ភាគទី ១១៤+១១៥

109 3 0
                                    

    ជាងមួយម៉ោងក្រោយមកគ្រួសារ ហ៊ីម៉ា ក៏បានមកដល់តាមអ្វីដែលបានប្រាប់ពិតមែនតែក្ដីបារម្ភរបស់ យ៉ុនហ្គី បែរជាបានធូរស្រាលក្រោយពីឃើញកន្ត្រកផ្លែឈើនៅក្នុង យូលី រួចមក។

« តាមពិតទៅព្រឹកមិញកូន យូលី គេគិតចង់មកអរគុណគ្រួសារ ម៉ារ៉េត ដោយផ្ទាល់ដែលបានជួយជ្រុំជ្រែងកម្មវិធីកាលពីម្សិលមិញហើយក៏ជំនួសមុខឱ្យប្រធានអង្គការមកអរគុណក្មួយ យ៉ុនហ្គី ដែលបានឧបត្ថម្ភប្រាក់បន្ថែមមួយរយលានកាលពីម្សិល »

    លោក ហ៊ីម៉ា បន្លឺឡើងក្រោយពីមកដល់ញ៉ាំតែអង្គុយលេងបានមួយសន្ទុះមកហើយ។

« ការពិតអ៊ីចឹងទេហ្អេស៎? យើងស្មានតែមានរឿងអីទើបមករកទាំងយប់តែក៏ល្អណា៎ ព្រោះឯងខានមកលេងផ្ទះនេះយូរហើយ »

    លោក ម៉ារ៉េត តបទៅវិញយ៉ាងជិតស្និត និយាយថានឹកដល់លោក ហ៊ីម៉ា ខ្លាំងក៏ថាបានព្រោះលោក ហ៊ីម៉ា ភាគច្រើននៅតែជប៉ុនមកកូរ៉េក៏មិនដែលយូរទើបមិនដែលបានជួបគ្នានិយាយលេងបើសិនជាគាត់មិនហោះទៅរកនៅជប៉ុន។

« ឮថាកូន យូលី ក៏មានរឿងចង់និយាយហើយសុំឱ្យខ្ញុំមកជុំគ្នាតែម្ដងទើបមកដល់ទាំងគ្រួសារបែបនេះ »

    លោកស្រី ហ៊ីម៉ា និយាយបន្ថែមទាំងញញឹមគិតថាមានរឿងអ្វីល្អមិនខាននៅពេលដែល យូលី នាំចាស់ទុំឱ្យមកជួបជុំគ្នាបែបនេះ។

« អេ៎! មកទាំងគ្រួសារអ៊ីចឹងបែបគិតចង់និយាយរឿងរៀបការហើយមែនទេកូនស្រី? »

    លោកស្រី ម៉ារ៉េត ចំអន់បន្តិចទើប យូលី ទាំងមិនមាត់ឯគ្រប់គ្នាក៏ញញឹមតាមខុសគេតែ យ៉ុនហ្គី ម្នាក់។

« ខ្ញុំសុំនាំ យូលី ទៅនិយាយគ្នាខាងក្រៅសិនហើយអ្នកម៉ាក់ »

    យ៉ុនហ្គី ចាប់ផ្ដើមមិនស្រួលចិត្តជាថ្មីពេលនិយាយដល់រឿងរៀបការបែបនោះទើបគេរហ័សក្រោកឡើងសុំការអនុញ្ញាតនាំ យូលី ចេញទៅក្រៅដើម្បីពន្យារពេល។

« អ៊ីចឹងលោកប៉ាអ្នកម៉ាក់នៅនិយាយជាមួយអ៊ំប្រុសអ៊ំស្រីសិនចុះ »

    លោក ហ៊ីម៉ា ញញឹមតបមកកូនស្រីវិញហើយ យូលី ក៏ក្រោកចេញទៅដោយមាន យ៉ុនហ្គី តាមទៅជាមួយដែរឯង ហ្គីយ៉ុង វិញក៏ជ្រើសយកការនៅអង្គុយជាមួយចាស់ទុំបន្តព្រោះគិតថាវាជារឿងកម្រដែល យ៉ុនហ្គី នាំ យូលី ចេញទៅនិយាយគ្នាតែពីរនាក់បែបនេះ។ បានឱកាសចេញមកខាងក្រៅហើយ យូលី ក៏ដើរនាំមុខ យ៉ុនហ្គី មកអង្គុយនៅបង់ខាងក្រោយផ្ទះដែលនាងចំណាំអង្គុយរាល់ពេលដែលមកទីនេះតាំងពីក្មេងមក។

ពិសោធចិត្តNơi câu chuyện tồn tại. Hãy khám phá bây giờ