< បើដឹងថារឿងវាវែងឆ្ងាយបែបនេះយើងទាត់នាងចោលយូរហើយ សង្ឃឹមថានាងព្យាពេលបានច្រើនឆ្នាំទៅមុខទៀតចុះ >
យ៉ុនហ្គី បែរជាផ្លាស់ប្ដូរចិត្តក្រោយពីឮ យូលី និយាយបែបនោះហើយ។ គេមានអារម្មណ៍ថាខ្លួនមិនទាន់អស់កម្សួលសប្បាយនឹងជីវិតនៅលីវនៅឡើយបើឱ្យរៀបការនោះគេពិតជាស្ដាយការដើរហើរសប្បាយដែលខ្លួនតែងធ្វើពេលនេះណាស់។ ដើមឡើយគិតថា យូលី នឹងព្យាយាមពន្យាពេលរហូតមិនឱ្យការរៀបការកើតឡើងទើបគេចេះតែនិយាយស្ដីគៀបសង្កត់ចិត្តនាងពីរឿងរៀបការនេះលុះ យូលី ផ្លាស់ប្ដូរពាក្យសំដីប្រែជាត្រៀមខ្លួនរួចរាល់សំរាប់ការរៀបការវិញគេបែរជាចង់ដកថយចេញពីនាងជាថ្មី។ យ៉ុនហ្គី ឡើងមកគេងទាំងមិនជ្រះស្រឡះក្នុងចិត្តបន្តិច គេមិនដែលរំពឹងថា យូលី នឹងរើបំរះធ្វើអ្វីខុសពីការដែលគេរំពឹងទុកទេ តែពេលនេះមានអារម្មណ៍ថានាងក្លាយជាមនុស្សដែលគេពិបាកនឹងមើលធ្លុះហើយ។
ព្រលឹមស្រាងៗគ្រប់គ្នាភ្ញាក់ពីតំណេកដោយមានអ្នកខ្លះក៏ក្រោកមករៀបចំខ្លួនសំរាប់ថ្ងៃថ្មី អ្នកខ្លះក៏ក្រោកមកហាត់ប្រាណតាំងពីទាបភ្លឺមុននឹងចាប់ផ្ដើមថ្ងៃថ្មីបំពេញការងាររៀងៗខ្លួន។ នៅតុអាហារក្នុងផ្ទះគ្រួសារ ម៉ារ៉េត គ្រប់គ្នាកំពុងតែស្រស់ស្រូបអាហារយ៉ាងរីករាយតែអ្នកដែលរីកមុខរីកមាត់ជាងគេនោះគឺជាកូនពៅត្រកូល ម៉ារ៉េត នេះឯង។ ក្រោយពីអាហារពេលព្រឹកបានបញ្ចប់ ហ្គីយ៉ុង ក៏ដើរតាំងៗមករក យូលី ដែលអង្គុយមើលទូរទស្សន៍នៅកន្លែងទទួលភ្ញៀវនោះដោយទឹកមុខញញឹមញញែមមិនព្រមឈប់។
« ព្រឹកនេះឯងទំនេរទេ? »
« ទំនេរតើ! ស្អែកទើបទៅហាង »
« អ៊ីចឹងទៅដើរលេងល្អទេ? »
« ទៅណាទាំងព្រឹក? »
យូលី សួរទាំងឆ្ងល់តែវាបែរជាធ្វើឱ្យ ហ្គីយ៉ុង ប្រែទឹកមុខវិញដូចជាមិនចង់ឱ្យនាងសួរនាំច្រើនទាល់តែសោះ។
« ឯងមិនដឹងថា ថេយ៉ុង មកកូរ៉េវិញហើយទេ? »
« មកកូរ៉េក៏មកទៅពាក់ព័ន្ធអីនឹងឯងទៅដើរលេងកាត់ព្រឹក? »
![](https://img.wattpad.com/cover/301467042-288-k989029.jpg)
STAI LEGGENDO
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?