ភាគបញ្ចប់

290 11 0
                                    

    មង្គលការជាផ្លូវការត្រូវបានកន្លងផុតទៅមួយរសៀលដែលមាន យ៉ុនហ្គី ជាកូនកម្លោះដូចនឹងបំណងរបស់គេ។ ខាងមុខផ្លូវចូលដែលមានតែការតុបតែងផ្កាតិចតួចក៏ត្រូវបន្ថែមដោយរូបភាពស្អាតៗរបស់ពួកគេកាលពីក្មេងនិងកាលពីវិទ្យាល័យធ្វើឱ្យ យ៉ុនហ្គី រំភើបប្លែកនិយាយមិនចេញ។ ថ្ងៃមង្គលការគួរណាតែគេផ្ដល់អ្វីពិសេសដល់កូនក្រមុំរបស់គេតែគេបែរជាបញ្ចប់ដោយ យូលី ជាអ្នកសាងភាពភ្ញាក់ផ្អើលដល់គេទៅវិញ។

« រួចរាល់ហើយបាទ! »

    ក្រោយពីថតរូបមួយសន្ទុះ ជាងថតរូបក៏បានប្រាប់ថារួចរាល់ទើប យូលី ដកដង្ហើមធំទាំងហត់នឿយបន្តិច។ បើមិនមែនដោយសារតែនាងចង់ពញ្ញាក់អារម្មណ៍ យ៉ុនហ្គី ទេនាងមិនមែនហត់មកឈរថតរូបរៀបការជាមួយគេនៅថ្ងៃរៀបការមិនបានសម្រាកបែបនេះទេ។

« បង យូលី! ទូរស័ព្ទរបស់បង! »

    ជីអាន់ ដែលមានវត្តមានមកចូលរួមដែរក៏ចូលមកប្រគល់ទូរស័ព្ទទៅឱ្យ យូលី វិញទើប យូលី ទទួលទាំងញញឹម។

« អរគុណហើយណា៎ដែលកាន់ឱ្យបង »

« អបអរអ្នកទាំងពីរផង! »

    ជីអាន់ និយាយទាំងមើលទៅ យ៉ុនហ្គី និង យូលី ឆ្លាស់គ្នា។ យ៉ុនហ្គី ងក់ក្បាលសើចទាំងមិនសូវសមបន្តិចព្រោះក្នុងខួរក្បាលកំពុងតែឆ្ងល់ថាមនុស្សស្រីដែលហៅ យូលី ថាបងនេះជាអ្នកណា។

« នេះគឺ ជីអាន់ ជាអ្នកដែលតាមការពារ ហេរីន កាលពីនៅជប៉ុនពេលនេះ ជីអាន់ កំពុងតែរៀបចំឯកសារត្រៀមប្រឡងចូលធ្វើប៉ូលីសខែក្រោយនេះហើយ »

     ដោយងាកឃើញ យ៉ុនហ្គី មិនមាត់មិនកដូចជាមិនដឹងថាត្រូវហៅអ្នកចំពោះមុខថាយ៉ាងម៉េច យូលី ក៏ណែនាំ ជីអាន់ ឱ្យគេបានស្គាល់ដែរ។

« រីករាយដែលបានស្គាល់ »

    ក្នុងនាមខ្លួនអាយុប្អូន ជីអាន់ ក៏ត្រូវរាក់ទាក់ យ៉ុនហ្គី ហើយឱនគោរពគេមុន។

« បាទ! រីករាយដែលបានស្គាល់ »

« ខ្ញុំមានការរវល់បន្តិចសុំលាបងទៅសិនហើយល្ងាចចាំជួបគ្នាក្នុងកម្មវិធីជប់លៀង »

ពិសោធចិត្តWhere stories live. Discover now