ក្រោយពី ហ្គីយ៉ុង បានធូរស្បើយនោះទាំងបួននាក់ក៏នៅដើរលេងទីនោះបន្តិចទៀតមុននឹងចេញពីសួនកម្សាន្តវិញព្រោះអីព្រះអាទិត្យជិតដល់ម៉ោងលិចបាត់ទៅក្នុងស្បៃអន្ធិកាទៅហើយ។
« យកទៅ! »
ដោយឃើញ ហេរីន សំលឹងតុក្កតាដែលដាក់តាំងនៅកន្លែងគប់កូនបាល់មិនដាក់ភ្នែក ម្នាក់ៗដែលមាននាទីជាបងត្រូវមើលថែនាងនោះក៏នាំគ្នាលេងគប់បាល់រហូតឈ្នះតុក្កតាយូនីខនដ៏ធំមួយយកមកឱ្យនាង។
« បងពូកែណាស់! អរគុណបងទាំងអស់គ្នាហើយ »
ហេរីន ទទួលតុក្កតាពី ហ្គីយ៉ុង ទាំងសរសើរគេមុននឹងងាកទៅអរគុណអ្នកឯទៀតព្រោះ ហ្គីយ៉ុង នេះហើយជាអ្នកគប់បាល់ត្រូវកំប៉ុងច្រើនជាងគេ។
« ពួកយើងទៅវិញទៅ ល្ងាចហើយ »
ថេយ៉ុង បន្លឺទាំងញញឹមរួចពួកគេក៏ដើរបណ្ដើរគ្នាចេញមកចំណតឡានខាងក្រៅតែមិនទាន់នឹងដល់ចំណតផងក៏ទើរនឹងកន្លែងលក់ស្ករសំឡីមួយកន្លែងទៀត។
« បងប្រុស! ញ៉ាំឬអត់? »
គ្រាន់តែបានស្ករសំឡីក្នុងដៃភ្លាម ហេរីន រត់មករក ថេយ៉ុង ដែលអង្គុយលើបង់ចាំជាមួយ យូលី ឯណេះភ្លាមទុកឱ្យ ហ្គីយ៉ុង ជាអ្នកចេញលុយព្រោះគេស្ម័គ្រចិត្តហើយ។
« ឯងញ៉ាំទៅបងមិនដណ្ដើមទេ »
« ហាមាត់មក! »
ថេយ៉ុង ញញឹមហើយហាមាត់ឱ្យ ហេរីន ដាក់ស្ករសំឡីមួយដុំនោះក្នុងមាត់របស់គេ។
« ខ្ញុំគិតថាបំបែកផ្លូវគ្នាត្រឹមនេះចុះ »
ហេរីន ដែលកំពុងតែញ៉ាំស្ករសំឡីជាមួយបងប្រុសនោះក៏ងាកទៅរក ហ្គីយ៉ុង ដែលនិយាយមុននោះទាំងញញឹម។ ថ្ងៃនេះទុកថាជាថ្ងៃដែលនាងរីករាយបំផុតហើយដែលបានដើរលេងជាមួយអ្នកដ៏ទៃទៀតដែលមិនមែនជាបងប្រុសរបស់នាង។
« បងទៅវិញហើយណា៎! បើមានឱកាសចាំដើរលេងជាមួយគ្នាទៀត »
« ខ្ញុំអាចដើរលេងជាមួយបងទៀតមែនទេ? »
ហេរីន សួរបកទៅវិញព្រោះនាងមិនដឹងថានាងអាចចេញមកដើរលេងដូចថ្ងៃនេះប៉ុន្មានបងទៀតព្រោះបងប្រុសរបស់នាងមិនមែនចេះតែមានទំនេរកំដរនាងទេ។
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?