« បងប្រុសហើយចុះរបួសលើមុខបងនោះ? »
កំឡុងពេលរង់ចាំអ្នកឯទៀតនៅក្នុងហាងសាច់អាំងបែបកូរ៉េមួយកន្លែង ហេរីន ស្រាប់តែសួរនាំពីរបួសលើមុខរបស់ ថេយ៉ុង ព្រោះវានៅថ្មីឃើញស្នាមជាំខៀវច្បាស់ៗលើនោះនៅឡើយ។
« បងនឹងប្រាប់គេថាទូរស័ព្ទធ្លាក់លើមុខឯងកុំប្រាប់ពួកគេថាលោកប៉ាដាល់អីណា »
ហេរីន ងក់ក្បាលហើយក៏ញ៉ាំទឹកបន្តិចកំដរការរង់ចាំដោយការដកដង្ហើមធំព្រោះនេះវាលើសម៉ោងដែលណាត់គ្នាទៅហើយនៅមិនទាន់ឃើញ យូលី និង ហ្គីយ៉ុង មកដល់ទៀត។
« សុំទោសផង! អ្នកទាំងពីរប្រហែលជាចាំយូរហើយ »
សុខៗ ហ្គីយ៉ុង ក៏មកដល់នាំឱ្យពីរនាក់បងប្អូនប្រញាប់ដកមុខពីទូរស័ព្ទងាកមកមើលគេតែពេលបែរជាឃើញគេហើយបែរជារកមើលអ្នកផ្សេងទៀតវិញ។
« ហើយចុះ យូលី ? »
« មកមិនទាន់បានទេនាងប្រាប់ឱ្យពួកយើងកម្ម៉ង់អីញ៉ាំមុនទៅនាងមកយឺត »
ថេយ៉ង និង ហេរីន ឆ្ងល់បន្តិចថាហេតុអីបានជានាងមិនទាន់មកបានព្រោះពេលដើរលេងជាមួយគ្នាម្ដងៗនាងមិនដែលខកម៉ោងឡើយតែម្នាក់ៗមិនហ៊ានសួរនាំច្រើនបានត្រឹមតែកម្ម៉ង់អីមកញ៉ាំមុន យូលី មកដល់។
ងាកមកមើល យូលី វិញនាងរុញឱ្យ ហ្គីយ៉ុង គេចមកហាងសាច់អាំងមុនព្រោះនាងមានរឿងត្រូវសំរបសំរួលជាមួយនឹងអ្នកដែលតែងឃាត់នាងមិនឱ្យទាក់ទងជាមួយត្រកូល កាហ្វីរ៉ា។
« គូដណ្ដឹងមកទាំងមូលនាងបែរជាចេញទៅដើរលេងជាមួយប្រុសផ្សេងនាងមានគិតដល់ភ្នែកចាស់ទុំខ្លះទេ? »
យ៉ុនហ្គី អូសដៃ យូលី មកនិយាយគ្នាក្នុងបន្ទប់របស់នាងទាំងមិនពេញចិត្តយ៉ាងខ្លាំងដែលនាងចេញទៅញ៉ាំអីជាមួយមិត្តច្រើនជាងនៅជាមួយគ្រួសាររបស់គេទាំងដែលគ្រួសាររបស់គេខំស្កាត់ពីកូរ៉េមកអបអរ។
« ក្រែងពួកយើងញ៉ាំអាហារពេលល្ងាចជុំគ្នាហើយមែនទេ? ខ្ញុំគ្រាន់តែចង់ចេញទៅក្រៅជាមួយមិត្តមិនបានទេឬ? ខ្ញុំក៏មិនមែនទៅតែឯង ហ្គីយ៉ុង ក៏ទៅជាមួយហេតុអីក៏លោកគិតច្រើនម៉្លេះ? »
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?