« ឯងមិនអីមែនអ្ហេស៎? »
ក្រោយពីមកដល់ផ្ទះរបស់ យូលី វិញហើយ ហ្គីយ៉ុង នៅតែបារម្ភពីនាងខ្លាចថានាងមានបញ្ហាយ៉ាប់យឺនណាមួយកើតឡើង។
« យើងមិនអីទេមុននេះឈឺកន្លែងមុខកាំបិតបន្តិចប៉ុណ្ណោះ ទៅសិនហើយ! »
យូលី ប្រាប់ទៅ ហ្គីយ៉ុង មិនចង់ឱ្យគេព្រួយបារម្ភទើបនាងញញឹមបន្ថែមហើយដោះខ្សែក្រវ៉ាត់ចុះពីឡានទៅ។ ចូលមកដល់ក្នុងផ្ទះនាងឃើញលោកស្រី ហ៊ីម៉ា នៅឯបន្ទប់ទទួលភ្ញៀវក៏ចូលទៅរកគាត់។
« ម៉ាក់! កូនមកវិញហើយ »
យូលី និយាយរួចចូលទៅអង្គុយលើសាឡុងឱនទៅឱបចង្កេះម៉ាក់របស់ខ្លួនជាប់ទើបគាត់ញញឹមហើយឱនថើបសក់នាងតិចៗវិញ។
« ទៅដល់ណាខ្លះថ្ងៃនេះ? »
« ដូចតែរាល់ដងដែរគ្រាន់តែលើកនេះកូនមិនទាន់ជាស្រួលបួលពេលចេញក្រៅទៅឃើញខ្លួនឯងស្លេកខុសគេម៉េចមិនដឹង »
« អ៊ីចឹងខំមើលថែខ្លួនឱ្យឆាប់ជាទៅនឹងបានមានសាច់មានឈាមស្រស់បស់ដូចគេផ្សេងវិញ »
យូលី ញញឹមហើយដកខ្លួនចេញពីម៉ាក់របស់នាងបន្តិចទាំងអេះអុញដូចជាមានរឿងចង់និយាយ។
« រឿងសាកលវិទ្យាល័យនោះយ៉ាងម៉េចហើយម៉ាក់? »
« អ៎! រឿងនោះលោកប៉ាបានរកឱ្យកូនរួចហើយមួយខែទៀតទើបចូលរៀន កូនគិតចង់ទៅនៅជប៉ុនពេលណា? »
« ពីរអាទិត្យទៀតទៅ កូនចង់ត្រៀមខ្លួនទុកមុនឱ្យបានយូរ »
បានម៉ាក់ឱ្យសំរេចចិត្តខ្លួនឯងបែបហ្នឹងហើយ យូលី ក៏តបទៅភ្លាមដោយមិនចង់រើសទៅពេលដែលកៀកចូលរៀនហើយក៏មិនចង់ចេញទៅលឿនពេកដែរ។
« ស្អែកម៉ាក់ចង់ទៅមើលហាងវិញកូននៅម្នាក់ឯងបានមែនទេ? »
« ចាស៎! »
« ម៉ាក់ទៅធ្វើម្ហូបសិនហើយកូនទៅសំរាកសិនទៅ »
គាត់និយាយហើយឱនទៅថើបថ្ងាសកូនស្រីមួយខ្សឺតទើបក្រោកទៅផ្ទះឯ យូលី ក៏ឡើងទៅបន្ទប់របស់នាងវិញដែរ។ យូលី ដាក់ផ្កាយមួយកូនដបនោះលើតុហើយដកដង្ហើមធំបន្តិច។ នាងអន់ចិត្តដែល យ៉ុនហ្គី តែងតែបដិសេធគ្រប់អំណោយដែលនាងប្រគល់ឱ្យគេមិនថាផ្កាយក្រដាសនេះឬអ្វីផ្សេងឡើយ គេរុញច្រានរបស់នាងទាំងមិនក្រែងរអែងចិត្តនាងបន្តិចសោះ។
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?