កម្មវិធីសប្បុរសធម៌កាន់តែខិតជិតមកដល់ខណៈដែលអ្នកទទួលខុសត្រូវលើកម្មវិធីនេះបែរជាសន្លប់ស្ដូកស្ដឹងនៅលើគ្រែក្នុងមន្ទីរពេទ្យនៅឡើយ។ ពីមួយថ្ងៃមួយថ្ងៃអារម្មណ៍រីករាយក្នុងការទន្ទឹងរង់ចាំឱ្យ យូលី ដឹងខ្លួនមកវិញរបស់ យ៉ុនហ្គី បែរជាជំនួសមកវិញនូវការព្រួយបារម្ភជាថ្មីព្រោះនាងមិនបានដឹងខ្លួនឆាប់ដូចដែលលោកដុកទ័របានប្រាប់នោះឡើយ។
ហ្អឹម...
រាងកាយដែលនៅស្ងៀមមួយកន្លែងជាយូរស្រាប់តែមានចលនាមកវិញបន្តិចជាមួយនឹងសំលេងដកដង្ហើមធំខ្សាវៗក្រោយមកត្របកភ្នែកក៏ចាប់ផ្ដើមបើកក្រោយពីបិទអស់ពេលជាយូរ។ យូលី បើកភ្នែកសំលឹងមើលពិដានដែលមានពន្លឺព្រះអាទិត្យទើបនឹងចាប់ផ្ដើមរះចាំងចូលក្នុងបន្ទប់តិចៗនោះរួចក៏បិទភ្នែកទៅវិញព្រោះមានអារម្មណ៍ថាភ្នែកនៅស្រវាងមិនទាន់ស្រឡះនៅឡើយ។
« យូលី... »
អ្នកដែលមានះចង់នៅមើលថែនាងតាំងពីយប់នោះក៏ភ្ញាក់ឡើងជាមួយនឹងអារម្មណ៍ដែលរំភើបខុសរាល់ដងក្រោយពីឃើញ យូលី បើកភ្នែកមកគេក៏ស្ទុះក្រោកទៅបើកភ្លើងហើយដើរមកឈរក្បែរនាង។
« ទីបំផុតនាងដឹងខ្លួនហើយ ចាំបន្តិចយើងនឹងទៅហៅគ្រូពេទ្យមកពិនិត្យនាង »
យ៉ុនហ្គី មិនដឹងថាត្រូវយកពាក្យអីមកនិយាយដើម្បីបង្ហាញពីអារម្មណ៍រំភើបរបស់គេពេលនេះតែអ្វីម្យ៉ាងដែលគេគិតឃើញនោះគឺទៅហៅគ្រូពេទ្យយាមប្រចាំការក្នុងមន្ទីរពេទ្យឱ្យមកពិនិត្យមើលសុខភាពរបស់ យូលី។
ក្រឹប!
យូលី ញោចមាត់អស់សំណើចបន្តិចមុននឹងទឹកភ្នែកមួយតំណក់ហូរចេញពីប្រឡង់ភ្នែករបស់នាង។ គ្រាន់តែឃើញមុខ យ៉ុនហ្គី គ្រប់យ៉ាងដែលកើតឡើងនៅយប់កើតហេតុនោះនាងនៅចាំទាំងអស់ស្រស់ៗមិនសមណាបើកភ្នែកមកនាងឃើញគេខ្នះខ្នែងនឹងខ្លួនបែបនេះ។ ក្រោយពីគិលានុបដ្ឋាយិកាម្នាក់ចូលមកពិនិត្យសុខភាព យូលី រួច យ៉ុនហ្គី ក៏ចូលអង្គុយក្បែរនាងហើយចាប់ដៃនាងមកកាន់តែ យូលី បែរជាដកដៃចេញធ្វើឱ្យគេធ្លាក់ទឹកមុខបន្តិច។
ВЫ ЧИТАЕТЕ
ពិសោធចិត្ត
Фанфикការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?