ស្របពេលដែលទ្រនិចនាឡិការំកិលទៅមុខជានិច្ច ភ្ញៀវកិត្តិយសគ្រប់គ្នាកំពុងតែចាប់ផ្ដើមខ្សឹបខ្សៀវពីអវត្តមានកូនកម្លោះទាំងដែលកម្មវិធីជិតដល់ពេលចាប់ផ្ដើមនោះ។ យ៉ុនហ្គី ដែលកំពុងសំងំស្ងៀមផ្ទៀងម៉ោងដើម្បីរំសាយពិធីនោះក៏ក្រោកដើរទៅកាន់វេទិកាដោយមិនមានអ្នកណាប្រាប់ឱ្យធ្វើ។
ក្រាក...
គ្រាន់តែដើរមកដល់វេទិកាភ្លាមទ្វារខាងក្រោយខ្នងអ្នកគ្រប់គ្នាក៏បានរបើកឡើងទាក់ទាញចំណាប់អារម្មណ៍អ្នកដែលនៅក្នុងកម្មវិធីទាំងប៉ុន្មានឱ្យងាកទៅមើល។
« កូនក្រមុំមកដល់ហើយ! »
បន្ទាប់ពីទ្វារបានបើកបង្ហាញវត្តមានកូនក្រមុំហើយ លោកឪពុកក៏ប្រកាសពីវត្តមានរបស់កូនក្រមុំនាំឱ្យ យ៉ុនហ្គី ភ្ញាក់ពីការភ្លឹកហើយងាកទៅមើលលោកឪពុក។
« ផ្អាកពិធីសិនទៅលោកឪពុក »
« ហេតុអីទៅ? »
លោកឪពុកងាកមកសួរ យ៉ុនហ្គី ដោយកែវភ្នែកនឹកឆ្ងល់បន្តិចនឹងអ្វីដែលគេនិយាយមុននេះ។
« កូនកម្លោះមិនទាន់មកដល់ទេ »
« ខ្ញុំថារឿងនេះលោកគួរតែនិយាយជាមួយកូនក្រមុំពេលដែលកូនក្រមុំមកដល់ទៅ »
យ៉ុនហ្គី មិនដឹងថាត្រូវនិយាយអ្វីនាយក៏ងាកទៅមើល យូលី ក្នុងឈុតកូនក្រមុំដ៏ស្រស់ស្អាតជាថ្មីហើយញញឹមទាំងពេញចិត្តនឹងជម្រើសដែលខ្លួនបានរើសឱ្យនាង។ យូលី កាន់តែដើរមកជិតនាយក៏កាន់តែរលីងរលោងក្រោយពីកត់សំគាល់ឃើញបាច់ផ្កាក្នុងដៃនាងដែលនាងផ្លាស់វាទៅជាបាច់ផ្កាលីលីពណ៌សដែលគេយកឱ្យមុននោះ។
« យូលី មកដល់ហើយបញ្ឈប់ពិធីទៅ »
កាន់តែឃើញ យូលី បោះជំហានមកមុខដោយទឹកមុខស្រងូតស្រងាត់ យ៉ុនហ្គី កាន់តែអាណិតនាងដែលត្រូវមកជួបរឿងបែបនេះនៅថ្ងៃរៀបការរបស់ខ្លួន។ បន្ទាប់ពីងាកទៅប្រាប់លោកឪពុកម្ដងទៀតរួច យ៉ុនហ្គី ក៏ដើរចូលទៅរក យូលី បំរុងនឹងទាញដៃនាងចេញពីកម្មវិធីទៅហើយស្រាប់តែលោក ហ៊ីម៉ា ចាប់ដៃគេឃាត់ជាប់។
YOU ARE READING
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?