យូលី ភ្ញាក់ពីគេងមកដោយអារម្មណ៍ស្រស់ថ្លាបន្ទាប់ពីជំរុះការចងចាំល្អក្លែងក្លាយចោលនៅកូរ៉េអស់សូម្បីតែរូបថតនិងអនុស្សាវរីយន៍ល្អទាំងប៉ុន្មានដែលធ្លាប់តែទុកក្នុងទូរស័ព្ទចាស់មិនដែលហ៊ានលុបក៏មិនបានផ្ទេរមកទូរស័ព្ទថ្មីដូចគ្នា។ យូលី ព្យាយាមធ្វើខ្លួនជាមនុស្សថ្មីលែងខ្វល់ពីអ្នកណាទាំងអស់ក្រៅអារម្មណ៍ខ្លួនឯងព្រោះថា ការធ្វើបែបនេះវាធ្វើឱ្យសុខភាពផ្លូវចិត្តរបស់នាងប្រសើរឡើងច្រើនណាស់។
មួយខែដំបូងមកនៅជប៉ុននេះ យូលី ចំណាយពេលនៅម្នាក់ស្ទើរតែច្រើនជាងនៅជាមួយប៉ាម៉ាក់របស់នាងទៅទៀត។ ប្លែកទេ? យូលី ពីមុនមិនដែលគិតចង់ដើរលេងឬទៅណាមកណាម្នាក់ឯងទេ ព្រោះនាងមិនហ៊ានបើគ្មានមិត្តឬ យ៉ុនហ្គី ជូនទៅតែពេលនេះវិញនាងរៀនដើរហើរតែម្នាក់ឯងយ៉ាងរីករាយហើយក៏មិននឹកឃើញចែករំលែកមកអ្នកនៅកូរ៉េឱ្យរីករាយជាមួយដែរ។
ផ្ទុយពី យ៉ុនហ្គី ឯណេះវិញក្រោយពីយូរទៅកាន់តែបាត់ដំណឹង យូលី ស្ងាត់ឈឹងទៅគេក៏បង្កើតគណនីអាយជីថ្មីមួយទៀតដើម្បីតាមដាននាងហើយមិនរំពឹងថាឱ្យនាងfollowគេវិញឡើយ។ បើកុំតែគេមិនចង់ឱ្យ ហ្គីយ៉ុង ដឹងថាខ្លួននៅចង់និយាយរករឿង យូលី ទៀតម៉្លេះ យ៉ុនហ្គី មិនតាមដាននាងស្ងាត់ៗបែបនេះឡើយ។ ម្រាមដៃក្រាស់ៗវែងៗអូសកាត់អេក្រង់ទូរស័ព្ទមើលរូបទាំងប៉ុន្មានដែលកូនស្រីអគ្គនាយកប៊្រេន ហ៊ីម៉ា ទើបចែករំលែកលើអាយជីថ្មីៗដោយដៃម្ខាងទៀតចាប់ផ្ដើមក្ដាប់យ៉ាងណែន។
<< នាងទុកឱ្យយើងវិលវល់ហើយខ្លួនឯងដើរហើរសប្បាយយ៉ាងនេះបានយ៉ាងម៉េចទៅ? >>
មកទល់ពេលនេះ យ៉ុនហ្គី នៅមិនយល់នៅឡើយថា យូលី ផ្លាស់ប្ដូរខ្លួនឯងហើយឬគ្រាន់តែបញ្ចេញសកម្មភាពឌឺដងចង់ឱ្យគេមានអារម្មណ៍ថាចាញ់នាងម្ដងនោះ។
« មួយម៉ោងទៀតប្រជុំហើយបងមិនគិតចង់មើលឯកសារត្រួសៗសិនទេអ្ហេ៎ះ? »
ក្រឡេកឃើញ យ៉ុនហ្គី គិតតែពីឈ្ងោកចុចទូរស័ព្ទទាំងចងចិញ្ចើមមិនធ្វើការបែបនោះ ចាងមី កើតចិត្តឆ្ងល់បន្តិចដែរតែមិនហ៊ានសួរនាំបានត្រឹមតែក្រើនរំឮកគេពីរឿងការងារដែលត្រូវធ្វើ។
![](https://img.wattpad.com/cover/301467042-288-k989029.jpg)
BINABASA MO ANG
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?