ក្រឹប!
យូលី បិទទ្វាររួចរត់មកគេងយំលើគ្រែដោយយកភួយមកដណ្ដប់ជិតខ្លួនតែម្ដង។ មិនមែននាងយំដោយសារតែពាក្យសំដីរបស់ យ៉ុនហ្គី តែម្យ៉ាងទេតែនាងខឹងនឹងទង្វើររបស់គេដែលធ្វើមកលើនាង។ មាត់និយាយថាស្អប់ពេញមាត់តែចាប់នាងថើបបបូរមាត់ប៉ុន្មានសារមិនចេះរអើមទាំងដែលនាងជាមនុស្សដែលគេស្អប់។
« យ៉ាងណាក៏គេនិយាយត្រូវ យើងស្រវឹងមិនដឹងអីខ្លួនឯងបានគេមិនធ្វើអីទុកថាសំណាងហើយយ៉ាងណាក៏គេមានចិត្តឱ្យយើងគេងលើពូកហើយគេទៅគេងលើសាឡុងវិញ យ៉ាងណាក៏គេជួយមើលយើងពេលយើងស្រវឹងតែ...អ្ហឹក! តែនិយាយអីឱ្យល្អបន្តិចមិនបានទេអ្ហេ៎ះ? អ្ហឹកអ្ហឺ... »
នាងមិនដឹងយប់មិញ យ៉ុនហ្គី ធុញនឹងនាងកំរិតណាទេតែក៏ចង់អរគុណដែលគេអនុញ្ញាតឱ្យនាងគេងក្នុងបន្ទប់គេលើគ្រែទាំងដែលគេក៏អាចបីនាងមកបន្ទប់របស់នាងវិញបានគ្រាន់តែថា ពាក្យសំដីនិងទង្វើរគេមុននេះធ្ងន់ធ្ងរសំរាប់នាងពេកទើបនាងទ្រាំមិនបានហើយរត់មកបន្ទប់វិញទាំងយំកាត់ព្រឹកព្រលឹម។ ក្រោយពីយំអស់ចិត្តអស់ចង់ យូលី ក៏ក្រោកទៅរៀបចំខ្លួនដើម្បីចុះទៅញ៉ាំអាហារពេលព្រឹកជាមួយគ្រួសារ ម៉ារ៉េត ព្រឹកនេះ។ ចុះមកដល់ក្រោមគ្រប់គ្នាក៏កំពុងតែរង់ចាំនាងល្មមទើប យូលី ដើរទៅអង្គុយទាំងមុខក្រញូវសំលក់ទៅ យ៉ុនហ្គី តែគេបែរជាធ្វើមិនដឹងមិនខ្វល់ពីនាងទៅវិញ។
« និយាយអ៊ីចឹងបន្ទាប់ពីថ្ងៃទទួលសញ្ញាប័ត្ររបស់ យ៉ុនហ្គី រួចនៅក្រុមហ៊ុនក៏មានកម្មវិធីជប់លៀងអបអរការឡើងតំណែងជាអគ្គនាយកក្រុមហ៊ុនរបស់គេដែរកូន យូលី អាចនៅទីនេះមួយថ្ងៃទៀតដើម្បីចូលរួមឬអត់? »
កំឡុងពេលអ្នកបំរើកំពុងតែដួសបាយដាក់ចាននោះលោកស្រី ម៉ារ៉េត ក៏សួរទៅ យូលី ដែលអង្គុយក្បែរ យ៉ុនហ្គី ទាំងមុខមាំដូចទើបនឹងខឹងអ្នកណាមកនោះ។
« កូនមិនច្បាស់ទេអ៊ំស្រីប្រហែលជាត្រូវសុំអនុញ្ញាតលោកប៉ាអ្នកម៉ាក់ជាមុនសិន »
យូលី តបទាំងញញឹមរទចបន្តញ៉ាំអាហារបន្តឯងលោកស្រី ម៉ារ៉េត ក៏មិនថាអីគាត់ងក់ក្បាលញញឹមហើយញ៉ាំអាហារពេលព្រឹកទៀតដែរ។ ក្រោយពីញ៉ាំអាហារពេលព្រឹករួចអ្នកដែលមាននាទីត្រូវទៅក្រុមហ៊ុនក៏ទៅធ្វើការនៅក្រុមហ៊ុនអស់រួមទាំង យូលី ក៏បានទៅមើលការខុសត្រូវហាងសំលៀកបំពាក់គ្រួសាររបស់នាងនៅឯជាន់ផ្ទាល់ដីនៃអគាររបស់ ម៉ារ៉េត ដែរ។ យូលី ដើររកឈុតសំរាប់ចូលរួមកម្មវិធីអបអរការឡើងតំណែងរបស់ យ៉ុនហ្គី ទោះជានាងមិនចង់នៅឱ្យដល់ថ្ងៃនោះតែនាងក៏នៅគិតដឹងថានាងគួរតែនៅទើបមិនមានការអាក់អន់ស្រពន់ចិត្តដល់អ្នកណាម្នាក់។
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?