ភាគទី ៨៧

109 4 0
                                    

   យ៉ុនហ្គី បន្លឺឡើងទាំងខឹងនឹងម៉ាក់របស់គេម្នាក់ទៀតដែលនៅខាង យូលី ស្ងាត់ៗ។

« តែបងក៏ធ្វើបាបចិត្តនាងមែនមិនអ៊ីចឹង?​ ថែមទាំងច្រើនឆ្នាំទៀតផងបងប្រាកដជាដឹងច្បាស់ខ្លួនឯងហើយ »

   ហ្គីយ៉ុង បន្លឺឡើងនាំឱ្យ យ៉ុនហ្គី ស្ងាត់មាត់ឈឹងព្រោះវាជាការពិតនោះអី។

« តែយ៉ាងណាក៏ដោយអូននិង យូលី មិនគួរកុហកមនុស្សមួយផ្ទះបែបនេះទេ សូម្បីតែអ្នកបម្រើក៏នាំគ្នាបម្រើ យូលី អស់ពីចិត្តពីថ្លើមទាំងមិនដឹងថានាងកុហកដែរ »

« អ៊ីចឹងលោកបងខឹងអូនមែនទេ? លោកបងនិងកូនដូចគ្នាបេះដាក់ លោកបងចង់ដេញអូនចេញដូចកូនធ្វើដាក់ យូលី ដែរឬអត់? »

   ក្រោយពីឃើញទឹកមុខស្វាមីរួចលោកស្រី ម៉ារ៉េត ក៏បន្លឺឡើងទាំងខឹងនឹងគាត់លុះងាកមករក យូលី មិនឃើញនាងឈរនៅកន្លែងដដែលគាត់ក៏ឆ្ងល់បន្តិច គាត់មិនបានចាប់អារម្មណ៍ទាល់តែសោះថានាងចាកចេញទៅតាំងពីពេលណា។

« នេះ យូលី បាត់ទៅណាហើយ? »

គ្រឹម! ឈូ!!!

   មេឃងងឹតយ៉ាងឆាប់រហ័សឯភ្លៀងក៏ធ្លាក់ចុះមកកាន់តែខ្លាំងនាំឱ្យលោកស្រី ម៉ារ៉េត និង ហ្គីយ៉ុង ចាប់ផ្ដើមបារម្ភពីវត្តមានអ្នកដែលចាកចេញទៅស្ងាត់ៗនោះ។ លោក ម៉ារ៉េត ដកដង្ហើមធំហើយដើរទៅអង្គុយនៅបន្ទប់ទទួលភ្ញៀវវិញបាត់ទើបលោកស្រី ម៉ារ៉េត សំលឹងផែនខ្នងគាត់ទាំងមិនពេញចិត្តប៉ុន្មាន។

« បើម៉ាក់ញគិតថាធ្វើអ៊ីចឹងហើយខ្ញុំស្រឡាញ់ យូលី នោះម៉ាក់គិតខុសហើយ ខ្ញុំស្អប់នាងខ្លាំងជាងមុនទៅទៀត! »

   យ៉ុនហ្គី និយាយហើយក៏ចាកចេញពីផ្ទះម្នាក់ទៀតដោយបើកឡានចេញទៅទាំងមេឃភ្លៀងខ្លាំងនៅឡើយ។

« ខ្ញុំមិនគិតថាបងប្រុសទៅតាម យូលី ទេ! »

   ហ្គីយ៉ុង ដែលមិនដឹងថាគួរខឹងនឹង យូលី ដែលនាងកុហកឬអត់នោះក៏គិតចង់ទៅតាម យូលី វិញមិនជឿថា យ៉ុនហ្គី នឹងចេញឡានទៅតាមនាងនោះឡើយ។

« ភ្នែកគេមិនបានបង្ហាញថាគេស្អប់ យូលី ទេ ម៉ាក់ជឿថាគេក៏បារម្ភពី យូលី ដែរពេលដែលនាងចេញទៅស្ងាត់ៗបែបនេះ »

ពិសោធចិត្តTempat cerita menjadi hidup. Temukan sekarang