យូលី ប្រញាប់ចូលមកក្នុងបន្ទប់វិញហើយចាក់សោរជាប់ព្រោះនាងមានអារម្មណ៍ថាខ្លួនមិនមានសុវត្ថិភាពទាល់តែសោះ។ យូលី ដាក់ខ្លួនអង្គុយលើគ្រែហើយយកដៃស្ទាបទ្រូងខាងឆ្វេងដែលបេះដូងកំពុងតែលោតញាប់នោះមិនអាចប្រកែកបានថាមុននេះនាងមិនភ័យនឹងអ្វីដែល យ៉ុនហ្គី បានធ្វើនោះឡើយ។
<< គេកើតឆ្កួតស្អីអ៊ីចេះ? ឬនេះជាចរឹកពិតរបស់គេ? >>
យូលី នឹកស្មានមិនដល់ថា យ៉ុនហ្គី ហ៊ានធ្វើបែបនេះដាក់នាងបើធៀបនឹងពីមុនទោះនាងទៅរកគេដល់ផ្ទះរាល់ថ្ងៃក៏គេគេចមិនចង់នៅជិតផងតែពេលនេះវិញដៃដល់ហើយក៏បន្លំកេងចំណេញនាងម្ដងជាពីរដងហើយដែរ។
« កោតឯងពីមុនចេះស្រឡាញ់មនុស្សបែបនេះទៅកើត យូលី »
យូលី បន្លឺទាំងហួសចិត្តនឹងខ្លួនឯងឯភ្នែកចាប់ផ្ដើមរលីងរលោងព្រោះភ័យផងខឹងនឹង យ៉ុនហ្គី ផងតែមិនអាចធ្វើអ្វីបានច្រើនព្រោះខ្លាចថានាងនឹងមិនត្រឹមបានគេថើបតែម្យ៉ាង។ យូលី ទាញទឹកដោះគោដែលយកពីបន្ទប់សៀវភៅនោះមកញ៉ាំឱ្យអស់រួចចាក់ទឹកមួយកែវទៀតមកញ៉ាំឱ្យត្រជាក់ចិត្តមុនបិទភ្លើងទាញភួយមកដណ្ដប់ហើយសំងំគេងទាំងដែលរឿងនៅបន្ទប់សៀវភៅនេះនៅតាមលងបន្លាចនាងមិនឈប់។
ងាកមកមើល យ៉ុនហ្គី វិញក្រោយពីឈឺខ្លួនដោយសារតែ យូលី តដៃហើយគេក៏ត្រឡប់មកបន្ទប់របស់គេវិញទាំងក្ដៅចិត្តមិនស្ទើរនឹកថានឹងបានទៅរករឿងនាងឱ្យឈឺចិត្តទៀតហើយតែបែរជាមកក្ដៅក្រហាយខ្លួនឯងថែមទាំងត្រូវឈឺខ្លួនទៀតផង។
« នាងហ៊ានវាយយើងផងអ្ហេ៎ះ? នាងប្រែទៅជាបែបនេះបានយ៉ាងម៉េច? »
យ៉ុនហ្គី រអ៊ូរង៉ូវៗខឹងនឹង យូលី ម្នាក់ឯងតែក្រោយមកគេបែរជាយកដៃមកអង្អែលបបូរមាត់របស់ខ្លួនថ្នមៗរួចញញឹម។
« ផ្អែម... »
យ៉ុនហ្គី និយាយទាំងញញឹមរួចលិទ្ធបបូរមាត់របស់គេបន្តិចក្រោយពីនឹកឃើញពីការថើបនៅក្នុងបន្ទប់សៀវភៅនោះហើយ។
រីង! រីង!
កំពុងញញឹមញញែមសុខៗស្រាប់តែទូរស័ព្ទរបស់គេរោទិ៍ឡើងទើបទឹកមុខរបស់ យ៉ុនហ្គី ប្រែប្រួលទៅជាស្មើៗមួយរំពេចហើយយកទូរស័ព្ទនោះមកចុចទទួល។
KAMU SEDANG MEMBACA
ពិសោធចិត្ត
Fiksi Penggemarការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?