« មិនអីទេកូន! វាល្អទៅវិញទេដែលកូនសំរេចចិត្តដើរចេញពីគេពេលនេះឱ្យហើយ លើកក្រោយបើមានបញ្ហាអីកុំលាក់នឹងប៉ាម៉ាក់ទៀតអីណា! »
លោកស្រី ហ៊ីម៉ា លួងកូនស្រីរបស់ខ្លួនដែលកំពុងយំខ្សឹកខ្សួលមិនបាត់តាំងពីចេញពីផ្ទះគ្រួសារ ម៉ារ៉េត មក។ គាត់ដឹងថានាងក៏ឈឺចាប់តែអាចនិយាយបានថាហត់ខ្លាំងហើយទើបដាច់ចិត្តដើរចេញមិនគិតចង់ផ្ដល់ឱកាសឱ្យ យ៉ុនហ្គី ជាថ្មីទោះបីជាគេសុំក៏ដោយ។ ឡានតាក់ស៊ីបានឈប់ពីមុខរបងផ្ទះ សមាជិកគ្រួសារទាំងបីក៏ចុះពីលើឡានហើយបើកទ្វារចូលមកក្នុងផ្ទះដែលធ្លាប់តែស្ងប់ស្ងាត់រស់នៅមិនជុំគ្នាតែពេលនេះ គ្រួសារមួយនេះក៏បានជួបជុំគ្នាជាថ្មី។
ងឺត!!!
គ្រាន់តែបើកទ្វាររបងមិនទាន់នឹងចូលទៅខាងក្នុងផង ឡានមួយគ្រឿងក៏បើកមកចតពីមុខរបងផ្ទះគ្រួសារ ហ៊ីម៉ា គ្រាន់តែឃើញស្លាកលេខ យូលី ក៏ដឹងបានថាអ្នកណាជាម្ចាស់ឡាននេះ។ លោក ហ៊ីម៉ា មិននិយាយច្រើនគាត់ក៏ដើរចូលទៅក្នុងផ្ទះមុនបាត់មិនចង់ឮសម្លេង យ៉ុនហ្គី និយាយអ្វីទៀត។
ក្រឹប!
« យូលី... »
« ចូលទៅក្នុងផ្ទះទៅកូន »
យ៉ុនហ្គី ចុះពីលើឡានបំណងចង់និយាយជាមួយ យូលី បន្តតែត្រូវលោកស្រី ហ៊ីម៉ា អូសដៃនាងចូលទៅខាងក្នុងមិនឱ្យនៅនិយាយជាមួយគេ។
« អ៊ំស្រី! ខ្ញុំសុំនិយាយជាមួយ យូលី បន្តិចបានទេ? »
« តោះកូន! »
លោកស្រី ហ៊ីម៉ា អង្រួនដៃ យូលី ដែលកំពុងឈរមើលមក យ៉ុនហ្គី នោះឱ្យនាងភ្ញាក់បន្តិចហើយអូសដៃនាងចូលទៅខាងក្នុងតែនាងនៅឈរស្ងៀមទ្រឹងមិនទៅតាម។
« ម៉ាក់ចូលទៅខាងក្នុងមុនចុះ កូនចង់នៅនិយាយឱ្យដាច់ស្រេចជាមួយគេតែម្ដង »
« ម៉ាក់គិតថានិយាយនៅផ្ទះគេមុននេះគឺដាច់ស្រេចគ្រប់គ្រាន់ហើយ »
លោកស្រី ហ៊ីម៉ា ព្យាយាមឃាត់កូនស្រីមិនចង់ឱ្យនាងជួបនិយាយបន្តជាមួយ យ៉ុនហ្គី ខ្លាចថាគេនឹងធ្វើឱ្យនាងតានតឹងជាងនេះទៀតតែមើលទៅ យូលី នាងមិនស្ដាប់ទេ។
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?