ភាគទី ២០+២១

177 6 1
                                    

« សួស្ដីលោកពូអ្នកមីង! យូលី! សុំទោសដែលខ្ញុំមកយឺត »

   សំលេងបុរសម្នាក់បន្លឺឡើងនាំឱ្យគ្រួសារ ហ៊ីម៉ា ងាកទៅរកគេឯកូនស្រីទោលនៃត្រកូលនេះស្រាប់តែប្រែប្រួលទឹកមុខភ្លាមៗពេលឃើញវត្តមានគេហើយ។

« យ៉ុនហ្គី! ពូស្មានតែមិនបានមកហើយ »

   លោក ហ៊ីម៉ា ក្រោកឡើងរាក់ទាក់គេទាំងរីករាយហើយ យ៉ុនហ្គី ក៏ចូលខ្លួនមកឱបគាត់បន្តិចមុននឹងដាក់ខ្លួនអង្គុយនៅកៅអីទំនេរមួយក្បែរនោះ។

« ខ្ញុំមិនអាចខកខានបានទេលោកពូនេះជាការងារដំបូងរបស់ យូលី ផង »

   យ៉ុនហ្គី តបទៅលោក ហ៊ីម៉ា វិញយ៉ាងសុភាពហើយបែរទៅញញឹមដាក់ យូលី ដែលអង្គុយក្បែរម៉ាក់របស់នាងឯណោះ។ យូលី ឃើញបែបនោះក៏ញញឹមតបទាំងមិនចង់ព្រោះនាងមិនបានប៉ងឱ្យគេមកចូលរួមទាល់តែសោះតែមិនចំលែកនោះទេថាហេតុអ្វីបានជា យ៉ុនហ្គី ដឹងថានេះជាការងារដំបូងរបស់នាងព្រោះព័ត៌មាននេះផ្សព្វផ្សាយចេញទៅក្រៅយ៉ាងទូលំទូលាយ។

« នេះមកតែម្នាក់ឯងទេក្មួយ? ហើយចុះ ហ្គីយ៉ុង មិនបានមកទេអ្ហេ៎ះ? មីងឮថាកូន យូលី ក៏ហៅ ហ្គីយ៉ុង មកដែរ »

« ហ្គីយ៉ុង? »

   យ៉ុនហ្គី សួរបករួចស្ងាត់មាត់បន្តិចហាក់ដូចជាមិនដឹងថាឆ្លើយបែបណាសមនោះឡើយ។

« សួស្ដីលោកពូអ្នកមីង! យូលី យើងមកហើយ! »

   សុខៗ ហ្គីយ៉ុង ដើរចូលមកក្នុងកម្មវិធីដែរនាំឱ្យ យូលី បើកភ្នែកធំៗមើលទៅគេយ៉ាងភ្ញាក់ផ្អើលតែម្ដង។

« ហ្គីយ៉ុង! ក្រែងឯងថាមិនបានមកអ្ហេ៎ះ? »

   យូលី ស្ទុះក្រោកឡើងសួរទៅ ហ្គីយ៉ុង ទាំងភ្ញាក់ផ្អើលរំភើបខុសពីពេលឃើញវត្តមានរបស់ យ៉ុនហ្គី មុននេះ។

« យើងនឹកអាណិតឯងឃើញសល់ម៉ោងច្រើនក៏មកជាមួយបង យ៉ុន ដែរទៅ »

« ឯងជាអ្នកហៅបង យ៉ុន មកអ្ហេ៎ះ? »

   យូលី សួរទាំងញញឹមដូចជារំភើបតែភ្នែកលួចបើកធំៗមួយភ្លែតៗដូចជាចង់បង្ហាញថានាងកំពុងតែខឹងនឹង ហ្គីយ៉ុង ដែលហៅ យ៉ុនហ្គី មកជាមួយដែរ។ ហ្គីយ៉ុង ឃើញបែបនោះក៏ញញឹមហើយដើរមកឱនខ្សឹបដាក់តហរចៀក យូលី។

ពិសោធចិត្តOù les histoires vivent. Découvrez maintenant