ផឹប!
គ្រាដែល យូលី ពត់ពែនខ្លួននោះស្រាប់តែមានប្រអប់ដែរក្រាស់មួយទំលាក់លើស្មាម្ខាងរបស់នាងនាំឱ្យនាងព្រលឹងចុងសក់តែម្ដង។ យូលី សំលឹងមើលប្រអប់ដៃនោះរួចស្ទុះងាកទៅមើលមុខ យ៉ុនហ្គី ទាំងមុខស្លេកស្លាំងស្របនឹង យ៉ុនហ្គី មើលមកនាងជាមួយទឹកមុខត្រជាក់បំផុត។
« យ៉ុនហ្គី! »
យ៉ុនហ្គី ញញឹមបន្តិចគ្រាដែល យូលី ហៅឈ្មោះគេតិចៗទាំងស្លេកមុខនោះ។
« បើយើងមកមិនទាន់នាងនឹងកុហកយើងបន្តមែនទេ? »
យូលី និយាយមិនចេញបានត្រឹមគ្រវីក្បាលតិចៗបដិសេធតែនាងមិនដឹងថាត្រូវបកស្រាយយ៉ាងណាព្រោះរឿងនេះវាកើតឡើងលឿនជាងការរំពឹងទុករបស់នាង។
« អ៊ីចឹងនិយាយមក! ហេតុអីនាងកុហកយើង? នាងចង់ឃើញយើងឱនក្បាលដាក់នាងដូចដែលយើងធ្វើជាងមួយខែនេះមែនទេ? »
« ហ្អឹក! មិនមែនអ៊ីចឹងទេ... »
« អ៊ីចឹងនិយាយមកថាហេតុអី? »
យូលី គ្រវីក្បាលតបតិចៗហើយក្រោកឡើងចូលទៅរក យ៉ុនហ្គី ស្រាប់តែគេចាប់ស្មានាងច្របាច់ខ្លាំងៗអង្រួនសួរតែម្ដង។
« ខ្ញុំ...ខ្ញុំគ្រាន់តែចង់ដឹងថាបងគិតយ៉ាងម៉េចជាមួយខ្ញុំប៉ុណ្ណោះ »
យូលី មិនដឹងជាប្រាប់យ៉ាងណាឱ្យល្អស្ដាប់ជាងនេះទើបនាងតបទៅទាំងបិទភ្នែកមិនចង់ឃើញប្រតិកម្មរបស់គេពេលដែលបានឮហើយ។
« ហ្អឹស! »
ព្រូស!
យ៉ុនហ្គី អស់សំណើចនឹងចម្លើយរបស់ យូលី រួចរុញនាងឱ្យផ្ងារក្រោយបុកនឹងជ្រុងតុដួលមួយរំពេចសូម្បីតែ យូលី ក៏មិនរំពឹងថានាយនឹងរុញនាងចេញទាំងមុខស្មើបែបនេះដែរ នាងមិនដឹងថាត្រូវធ្វើយ៉ាងម៉េចព្រោះកំពុងតែភាំងនឹងទង្វើររបស់គេ។
< បងដឹងឬអត់? យូលី ក៏ធ្លាប់ស្អប់បងខ្លាំងដែរ តែមើលពេលនេះចុះ នាងមិនបានប្រកាន់ទោសអូសដំណើរបងទេ >
« មិនបានប្រកាន់ទោសអ៊ីចឹងឬ? »
យ៉ុនហ្គី នឹកឃើញអ្វីដែល ហ្គីយ៉ុង ប្រាប់រួចក៏បន្លឺបន្តិចទាំងអស់សំណើចព្រោះមើលតាមទង្វើរទៅនាងមិនមែនឈប់ខឹងគេដូចដែល ហ្គីយ៉ុង ប្រាប់ទេ។
YOU ARE READING
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?