ក្រោយពីការវះកាត់បានសំរេចកន្លងទៅប៉ុន្មានថ្ងៃ យូលី ក៏ត្រូវចេញពីមន្ទីរពេទ្យដោយសុខភាពនាងក៏អំណោយផលល្អធម្មតាដូចមនុស្សទូទៅដែរទើបដុកទ័រប្រចាំខ្លួនអនុញ្ញាត។ យូលី ត្រូវត្រឡប់មកផ្ទះវិញដោយមាន យ៉ុនហ្គី ជាអ្នកមកទទួលហើយគេក៏មិនមែនមកដោយពេញចិត្តដូចតែរាល់ដងហ្នឹង។
« បើជាហើយឯងចង់រៀនបន្តនៅសាកលវិទ្យាល័យណា ? »
« ខ្ញុំមិនទាន់បានគិតរឿងរៀនតទេ »
« សង្ឃឹមថាមិនមែនរៀនសាលាជាមួយយើងទៀតចុះ »
« ខ្ញុំវះកាត់រួចហើយបើខ្ញុំរៀនក៏មិនរំខានបងទៀតដែរ »
ដ្បិតថា យ៉ុនហ្គី តែងនិយាយស្ដីគំរោះគំរើយដាក់នាងក៏ពិតមែនតែ យូលី តែងតបទៅគេវិញដោយស្នាមញញឹមជានិច្ច។
« ជឿមិនបានទេ ! »
យូលី មិនដឹងជារកអីមកតបនាងក៏បានត្រឹមញញឹមហើយស្ងាត់មាត់ទៅវិញ។ មកដល់ផ្ទះរបស់ យូលី ហើយ យ៉ុនហ្គី ក៏ត្រូវចូលទៅញ៉ាំអាហារពេលល្ងាចជាមួយនឹងគ្រួសារ ហ៊ីម៉ា តាមការបបួលរបស់អ្នកស្រី ហ៊ីម៉ា។ ក្រោយពីញ៉ាំអាហារពេលល្ងាចរួចរាល់ យូលី ក៏ឡើងមកបន្ទប់របស់ខ្លួនដើម្បីសំរាក។
ក្រឹប !
សំឡេងបើកទ្វារហើយបិទទៅវិញបន្លឺឡើងខ្លាំងបន្តិចធ្វើអោយ យូលី ដែលអង្គុយនឹងតុរៀននោះភ្ញាក់មកមើលអ្នកដែលចូលមកបន្តិច។ វាមិនមែនជាទំលាប់នាងឬប៉ាម៉ាក់របស់នាងដែលចូលមកបិទទ្វារខ្លាំងបង្ករសំឡេងរំខានបែបនេះ។ យូលី ងាកទៅឃើញ យ៉ុនហ្គី សំលឹងមកខ្លួនទាំងចងចិញ្ចើមនាងក៏បែរទៅមើលសៀវភៅគំនូរពីម៉ូតសំលៀកបំពាក់ដែលខ្លួនបានគូទៅវិញ។ នៅក្នុងគ្រួសារ នាងជាកូនទោលនិងជាអ្នកស្នងតំណែងតែមួយគត់របស់ត្រកូលនេះអ៊ីចឹងមិនបាច់ឆ្ងល់ទេថាហេតុអីនាងមានទំនោរទៅខាងនោះដូចនឹងប៉ាម៉ាក់របស់នាងដែរ។
« មានអីក៏និយាយមក កុំឈរស្ងៀមអ៊ីចឹងអី »
យ៉ុនហ្គី មិនតបនឹងអ្វីដែលនាងនិយាយតែគេបែរជាដើរទៅយកសៀវភៅគំនូរមកមើលទោះជា យូលី ប្រតិកម្មតបមិនយល់ព្រមក៏ដោយក៏គេនៅតែទាញវាយកមកឲ្យបានដែរ។
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?