« ពីរឆ្នាំដែលយើងគេចទៅនៅជប៉ុនល្មមឱ្យយើងកាត់ចិត្តពីគេបានហើយ »
ហ្គីយ៉ង ហាក់ដូចជាតានតឹងជាងមុនបន្ទាប់ពី យូលី ឆ្លើយបែបនោះព្រោះគេនៅសន្សំកូនចិត្តចង់ឱ្យនាងនិងបងប្រុសបានស្រឡាញ់គ្នានៅឡើយ។
« និយាយត្រង់ចុះយើងសុខចិត្តមើលបង យ៉ុន ជះកំហឹងដាក់ឯងក៏មិនចង់ឃើញគាត់ខូចចិត្តស្រងូតស្រងាត់បែបនេះដែរ »
« យើងជាផ្ទាំងស៊ីបអ្ហេ៎ះ? »
យូលី ខឹងបន្តិចពេលឮ ហ្គីយ៉ុង និយាយបែបនោះ។ តើគេគិតថាពេល យ៉ុនហ្គី ខឹងម្ដងៗវាគួរឱ្យស្រឡាញ់ឬយ៉ាងម៉េចបានជាសុខចិត្តឃើញ យ៉ុនហ្គី ស្រែកគំហកដាក់នាងក៏មិនចង់ឱ្យគេស្ងាត់ស្ងៀមមួយកន្លែង។
« យើង... »
« យើងដឹងថាឯងស្រឡាញ់បងឯងខ្លាំងតែយល់ពីយើងខ្លះផង រាប់អានឯងច្រើនឆ្នាំមកនេះយើងមើលដឹងថាឯងកំពុងតែចង់ឃាត់យើងកុំទាន់ផ្ដាច់ពាក្យព្រោះមិនចង់ឱ្យបងរបស់ឯងត្រឡប់ទៅរក យ៉ាស្មីន វិញតែសុំទោស យើងធ្វើមិនបានទេ »
រាប់អានគ្នាតាំងពីក្មេងមកចរឹក ហ្គីយ៉ុង យ៉ាងម៉េចនាងស្គាល់ច្បាស់ណាស់គ្រាន់តែស្ដាប់របៀបដែលគេនិយាយមកកាន់នាងក៏នាងអាចដឹងបានបាត់ទៅហើយថាគេគិតអី។
« ឯងក៏ដឹងថាកំហឹងនិងការឈឺចាប់វាសាបរលាបបាត់ទៅដោយប្រើពេលខុសគ្នា ឯងមិនគិតចង់សាកល្បងយកចិត្តបង យ៉ុន ម្ដងទៀតបានទេ? ឈ្លៀតពេលដែលគាត់ខូចចិត្តឯងចូលទៅលួងលោមគាត់ទៅយើងគិតថាគ្មានអ្នកណាសាកសមនឹងគាត់ជាងឯងទេ »
« ឱ្យគេចេះឈឺចាប់ខ្លះទៅ យើងមិនខ្វល់ »
« ណ្ហើយចុះ! យើងមិនអាចបង្ខំឯងទេ ល្ងាចនេះយើងទៅដើរលេងឯងទៅឬអត់ ? »
ហ្គីយ៉ុង ប្រញាប់ប្ដូរប្រធានបទក្រោយពីដឹងថាខ្លួនបានធ្វើឱ្យ យូលី ខឹងហើយទើបគេមិនចង់ឱ្យតឹងសរសៃកដាក់គ្នាជាងនេះ។
« ទៅណា? »
« មិនដឹងទេប្រហែលជាទៅមាត់ទន្លេលេង »
« ចាំមើលសិនបើអារម្មណ៍ល្អវិញយើងនឹងទៅ »
« អ៊ីចឹងក៏អ៊ីចឹងទៅ យើងទៅវិញហើយ »
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?