ភាគទី ១២០

96 3 0
                                    

    កម្មវិធីជួបជុំញ៉ាំអាហារអបអរថ្ងៃកំណើតបន្តិចបន្តួចក៏បានកើតឡើង សំណើចក្អាកក្អាយក៏បន្លឺជារឿយៗរាប់ចាប់ពីការចាប់ផ្ដើមរហូតការកាត់នំរួចរាល់ទៅហើយ។

« យ៉ាងម៉េចដែរ? ឆ្ងាញ់ទេ? »

    យូលី ងាកទៅសួរមិត្តរបស់ខ្លួនតែពីរគ្រាប់ដែលបានចូលរួមល្ងាចនេះព្រោះនាងគ្មានមិត្តអីផ្សេងក្រៅពីពួកគេទេ។

« ស្នាដៃអ្នកមីងទៅហើយមិនឆ្ងាញ់យ៉ាងម៉េច? »

    ហ្គីយ៉ុង តបទាំងដឹងហើយថានំនេះ យូលី ជាអ្នកលាយគ្រឿងកូរម្សៅដោយផ្ទាល់ចំណែកម៉ាក់របស់នាងគ្រាន់តែជួយមើលនិងបង្ហាត់ប៉ុណ្ណោះ។

« អូ៎! អ៊ីចឹងហ៎? »

    យូលី សួរបញ្ចើចបញ្ចើរបន្តិចចង់បានចម្លើយមួយដែលលើកសរសើរនាង។

« ឆ្ងាញ់គឺឆ្ងាញ់ហើយ ស្នាដៃ យូលី មិនដែលអន់ទេ »

« ថេយ៉ុង និយាយត្រូវ »

    យូលី តបហើយលើកមេដៃឱ្យ ថេយ៉ុង ក្រោយពីគេបន្លឺឡើងមកត្រូវចិត្តនាងបែបនេះ។

« នៅនិយាយគ្នាលេងទីនេះសិនចុះណា៎! »

    លោកស្រី ហ៊ីម៉ា ដែលមានវត្តមាននៅក្នុងបន្ទប់ទទួលភ្ញៀវដែរក៏បន្លឺឡើងហើយដើរទៅផ្ទះបាយវិញដើម្បីជួយអ៊ំ ស៊ូមីន រៀបចំផ្ទះបាយឱ្យរៀបរយ។

« និយាយអ៊ីចឹងរកមុខអ្នកផ្ញើរកាដូមកឃើញឬនៅ? »

    សុខៗ ថេយ៉ុង ស្រាប់តែនឹកឃើញពីកាដូដែល យូលី បានសួរគេកាលពីរសៀលនោះ។

« កាដូ? យូលី ទទួលបានកាដូបាត់ម្ចាស់ហ្អេស៎? »

    ហ្គីយ៉ុង ភ្ញាក់ព្រើតក្រោយពីឮ ថេយ៉ុង សួរបែបនោះនាំឱ្យ ថេយ៉ុង និង យូលី ចងចិញ្ចើមបន្តិច។

« មិនមែនឯងអ្នកផ្ញើរមកទេ??? »

    ទាំង យូលី និង ថេយ៉ុង សួរឡើងតំណាលគ្នាទើប ហ្គីយ៉ុង គ្រវីក្បាលតបតែម្ដង។

« កាដូអីទៅ? »

    ហ្គីយ៉ុង សួរបកមកវិញទាំងចង់ដឹងចង់ឃើញកាដូដែល យូលី និង ថេយ៉ុង កំពុងតែនិយាយដល់នោះ។

ពិសោធចិត្តDove le storie prendono vita. Scoprilo ora