ព្រឹកឡើងញ៉ាំអាហារពេលព្រឹកសឹងមិនទាន់ក្នុងផ្ទះក៏ចាប់ផ្ដើមអ៊ូអរខុសធម្មតា។ មិនមែនមានរឿងសប្បាយអរអីទេ គឺមកពី យ៉ុនហ្គី ចាត់ឱ្យអ្នកបម្រើរៀបចំបន្ទប់ យូលី សារថ្មីឱ្យខុសប្លែកពីមុន មិនមែនជាបន្ទប់របស់ភ្ញៀវតែហាក់បីដូចជាបន្ទប់របស់សមាជិកក្នុងគ្រួសារអ៊ីចឹង។ យ៉ុនហ្គី ចូលមកក្នុងបន្ទប់ដែលតុបតែងទៅដោយសង្ហារឹមពណ៌ស វត្ថុតាំងបន្តិចបន្តួចក៏ពណ៌សដូចគ្នាហើយអ្វីដែលខ្វះមិនបានគឺផ្កាលីលីពណ៌សលំអរលើតុក្បែរក្បាលតំណេករបស់នាង។ យ៉ុនហ្គី បែរទៅមើលនាឡិកាអិលអ៊ីឌីលើតុក្នុងបន្ទប់បន្តិចរួចគេក៏កាន់សោរឡានហើយរៀបចំចេញមកទទួល យូលី ពីមន្ទីរពេទ្យ។
« ហើយចុះក្រណាត់រុំភ្នែកពេលណាទើបស្រាយបានទៅ? »
នេះរសៀលទៅហើយគ្រូពេទ្យនៅមិនទាន់បង្ហាញខ្លួនរៀបចំឱ្យ យូលី ចេញពីពេទ្យទៀតឯភ្នែកដែលត្រូវបានពេទ្យរុំជិតឈឹងក៏មិនទាន់បានស្រាយឱ្យមានសេរីភាពវិញ។
« បន្តិចទៀតគ្រូពេទ្យនឹងមកដកសេរ៉ូមហើយស្រាយវាចេញដើម្បីតេស្តភ្នែករបស់ យូលី ដែរថាអាចមើលឃើញបានប៉ុណ្ណា »
និយាយផុតពីមាត់ភ្លាមគិលានុបដ្ឋាយិកាម្នាក់ក៏ចូលមកក្នុងបន្ទប់ជាមួយនឹងលោកដុកទ័រចាត់ការដកសេរ៉ូមចេញហើយស្រាយក្រណាត់រុំរបួសចេញពីភ្នែករបស់នាង។
« បើកភ្នែកមកតិចៗទៅមើលតើភ្នែកមានបញ្ហាអ្វីដែរទេ? »
យូលី បើកភ្នែកឡើងតិចៗតាមអ្វីដែកលោកដុកទ័រប្រាប់តែមិនបានប៉ុន្មានផងនាងក៏បិទទៅវិញហើយយកដៃបាំងតែម្ដង។
« យ៉ាងម៉េចហើយ? »
យ៉ុនហ្គី ចាប់ដៃនាងដាក់ចុះវិញហើយសួរទាំងមិនស្រួលក្នុងចិត្តក្រោយពីឃើញប្រតិកម្មនាងហើយ។
« ចាំងភ្នែកណាស់ ខ្ញុំមើលអ្វីមិនច្បាស់ទេ »
យូលី និយាយទាំងធ្មិចភ្នែកខ្លាំងជាងមុននាំឱ្យ យ៉ុនហ្គី ស្ងៀមមួយកន្លែងធ្វើអីមិនចេញភ្លាមៗ។
« ខ្ញុំសុំចេញទៅនិយាយជាមួយលោកស្រីនៅខាងក្រៅបន្តិច »
ក្រោយពីចងចិញ្ចើមមើលមក យូលី មួយស្របក់លោកដុកទ័រក៏ងាកទៅនិយាយនឹងលោកស្រី ម៉ារ៉េត ហាក់ដូចជាមានអ្វីបញ្ជាក់បន្ថែមពីបញ្ហាភ្នែករបស់ យូលី។
DU LIEST GERADE
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?