ភាគទី ២៥

162 4 2
                                    

« ហ្អឹម.... »

    តាំងពីចូលមកដល់ក្នុងបន្ទប់វិញ យូលី មិនដឹងជាអង្គុយដកដង្ហើមធំប៉ុន្មានសារទាំងដែលនាងកំពុងតែអង្គុយស្ងៀមមិនធ្វើអ្វីសោះ។ ក្រោយពីដកដង្ហើមធំច្រើនដងរហូតរាប់ភ្លេចហើយ យូលី ក៏យកទូរស័ព្ទខ្លួនដើម្បីទាក់ទងទៅអ្នកណាម្នាក់ដែលខ្លួនបាននឹកឃើញមុននេះ។

« អាឡូ ហ្គីយ៉ុង! »

<< មានការអីបានជាស្ដាប់សំលេងឯងមើលទៅដូចជាមិនសូវល្អសោះ >>

« យើងជួបនឹងបងរបស់ឯងបន្តិចបានទេ? »

< ទៀតហើយ? ឯងមិនព្រម unblock ហើយខលទៅគាត់តែម្ដងទៅ? >

« យើងមិនចង់ឱ្យគេបានចិត្ត យើងពឹងឯងតែម្ដងនេះទៀតទេណា៎ »

< អូខេៗ ចាំបន្តិច >

    សំលេងបើកបិទទ្វារនិងសំរឹបជើងដើរបន្លឺឡើងតាមរយៈទូរស័ព្ទទើប យូលី រង់ចាំដោយស្ងប់ស្ងាត់មិនទាន់និយាយអ្វី។

< តុក! តុក! បងប្រុស! យូលី ចង់ជួប...ក្រាក...ក្រឹប! >

    ឮតែសំលេងបិទទ្វារ យូលី ចាប់ផ្ដើមបិទភ្នែកសំរួលអារម្មណ៍បន្តិចព្រោះនាងនឹងត្រូវនិយាយជាមួយ យ៉ុនហ្គី បន្ទាប់ពីនេះ។

< មានការអីទៀតហើយ? ខ្ញុំដូចជាមិនបានធ្វើអីឱ្យនាងមិនពេញចិត្តទេ >

« ខ្ញុំនិយាយរឿងផ្ដាច់ពាក្យជាមួយប៉ាម៉ាក់ហើយ »

< អ៊ីចឹងឬ? >

« សង្ឃឹមថាលោកនឹងឈប់មករញ៉េរញ៉ៃជាមួយខ្ញុំទៀត មិនបាច់ធ្វើល្អ មិនបាច់សំដែងធ្វើជាយកចិត្តទុកដាក់នឹងខ្ញុំ »

     យូលី និយាយដោយសំលេងស្ងួតៗទាំងដែលនាងខំសំរួលសំលេងឱ្យធម្មតាបំផុតទៅហើយ។

« នាងផ្ដាច់ពាក្យបានហើយ? »

    យ៉ុនហ្គី ចងចិញ្ចើមបន្តិចក្រោយពីឮ យូលី និយាយបែបនោះព្រោះវាដូចជាមិនមែនអ្វីដែលគេចង់ឮនោះឡើយ។

< បើលោកចង់ផ្ដាច់ពាក្យលោកធ្វើតាមខ្ញុំប្រាប់ទៅ ដោយសារតែលោកមករញ៉េរញ៉ៃបែបហ្នឹងហើយទើបប៉ាម៉ាក់ខ្ញុំយល់ថាលោកល្អ យល់ថាគាត់មើលមនុស្សត្រូវមិនព្រមឱ្យខ្ញុំផ្ដាច់ពាក្យ >

ពិសោធចិត្តOù les histoires vivent. Découvrez maintenant