បន្ទាប់ពីអាហារពេលរសៀលកន្លងផុតទៅ កម្មករក៏បំបែកគ្នាទៅធ្វើការអស់នៅឡើយតែ យ៉ុនហ្គី នៅអង្គុយលេងជាមួយ យូលី និង ថេយ៉ុង នៅឡើយ។
« បើលោករវល់ខ្ញុំទៅវិញជាមួយ ថេយ៉ុង ក៏បានមិនរំខានលោកទេ »
ក្រោយពីជជែកលេងជាមួយ ថេយ៉ុង មួយសន្ទុះ យូលី ក៏ដើរទៅនិយាយនឹង យ៉ុនហ្គី នាំឱ្យគេមិនពេញចិត្តភ្លាម។
« ឱ្យគេទៅមុនទៅ យើងមានការនិយាយជាមួយនាង »
« ខ្ញុំមានការងារត្រូវធ្វើនៅទីក្រុងច្រើនណាស់បើមិនសំខាន់ទេចាំនិយាយពេលក្រោយទៅ »
យូលី មិនដឹងថានាយចង់និយាយអីព្រោះមកទីនេះមួយសប្ដាហ៍ឥលូវហើយគេមិនបាននិយាយសាច់ការអីជាមួយនាងមួយម៉ាត់ផង។
« យើងទើបនឹងប្រជុំព្រឹកមិញរឿងកម្មវិធីរបស់នាងតែឯកសារគេមិនទាន់ផ្ញើរមកទេចាំល្ងាចសិនទៅ »
« ថេយ៉ុង ប្រញាប់ទៅវិញឬអត់? »
ដឹងថាមានការអីហើយ យូលី ក៏ងាកទៅសួរ ថេយ៉ុង វិញព្រោះនាងនៅតែចង់ត្រឡប់ទៅទីក្រុងវិញជាមួយគេដដែល។
« មិនសូវជាប្រញាប់ប៉ុន្មានទេ »
រីង! រីង!
« យើងលើកទូរស័ព្ទបន្តិចសិន »
តបរួច ថេយ៉ុង ប្រញាប់ចុចទទួលការហៅចូលនោះហើយដើរទៅនិយាយនៅកន្លែងមួយឆ្ងាយបន្តិចក្រោមក្រសែភ្នែកទុកមិនទុកចិត្តពី យ៉ុនហ្គី។
« ប្រុសម្នាក់នោះទៅរកទៀតហើយ? »
< មែនហើយចៅហ្វាយ >
« ហើយម៉េចក៏នាងមិនថតរូបពួកគេផ្ញើរឱ្យខ្ញុំមក ខលមកប្រាប់អ៊ីចឹងគិតថាខ្ញុំស្រមៃឃើញឬយ៉ាងម៉េច? »
ថេយ៉ុង និយាយឱ្យទាំងចងចិញ្ចើមមិនពេញចិត្តក្រោយពីបានដំណឹងតាមរយៈអ្នកក្នុងទូរស័ព្ទមក។
< ថតហើយចៅហ្វាយមើលមិនស្គាល់ដដែលហ្នឹងបើប្រុសម្នាក់នោះពាក់ម៉ាសពាក់មួកបិទមុខជិតឈឹងដូចតែរាល់ដងទៅហើយ >
« ហើយចុះ...គេមកដល់តាំងពីពេលណា? »
< ទើបតែមកដល់ទេពេលមកទទួលអ្នកនាង ហេរីន ហើយក៏ចេញទៅដើរលេងជាមួយគ្នាតែម្ដង >
![](https://img.wattpad.com/cover/301467042-288-k989029.jpg)
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?