ភាគទី ៨៩

86 4 0
                                    

« ហ្អឹម... »

    លោកស្រី ម៉ារ៉េត ដកដង្ហើមទាំងតានតឹងក្រោយពីស្ដាប់ យូលី រៀបរាប់ប្រាប់គាត់រួច។

« ខ្ញុំគ្រាន់តែចង់សួរគេដោយផ្ទាល់បើមិនពេញចិត្តរឿងរៀបចំកម្មវិធីនោះទេបញ្ឈប់ត្រឹមហ្នឹងក៏បានសុំត្រឹមកុំលាបពណ៌ថាខ្ញុំកឹបលុយរៀបចំកម្មវិធីទៅបានហើយព្រោះខ្ញុំមិនបានពាក់ព័ន្ធហ្នឹងរឿងនេះ គេជាអ្នកនិយាយខ្លួនឯងនឹងទទួលខុសត្រូវគ្រប់យ៉ាង »

    យូលី និយាយរួចខាំថ្គាមទាំងកំហឹង បើចោទរឿងផ្សេងនាងមិនខឹងទេតែនេះចោទប្រកាន់រឿងកឹបកេងលុយសំរាប់ចាត់ចែងកម្មវិធីរបស់នាងទាំងដែលនាងមិនបានធ្វើហើយ យ៉ុនហ្គី ជាអ្នកអះអាងរាប់រងខ្លួនឯងសោះ។

« អ៊ំនឹងព្យាយាមទាក់ទងទៅគេឱ្យបានហើយនិយាយជាមួយប៉ារបស់កូនឲ្យរួចរាល់តែម្ដង »

    លោកស្រី ម៉ារ៉េត និយាយលួងលោម យូលី ឱ្យស្ងប់ចិត្តទាំងមិនសូវហ៊ាននិយាយអ្វីច្រើនព្រោះមើលទៅ យូលី កំពុងតែខឹងខ្លាំង។

« លោកស្រី! អ្នកប្រុសធំមកវិញហើយ »

     គ្រាន់តែឮអ្នកបម្រើមកប្រាប់ថា យ៉ុនហ្គី ត្រឡប់មកវិញ យូលី ក៏ស្ទុះក្រោកទៅមុនលោកស្រី ម៉ារ៉េត ទៅទៀតទើបលោកស្រី ម៉ារ៉េត អង្គុយស្ងៀមទុកឲ្យនាងទៅដោះស្រាយជាមួយ យ៉ុនហ្គី ដោយខ្លួនឯង។

ផាច់!

« ហ៊ីម៉ា កាស៊ូមិ យូលី!!! »

    យ៉ុនហ្គី ចុចឈ្មោះ យូលី ខ្លាំងៗក្រោយពីទទួលបានមួយកំភ្លៀងស្វាគមន៍ពី យូលី មក។ បើប្រាប់ថាមិនខឹងខ្លាំងវាមិនកើតព្រោះគេមិនធ្លាប់បានអ្នកណាទះកំភ្លៀងបែបនេះទេ រឹតតែជា យូលី ទៀតគេសឹងតែមិនជឿថានាងហ៊ានធ្វើបែបនេះដាក់គេ។

« ខ្វះអីលេងណាស់ហ្អេស៎បានជាទៅប្រាប់ថាខ្ញុំថាខ្ញុំកឹបកេងលុយក្រុមហ៊ុនលោកនៀក៎? »

« មែនហើយ! យើងខ្វះអីលេង! យ៉ាងម៉េច? »

     យ៉ុនហ្គី លើកចិញ្ចើមនិយាយផ្គើនទៅវិញទាក់ទាញមួយកំភ្លៀងថ្មីពី យូលី តែសំណាងនាងទប់ជាប់ទើបមិនមានអីកើតឡើង។

ពិសោធចិត្តWhere stories live. Discover now