់មកជិះកន្ត្រកវិលនោះហើយតើ »

    ហ្គីយ៉ុង តបទៅ យូលី នាំឱ្យ យ៉ុនហ្គី ដែលអង្គុយចែវទូកខាងក្រោយពួកគេនោះអស់សំណើចបន្តិច។ ក្រោយពីចែវទូកហត់ថ្ងៃកាន់តែក្ដៅព្រោះជិតដល់ពេលដែលព្រះអាទិត្យលិចនោះ ទាំងបីនាក់ក៏ប្ដូរមកដើរលេងពេញសួនកម្សាន្តនោះវិញ កំឡុងពេលដែល យូលី និង ហ្គីយ៉ុង រត់ដេញគ្នាប្រសាចពេញសួននោះ យ៉ុនហ្គី បែរជាដើរបន្ធូរអារម្មណ៍យ៉ាងធម្មតាទៅវិញ។

ពិសោធចិត្តDonde viven las historias. Descúbrelo ahora