ភាគទី ៣៣

133 4 0
                                    

« អរគុណបងហើយដែលទៅទទួលខ្ញុំហើយជូនខ្ញុំមកដល់ផ្ទះ »

    យ៉ាស្មីន និយាយទាំងញញឹមអឹមអៀននឹង យ៉ុនហ្គី ព្រោះខានជួបគ្នាយូរហើយទើបមិនសូវហ៊ានប្រឈមមុខនឹងគេចំ ពេលឃើញភ្លាមរត់ទៅឱបភ្លាមនោះក៏ព្រោះតែនាងសប្បាយចិត្តដែលបានជួបគេជាថ្មី។

« មិនអីទេ ទទួលសញ្ញាប័ត្រហើយបងក៏ទំនេរ »

« ស្អែកបងទំនេរឬអត់? »

« មានការអីឬ? »

« ខ្ញុំចង់ញ៉ាំអីជាមួយបងពេលល្ងាច »

    យ៉ាស្មីន បបួល យ៉ុនហ្គី ទាំងទឹកមុខក្រែងចិត្តនាយបន្តិច​ ម្យ៉ាងទៀតនាងនិងគេបែកគ្នាយូរហើយចង់មកបបួលទៅញ៉ាំអីជាមួយគ្នាបែបនេះវាដូចជាមិនសមសោះដែលនាងត្រូវហាមាត់បបួលគេមុន។

« ស្អែកបងមានកម្មវិធីជប់លៀងនៅក្រុមហ៊ុន »

« មិនទាន់ចុងឆ្នាំឯណា តើជប់លៀងអីទៅ? គំរប់ខួប? »

« បងឡើងតំណែងជាអគ្គនាយកហើយលោកប៉ារៀបចំកម្មវិធីអបអរបង »

« អបអរបងផង! ហើយចុះថ្ងៃបន្ទាប់? »

« មិនចាំបាច់ថ្ងៃបន្ទាប់ទេថ្ងៃស្អែក យ៉ាស្មីន ក៏អាចទៅចូលរួមបានដែរតើ »

« ពិតមែនឬ? »

    យ៉ាស្មីន បង្ហាញទឹកមុខរំភើបព្រមជាមួយនឹងកែវភ្នែកភ្លឺថ្លារបស់នាងសំលឹងទៅ យ៉ុនហ្គី ទើបគេងក់ក្បាលតបនឹងនាង។

« ខ្ញុំនឹងទៅមិនឱ្យខកខានទេ »

« ជួបគ្នាថ្ងៃស្អែក បងទៅវិញហើយ »

« ចាស៎! »

     យ៉ុនហ្គី មិនមាត់ហើយបែរចូលមកក្នុងឡានរួចបើកចេញទៅ។ យ៉ាស្មីន ឈរមើលឡានរបស់គេបើកចេញទៅរហូតផុតក្រសែភ្នែកទើបនាងដើរចូលទៅក្នុងផ្ទះ។

« បើគេឃើញថាឯងមកតាមនោះប្រាកដជាបានរឿងចោទយើងទៀតមិនខាន »

     ឯអ្នកដែលតាមដាន យ៉ុនហ្គី ពីព្រលានយន្តហោះមកនេះក៏មិនបានបញ្ឈប់បំណងរបស់ខ្លួនដូចគ្នា។ ហ្គីយ៉ុង បើកមកចតនៅកាច់ជ្រុងបត់ទៅផ្ទះរបស់ យ៉ាស្មីន ចាំអង្កេតមើលរហូតទាល់តែ យ៉ុនហ្គី ចេញទៅវិញទើបគេឈប់តាមបន្តប៉ុន្តែ យូលី នៅតែរអ៊ូស្ដីឱ្យគេមិនទាន់ឈប់។

ពិសោធចិត្តTempat cerita menjadi hidup. Temukan sekarang