យ៉ុនហ្គី បើកឡាននាំ យូលី មកដល់ផ្ទះចំការរបស់គេទាំងមិនបានប្រាប់នាងមុន លុះកង់ឡានរបស់គេឈប់ យូលី ក៏ដឹងខ្លួនតែម្ដង។
« ចំការអ្នកណា? លោកនាំខ្ញុំមកធ្វើអី? »
បើកភ្នែកមកឃើញចំការល្ហល្ហេវចំពោះមុខ យូលី ក៏ឆោរឡោរភ្លាមព្រោះមិនដឹងថាខ្លួននៅឯណា។
« យកមកលក់! »
យ៉ុនហ្គី តបហីៗរួចបើកឡានបន្តចូលទៅខាងក្នុងក្រោយពីមានអ្នកមកបើកទ្វាររបងឱ្យគេហើយ។ យូលី ដែលក្នក់ចិត្តនឹងចំលើយហីៗរបស់នាយនោះក៏បែរទៅមើលចំការដែលអមសងខាងផ្លូវនោះរហូត យ៉ុនហ្គី បើកមកចតពីមុខផ្ទះមួយដែលមិនសូវជាធំប៉ុន្មាន សាកសមជាផ្ទះលំហែរកាយពេលសំរាក។ យ៉ុនហ្គី ចុះពីឡាននាំឱ្យ យូលី ប្រញាប់ចុះទៅតាមដែរយ៉ាងណាក៏នាងមិនគិតថា យ៉ុនហ្គី នាំនាងមកលក់ដែរ។
« នេះអ្នកប្រុសត្រឡប់មកវិញហ្អេស៎? »
អ៊ំ ឆេ ចេញមកទទួលក្រោយពីឮសំលេងឡានហើយក៏ភ្ញាក់បន្តិចពេលឃើញនារីម្នាក់ដើរមកតាមក្រោយគេ។
« ខ្ញុំចង់មកនៅទីនេះមួយរយៈ »
យ៉ុនហ្គី និយាយរួចក៏ដើរចូលទៅក្នុងបាត់ទុកឱ្យ យូលី ឈរម្នាក់ឯងនៅមាត់ទ្វារលីលើមិនដឹងអីបានត្រឹមគោរពអ៊ំ ឆេ ជាមនុស្សចាស់ក្នុងផ្ទះរួចក៏ឈរធ្មឹងមិនដឹងត្រូវទៅណាបន្ត។
« អ្នកនាងជាកូនស្រីលោក ហ៊ីម៉ា មែនទេ? »
« ចាស៎! អ៊ំស្គាល់ខ្ញុំដែរហ្អេស៎? »
យូលី សួរទាំងភាំងៗបន្តិចក្រោយពីឮគាត់ចោទសួរមកនាងបែបនោះ។
« ព្រះអើយ!!! អ្នកនាងតូចរបស់អ៊ំ! »
អ៊ំ ឆេ បន្លឺឡើងហើយចូលមកឱប យូលី យ៉ាងណែនហើយនាងក៏ឱបគាត់តបវិញទាំងមិនយល់ពីអ្វីដែលគាត់និយាយប៉ុន្មានឡើយ។ នាងចាំបានថានាងមិនធ្លាប់មកទីនេះទេក៏មិនធ្លាប់ជួបអ៊ំស្រីចំពោះមុខដែរ ហើយចុះហេតុអីគាត់ហៅនាងថាអ្នកតូច?
« អ៊ំគិតថាអ្នកនាងមិនចាំអីទេ ទៅអង្គុយនៅសាឡុងនោះសិនទៅណា ចាំអ៊ំយកទឹកត្រជាក់ៗមកឱ្យ »
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?