ក្រឹប!
ចូលមកដល់ក្នុងបន្ទប់គេដូចជាឆ្ងល់បន្តិចព្រោះសភាពបន្ទប់នៅងងឹតមានតែអំពូលរាត្រីបំភ្លឺដដែលមិនខុសពីពេលគេចេញទៅនោះឡើយ។
ផ្លឹប!
« ខ្ញុំមិនឃ្លានទេអ៊ំចង់គេងបន្តសិន »
ឮសំលេងបិទទ្វារហើយភ្លើងរបើកឡើងបែបនោះ យូលី ក៏និយាយរង៉ូវៗហើយទាញភួយមកឃ្លុំជិតឈឹងមិនព្រមក្រោកចេញពីគ្រែដដែល។
« ក្រោកមក កុំឱ្យពិបាកអ្នកដទៃ »
ដឹងថាអ្នកដែលចូលមកជា យ៉ុនហ្គី បែបនោះ យូលី ក៏ទាញភួចេញវិញហើយក្រោកតិចៗងាកមកសំលឹងមុខ យ៉ុនហ្គី។
« នៅដេកយំស្ដាយស្រណោះអីទៀត? នាងក្បាលរឹងមិនព្រមផ្ដាច់ឱ្យឆាប់ចប់ខ្លួនឯងទេតើ អ្នកណាឱ្យនាងបន្លាយរហូតផុតពីរឆ្នាំនោះ? »
យ៉ុនហ្គី និយាយកំឡុងពេលយកថាសបបរដាក់លើតុទឹកតែក្នុងបន្ទប់ហើយអង្គុយលើសាឡុងរង់ចាំឱ្យ យូលី ដើរមកញ៉ាំបបរ។
« អ៊ីចឹង...ខ្ញុំជាអ្នកខុស? »
យូលី មិនដឹងជាត្រូវនិយាយយ៉ាងម៉េចពេលគេទំលាក់កំហុសមកលើខ្លួនបែបនោះ។ បើសិនជាគេគ្មានគំនិតស្មោគគ្រោកមកលើនាងទេរឿងពីយប់មិញក៏មិនបានកើតឡើងដែរគេបែរជាចោទថានាងជាអ្នកខុសទៅវិញ។
« និយាយត្រង់ចុះយើងស្អប់នាងណាស់សឹងតែមិនចង់នៅជិត តែពេលនាងផ្លាស់ប្ដូរខ្លួនលែងជាមនុស្សស្រគត់ស្រគំដូចមុនវាក៏ជាចំណុចទាក់ទាញយើងឱ្យបែរមកមើលនាងហើយភ្លឺភ្នែកថាការពិតទៅនៅក្បែរយើងក៏មានស្រីស្អាតដែរ គ្រាន់តែមានជំងឺជាប់ខ្លួនអំពុលយើងគួរឱ្យធុញ »
យ៉ុនហ្គី និយាយរួចបរិយាកាសក្នុងបន្ទប់ក៏ស្ងាត់គ្មានសំលេងតបតលុះងាកទៅមើលក៏ឃើញថា យូលី កំពុងតែសំលឹងមកគេទាំងភ្នែកក្ដៅងំរលីងរលោងចង់យំចេញមក។
« បើលោកបានអ្វីដែលលោកចង់បានហើយ លោកក៏អាចផ្ដាច់ពាក្យបានហើយមែនទេ? »
« មកញ៉ាំបបរមកកុំឱ្យយើងនិយាយដដែលៗបើឈឺមិនទាន់បាត់លេបថ្នាំទៅយើងយកថ្នាំមកហើយ »
KAMU SEDANG MEMBACA
ពិសោធចិត្ត
Fiksi Penggemarការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?