ភាគទី ១២៥

96 3 0
                                    

« មិនស្អប់ខ្ញុំទេហ្អេស៎? »

    យ៉ុនហ្គី សួរបកហាក់មិនចង់គេចវេសអ្វីបន្ត បើនាងស្អប់គេក៏ចង់ឮចេញពីមាត់នាងដោយផ្ទាល់ថាស្អប់កុំឱ្យចេះតែមានអារម្មណ៍ថាគិតតែឯងទៀត។ ឃើញនាងល្អដាក់បែបនេះចេះតែមានអារម្មណ៍ថារអៀសខ្លួន បើគុណគូមើលទៅ យ៉ុនហ្គី មានអារម្មណ៍ថាខ្លួនមិនសាកសមនឹងទទួលបានការលើកលែងពីនាងទាល់តែសោះ។

« ស្អប់ហ្អេស៎? »

    យូលី ឮសំណួរនោះហើយនាងក៏ញញឹមគិតរកចម្លើយបន្តិចដើម្បីឆ្លើយទៅគេវិញឱ្យបានសមស្រប។

« បើជារឿងពីមុនខ្ញុំស្អប់លោកពិតមែន តែរឿងកន្លងទៅច្រើនឆ្នាំហើយខ្ញុំក៏ព្រលែងវាឱ្យរសាត់ទៅតាមពេលវេលាទាំងនោះ បើសិនជាខ្ញុំនៅឱបក្រសោបខ្ញុំប្រហែលជានៅឈឺដល់សព្វថ្ងៃនេះ »

    រាប់ចាប់តាំងពីពេលដែលនាងដោះចិញ្ចៀនភ្ជាប់ពាក្យចេញពីម្រាម យូលី សម្រេចចិត្តថានឹងអហោសកម្មឱ្យ យ៉ុនហ្គី គ្រប់រឿងមិនប្រកាន់ទោសពៃអ្វីទៀតឡើយ។ គ្រប់យ៉ាងវាល្មមនឹងបញ្ឈប់ត្រឹមនោះហើយ មិនចាំបាច់មានការសាកចិត្តសាកអារម្មណ៍ធ្វើបាបចិត្តគ្នាទៅវិញទៅមកទៀត។

« និយាយត្រូវហើយ! មិនចាំបាច់ឱបក្រសោបមិនចាំបាច់ឈឺចាប់ទៀត »

    យ៉ុនហ្គី តបទាំងចាប់ផ្ដើមអួលដើមកបណ្ដើរៗ។ នាងនិយាយត្រូវ យ៉ុនហ្គី ក៏យល់ស្របព្រោះបើនាងនៅឱបក្រសោបការឈឺចាប់ទាំងនោះនាងអាចនឹងមិនប្រាកដចិត្តលើការសម្រេចចិត្តរបស់ខ្លួនហើយមានការស្ដាយក្រោយដូចជាគេពេលនេះអ៊ីចឹង។ មកទល់ពេលនេះ យ៉ុនហ្គី ដឹងថាខ្លួនកំពុងតែវិលវល់នឹងអតីតកាលនៅឡើយទើបមិនហ៊ានត្រឡប់មកប្រឈមមុខជាមួយនឹងអ្នកគ្រប់គ្នាវិញ។

« លោកក៏គួរត្រឡប់មកវិញដូចគ្នា ប៉ាម៉ាក់និងប្អូនប្រុសរបស់លោកតាមរកលោកយូរហើយ »

    យូលី មិនរំពឹងថា យ៉ុនហ្គី នឹងប្រាប់ខ្លួនពីទីតាំងដែលគេរស់នៅទេទើបនាងសំរេចប្រាប់ដំណឹងអ្នកផ្ទះ​ ម៉ារ៉េត ទៅគេវិញ។

« នៅមានទំនាក់ទំនងជាមួយអ្នកផ្ទះខ្ញុំធម្មតាទេមែនទេ? »

« មែនហើយ! »

ពិសោធចិត្តDonde viven las historias. Descúbrelo ahora