ថ្ងៃថ្មីមកដល់ យូលី ក៏ក្រោកឡើងទាំងទឹកមុខស្លេកស្លាំងជាថ្មីអាការៈដដែលៗដែលកើតលើនាងមួយរយៈមកហើយៗក៏បន្តកើតឡើងនៅថ្ងៃនេះទៀត។ យូលី ចុះមករៀបចំអាហារពេលព្រឹកដោយខ្លួនឯងហើយក៏មិនភ្លេចរៀបចំសំរាប់ យ៉ុនហ្គី ដែរ។ លុះញ៉ាំអាហារពេលព្រឹករួចនាងក៏រៀបចំខ្លួនចេញមកចំការជាមួយនឹង យ៉ុនហ្គី រហូតថ្ងៃកៀករសៀលទៅហើយទើបគេនាំនាងត្រឡប់មកផ្ទះធំវិញដើម្បីរង់ចាំទទួលអតិថិជនរបស់គេដែលនឹងមកធ្វើទស្សនកិច្ចនៅចំការនេះក្នុងពេលបន្តិចទៀត។
« ប្រាកដឬអត់ថាលើកនេះគេមកមែន? មនុស្សអីធ្វើការមិនច្បាស់លាស់ទាល់តែសោះ ប្រាប់ថាមកតាំងពីអាទិត្យមុនតែពន្យារហូតមកដល់ថ្ងៃនេះ »
យូលី ឈរទាំងរអ៊ូរទាំព្រោះបើដៃគូជំនួញរបស់គេមកកាលពីសប្ដាហ៍មុននោះពេលនេះនាងប្រហែលជាកំពុងតែនៅសេអ៊ូលវិញហើយ។
« បើថ្ងៃនេះមិនមកយើងលែងឱ្យមកហើយ »
« កន្លងមកមានអ្នកណាមកមើលចំការរបស់លោកបែបនេះឬអត់? »
« ជាធម្មតាមួយឆ្នាំយើងអនុញ្ញាតឱ្យក្រុមហ៊ុនដែលជាដៃគូសំខាន់ៗបញ្ជូនមនុស្សមកមើលបើគេចង់ ហើយវាក៏ធ្វើឱ្យគេកាន់តែមានទំនុកចិត្តលើក្រុមហ៊ុនយើងដែរ ក្រុមហ៊ុនយើងធ្វើបែបនេះតាំងពីជំនាន់លោកប៉ាម៉្លេះ »
យូលី ស្ដាប់គេយ៉ាងយកចិត្តទុកដាក់ហើយក៏ប្រញាប់ឈររៀបចំឬកពារបន្តិចក្រោយពីភ្នែករំពៃឃើញឡានទំនើបមួយបើកជិតមកដល់ទៅហើយ។ យ៉ុនហ្គី ចាប់ផ្ដើមញញឹមបន្តិចក្រោយពីនារីម្នាក់ចុះពីឡានជាមួយនឹងជំនួយការរបស់ខ្លួនតែ យូលី នាងបែរជាទំលាក់ទឹកមុខចុះសំលឹងទៅនាងទឹកមុខរាបស្មើភ្លាម។
« នេះអ្នកនាង យូលី ក៏មកទីនេះដែរហ្អេស៎? អីយ៉ា...បើខ្ញុំដឹងមុនថាបងមានណាត់ជាមួយអ្នកនាង យូលី ខ្ញុំមិនមករំខានទេ »
ក្រោយពីនារីម្នាក់នោះងាកមកនិយាយពីខ្លួនបែបនោះ យូលី ក៏ញញឹមបន្តិចហើយដើរចូលទៅរក។
« មិនរំខានអីទេអ្នកនាង យ៉ាស្មីន ព្រោះខ្ញុំមកនេះមិនមែនដោយសារតែការងារទេ អ្នកនាងអាចធ្វើការតាមសំរួលជាមួយនឹងបង យ៉ុនហ្គី ទៅចុះ »
![](https://img.wattpad.com/cover/301467042-288-k989029.jpg)
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?