ភាគទី ១២៨

110 4 0
                                    

    ស្របពេលដែលដឹងថា យូលី នឹងទៅចំការរបស់ខ្លួននោះ យ៉ុនហ្គី ក៏រៀបចំផ្កាដាក់ឡានដឹកយកឱ្យអតិថិជនតាំងពីព្រឹកដោយខ្លួនឯងតែម្ដង។ គេចេញមកស្របពេលដែល យូលី បើកចូលទៅចំការតែអាចនិយាយបានថាឡានដឹងទំនិញរបស់គេខ្ពស់ជាងឡានទំនើបរបស់ ថេយ៉ុង បានជា យូលី មិនចាប់អារម្មណ៍ឃើញ។ បើព្រឹកមិញហ៊ានតែចេញមកយឺតជាងនេះបន្តិចមុខជា យូលី ចាប់បានមិនខានថាគេពិតជានៅចំការពិតមែនទាំងដែលគេព្យាយាមលាក់ពីនាងនិងអ្នកគ្រប់គ្នាយូរមកហើយ។ ក្រោយពី ទំលាក់ទំនិញតាមហាងផ្ការួចរាល់ យ៉ុនហ្គី ក៏ត្រូវបើកឡានទៅរកអាហារថ្ងៃត្រង់ញ៉ាំនៅតាមហាងអាហារតូចៗដូចទំលាប់ដែលគេមកទីក្រុងម្ដងៗ។ ជីវិតគេពេលនេះគ្មានឡានទំនើបគ្មានអាហារថ្លៃៗញ៉ាំទេទោះជាគេអាចផ្គត់ផ្គង់បានក៏ដោយតែមកពីចិត្តគេមិនចង់ទៅហើយ គេចូលចិត្តរស់នៅសាមញ្ញៗបែបនេះច្រើនជាង។

រីង! រីង!

    កំពុងញ៉ាំអាហារសុខៗ ទូរស័ព្ទរបស់ យ៉ុនហ្គី ក៏រោទិ៍ឡើងទើបគេផ្អាកការញ៉ាំមកទទួលទាំងចិត្តមិនចង់ប៉ុន្មាន។

< ឯកសារដែលខ្ញុំផ្ញើរទៅពីរថ្ងៃមុនពេលណាទើបហើយ? >

« ឯកសារអី? »

< កុំប្រាប់ថាមិនទាន់ទទួលបានណា៎? ចំមែនហើយ! ខ្ញុំប្រាប់បងហើយថាកុំទុកចិត្តអ្នកដទៃពេក ឃើញថាយឺតការងារអ៊ីចឹងទេ? >

    យ៉ុនហ្គី មិនទាន់នឹងដឹងថាមានឯកសារអីផ្ញើរទៅផងគេបែរជាត្រូវ ហ្គីយ៉ុង ស្ដីឱ្យផាំងៗបាត់ទៅហើយ។

« ចាំបន្តិច យើងនឹងទៅរកឯកសារយ៉ាងណាៗចាំទាក់ទងទៅតាមក្រោយ »

    យ៉ុនហ្គី មិនដឹងនិយាយអ្វីមានតែផ្ដាច់ការទាក់ទងពីប្អូនប្រុសសិនហើយប្រញាប់ខលរកអ្នកដែលមានបន្ទុកទទួលឯកសារក្រុមហ៊ុនផ្ញើរទៅចំការឱ្យគេ។

« អាឡូ ហានជុន! ពីរថ្ងៃមុនមានគេយកឯកសារទៅឱ្យទេ? »

< ពីរថ្ងៃមុនមិនមានទេអ្នកប្រុសធំតែល្ងាចមិញមានហើយខ្ញុំយកទៅផ្ញើរតាមប្រៃសណីយ៍ឱ្យអ្នកប្រុសធំរួចហើយ >

« អ៎! អរគុណហើយអ៊ីចឹង »

    យ៉ុនហ្គី ដឹងថាឯកសារដែល ហ្គីយ៉ុង ត្រូវការនៅឯណាហើយនាយក៏តបទៅវិញពីរបីម៉ាត់រួចបិទទូរស័ព្ទប្រញាប់ផ្ញើរសារទៅប្រាប់ប្អូនប្រុសបន្ត។

ពិសោធចិត្តDonde viven las historias. Descúbrelo ahora